30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,៧៤៧
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៤៩,៨៦៣
សរុប ៣៨៩,៣៣២,៣៤៧
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៩០ ដង)

មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥



 
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
 
សូម​បញ្ជាក់​ដល់​ឪពុកម្ដាយ ដែល​មាន​កូន​បាប​ផង​ថា យើង​មិន​ត្រូវ​ធ្វើ​អ្វី​ជា​អំពើ​អាក្រក់​ឲ្យ​ដល់​កូន​នោះ​ឡើយ វា​អាច​ទៅ​ជា​រឿង​គុំគួន​ចំពោះ​យើង​កាន់​តែ​ខ្លាំង​ឡើង។ ដូច​ជា​វាយ​ដំច្រំធាក់ ប្រើ​អំពើ​ហិង្សា​ទប់​ទល់​ជា​មួយ​កូន​នោះ វា​ទៅ​ជា​រឿង​មួយ​ដែល​ខុស​ពី​ធម៌ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ឲ្យ​ហយើង​មាន​ខន្តិធម៌មេត្តា​ធម៌​ចំពោះ​សព្វ​សត្វ។ តែ​ខ្លួន​យើង​ត្រូវ​បណ្ដុះ​គុណធម៌​ឲ្យ​កូន​ដូច​ជា​តែង​និយាយ​ពោល​សសើរ​រឿយៗ អំពី​គុណ​តម្លៃ​សីល ៥ ហើយ​ត្រូវ​ឲ្យ​កូន​ឃើញ​ពី​ទោស​មិន​មាន​សីល​យើង​ក៏​អាច​ដឹង​ថា មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥ គឺ៖

១- ទៅ​សម្លាប់​សត្វ​ បៀត​បៀន​សត្វ
២- ទៅ​លួច​ទ្រព្យ​គេ
៣- ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ចំពោះ​កូន ប្រពន្ធ​អ្នក​ដទៃ
៤- និយាយ​កុហក​បោក​ប្រាស់
៥- ផឹក​សុរា​ គ្រឿង​ញៀន​បំផ្លាញ​សតិ ស្មារតី

រឿង​ធ្វើ​ខុស​មិន​មាន​ការ​ប្រព្រឹត្ត​ដទៃ​ឲ្យ​ក្រៃ​លែង​ជាង​ការ​មិន​មាន​សីល​ ៥ នេះ​ទេ។ ការ​យើង​ណែនាំ​រឿយៗ នាំ​ចូល​រួម​ក្នុង​កម្មវិធីបុណ្យ​សន្ទនា​ធម៌ សាកច្ឆាធម៌អាថ៌ ហើយ​ឲ្យ​កូន​អង្គុយ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ ឪពុក​ម្ដាយ​មិច្ឆាទិដ្ឋិ​ខ្លះ​ មិន​ហ៊ាន​ឲ្យ​កូន​ស្ដាប់​ធម៌​ទេ មិន​ឲ្យ​កូន​ទៅ​វត្ត​ទេ ខ្លាច​កូន​ចេះ​ធម៌ រកស៊ី​មិន​កើត នេះ​ជា​គំនិត​ល្ងង់​ខ្លៅ​ដែល​គិត​ថា ធម៌​ជារឿង​ធ្វើ​ឲ្យមនុស្ស​លោក​ល្ងង់ មនុស្ស​ស្ដាប់​ធម៌ ចេះ​ធម៌​ ធ្វើ​ការងារ​រក​ស៊ី​មិន​កើត...។

យើង​ជា​អ្នក​ឆ្លាត​ត្រូវ​ចេះ​នាំ​កូនទៅ​ស្ដាប់​ធម៌​ធ្វើ​បុណ្យ​ឲ្យ​ទាន​ដើម្បី​ឲ្យ​កូន​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ក្នុង​លោក​នេះ។ ព្រោះ​ថា កូន​ទោះ​ជា​ខិល​ខូច​យ៉ាង​ណា កាល​បាន​ជួប​សប្បុរស​ហើយ ក៏​អាច​មាន​ឧបនិស្ស័យ​ជា​មួយ​សប្បុរស​ដោយ​សារ​បាន​សេព​គប់​ញឹក​ញយ​ជា​មួយ​អ្នក​ចេះ​ដឹង អាច​ដើរ​ទៅ​តាម​ផ្លូវ​ល្អ​បាន។ ដូច​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា៖


អសេវនា ច ពាលានំ          បណ្ឌិត​តានញ្ច សេវនា
បូជា ច បូជនីយានំ           ឯតម្មង្គលមុត្តមំ។

ការ​មិន​សេពគប់​ជន​ពាល​ទាំង​ឡាយ ១ ការ​សេព​គប់​ជន​ជា​បណ្ឌិត​ទាំង​ឡាយ​ ១ ការ​បូជា​ចំពោះ​បុគ្គល​ដែល​គួរ​បូជា​ទាំង​ឡាយ ១ នេះ​ជា​មង្គល​ដ៏​ឧត្ដម។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១៣២ ដង)
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៦៦៣ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៤៨៦ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៨៤៩ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.34
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿