អានអត្ថបទ
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ១០,៤១១ ដង)
សីល

|
កូនជាទីស្រឡាញ់! កូនត្រូវសិក្សានូវចំណុចនៃសីលទាំង៩នេះគឺ
១. សីលធម៌មិនវិនាសទេ មនុស្សទេតើដែលនិរាសពីសីលធម៌ ។ ២. កំហុសចាត់ជាគ្រូក៏ពិត តែសូមកុំឲ្យខុសដដែលៗ ។ ៣. សេចក្តីល្អមានតម្លៃជាងបរិញ្ញាបត្រ ។ ៤. គុណធម៌មិននៅនឹងអណ្តាតទេ គឺឋិតនៅតែក្នុងចិត្ត ។ ៥. កុំខ្ជិលសាងគុណធម៌ព្រោះគ្មានអ្នកណាល្អជំនួសគ្នាទេ ។ ៦. គុណធម៌មានប្រយ័ត្នជាមាតា មានការអត់ធន់ជាបិតា ។ ៧. មនុស្សល្អមិនស្វែងរកសុខ លើទុក្ខនៃអ្នកដទៃឡើយ ។ ៨. គំនុំគុំកួនជាដំបៅនៃចិត្ត និងជាគ្រោះកាចក្នុងជីវិត ។ ៩. ក្រោធខឹងគឺជាភ្លើងដុតចិត្ត មេត្តាជាទឹកដ៏ត្រជាក់ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |