ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០,០៨៧
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៥១៧,៩២២
សរុប ២៩៩,៨៨១,១៣៣
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,១២៥ ដង)

សិវសូត្រ



 
សិវសូត្រ
បិដកលេខ ២៩ ទំព័រ ១៥០

ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។

គ្រាកាល​ដែល​រាត្រី​បឋម​យាម​កន្លង​ទៅ​ហើយ ទេវបុត្ត​ឈ្មោះ​សិវៈ​មាន​រស្មី​ដ៏​រុង​រឿង ញ៉ាំង​វត្ត​ជេតពន​ជុំ​វិញ​ទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ក៏​ក្រាប​ថ្វាយ​បង្គំព្រះ​មាន​ព្រះ​ភាគ​ហើយ​ឋិត​នៅក្នុង​ទី​សមគួរ ។

លុះ​សិវទេបុត្ត ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន​ពោល​គាថា​ទាំង​នេះ ក្នុង​សំណាក់​នៃ​ព្រះ​មាន​ព្រះ​ភាគ​ថាៈ

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញ សេយ្យ ហោតិ ន បាបិយោ ។

បុគ្គល​គួរ​ទាក់​ទង​ជា​មួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធ​ស្នាល ដោយ​ពួក​សប្បុរស ព្រោះ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធកម្ម របស់​ពួក​សប្បុរស រមែង​បាន​សេចក្តី​ល្អ មិន​មាន​អាក្រក់​ឡើយ ។

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ បញ្ញំ លភតិ នាញ្ញតោ ។

បុគ្គល​គួរ​ទាក់​ទង​ជា​មួយ​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធ​ស្នាល​ដោយ​ពួក​សប្បុរស បុគ្គល​បាន​ប្រាជ្ញា ព្រោះ​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម របស់​ពួក​សប្បុរស មិន​មែន​បាន​អំពី​ទី​ដទៃ​ឡើយ ។

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ សោកមជ្ឈេ ន សោចតិ ។

បុគ្គល​គួរ​ទាក់​ទង​ជា​មួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល ដោយ​ពួក​សប្បុរស បុគ្គល បាន​ដឹង​ព្រះ​សទ្ធម្ម​របស់​ពួក​សប្បុរស​ហើយ រមែង​មិន​សោក​សៅ ក្នុង​បណ្តាល​ពួក​ជន​អ្នក​សោក​សៅ​ឡើយ ។

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ ញាតិមជ្ឈេ វិរោចតិ ។

បុគ្គលគួរ​ទាក់​ទង​ជាមួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធ​ស្នាល ដោយ​ពួក​សប្បុរសប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល ដោយពួក​សប្បុរស បុគ្គល បាន​ដឹង​ព្រះ​សទ្ធម្ម​របស់​ពួក​សប្បុរស​ហើយ រមែង​មិន​សោក​សៅ ក្នុង​កណ្តាល​ពួក​ជន​អ្នក​សោក​សៅ​ឡើយ ។

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ ញាតិមជ្ឈេ វិរោចតិ ។

បុគ្គល​គួរ​ទាក់​ទង​ជា​មួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធ​ស្នាល ដោយ​ពួក​សប្បុរស បុគ្គល បាន​ដឹង​ព្រះ​សទ្ធម្ម​របស់​ពួក​សប្បុរស​ហើយ រមែង​រុង​រៀង​ក្នុង​កណ្តាល​ពួក​ញាតិ ។

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ សត្តា គច្ឆន្តិ សុគ្គតី ។

បុគ្គល​គួរ​ទាក់​ទង​ជា​មួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល ដោយ​ពួក​សប្បុរស សត្វ​ទាំង​ឡាយ​បាន​ដឹង​ព្រះ​សទ្ធម្មរបស់​ពួក​សប្បុរស​ហើយ រមែងទៅ​កាន់​សុគតិ បាន ។

សព្ភិរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ សទ្ធម្មមញ្ញាយ សត្តា តិដ្ឋន្តិ សាតតន្តិ ។

បុគ្គល​គួរ​ទាក់​ទង​ជាមួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល ដោយ​ពួក​សប្បុរស សត្វ​ទាំង​ឡាយ​ដឹង​ព្រះ​សទ្ធម្ម​របស់​ពួក​សប្បុរស​ហើយ រមែង​ឋិត​នៅ (ជាសុខ) អស់​កាល​យូរ ។

លំដាប់​នោះ​ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា​តប​ទៅ​នឹង​សិវទេវបុត្ត​វិញ ដោយ​គាថា ថាៈ

សព្ភរេវ សមាសេថ សព្ភិ កុព្វេថ សន្ថវំ
សតំ​ សទ្ធម្មមញ្ញាយ សព្វទុក្ខា បមុច្ចតីតិ ។

បុគ្គល​គួរ​ទាក់​ទង​ជាមួយ​នឹង​ពួក​សប្បុរស​ប៉ុណ្ណោះ គួរ​ធ្វើ​សេចក្តី​ស្និទ្ធ​ស្នាល ដោយ​ពួក​សប្បុរស បុគ្គល​ដឹង​ព្រះ​សទ្ធម្ម របស់​ពួគ​សប្បុរស​ហើយ រមែង​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥០,៧៣៩ ដង)
បើព្រះពុទ្ធមិនកើត ព្រះធម៌ល្អឆើតក៏មិនប្រាកដ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២២,០៩០ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៩៤៦ ដង)
សុខ​របស់​អ្នក​ជា​មា​តា​បិ​តា​ និង​កូន​ប្រុស​ស្រី
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕