អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៧,២២៩ ដង)
ជីវិតមានតម្លៃ

|
កូនជាទីស្រឡាញ់! កូនដឹងទេថា (ជីវិតមានតម្លៃថ្លៃក្រៃលែង ) មិនថាជីវិតរបស់យើងឬរបស់អ្នកដទៃ សុទ្ធតែមានតម្លៃទាំងអស់គឺមានតម្លៃទាំងដល់ខ្លួនឯង ទាំងដល់អ្នកដទៃ ។ ដូច្នេះហើយទើបក្នុងសីល៥ បានលើកយកការវៀរចាកនូវការសម្លាប់សត្វទុកជាសិក្ខាបទទី១ ព្រោះមកអំពីជីវិតជារបស់សំខាន់ហ្នឹងឯង ។
មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ សត្វដទៃបុគ្គលដទៃ សុទ្ធតែសំខាន់សម្រាប់ខ្លួនគេ គ្រប់ៗគ្នារៀងៗខ្លួន ដូច្នេះទើបមិនគួរសម្លាប់ មិនគួរបៀតបៀនជីវិតគ្នាឡើយ ។ កាលបើកូនដឹងថាជីវិតមានតម្លៃថ្លៃ និងសំខាន់សម្រាប់ខ្លួនកូនហើយ កូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យល្អ ។ កាលបើកូនដឹងថាជីវិតកូនមានតម្លៃថ្លៃនិងសំខាន់សម្រាប់ខ្លួនកូនហើយ កូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឲ្យល្អ ។ កូនត្រូវធ្វើអំពើជាប្រយោជន៍ឲ្យដល់ខ្លួនឯងផង ឲ្យដល់អ្នកដទៃផង ឲ្យច្រើនជាទីបំផុត ។ អំពើអាក្រក់ដែលជាបាបកម្មនាំឲ្យមានពៀរវេរា កូនកុំឲ្យជីវិតនេះទៅប្រឡាក់ប្រឡូស ឲ្យសោះ ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ជីវិតដែលមានសីលមានការសម្លឹងពិនិត្យ សូម្បីរស់នៅតែមួយថ្ងៃ ក៏ប្រសើរជាងជីវិតដែលអត់សីល អត់មានការតម្កល់ឲ្យល្អ រស់នៅអស់រយនៃឆ្នាំទៅទៀត ។ ដើម្បីឲ្យសមនឹងការដែលយើងយកជីវិតដ៏មានតម្លៃបង់ពន្ធឲ្យមច្ចុរាជ ក្នុងមួយថ្ងៃ២៤ ម៉ោងយើងត្រូវធ្វើការក្នុងមួយថ្ងៃឲ្យបានកម្រៃថ្លៃជាងជីវិត២៤ ម៉ោងទៅទៀត ។ កូនដឹងទេថាការបំពេញបុណ្យបារមីដើម្បីរួចផុតចាកទុក្ខគឺការងារដែលមានតម្លៃជាងជីវិតឆ្ងាយណាស់ ដូច្នេះកូនត្រូវប្រយ័ត្នកុំឲ្យខាតថ្លៃពន្ធឲ្យសោះ ក្នុងមួយថ្ងៃ ៗ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.