30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,២១១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៨២,០១២
សរុប ៣៨៥,៣៦៨,៧០៥
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៧២,៨១៨ ដង)

សម្បទា​មាន​ ៤ យ៉ាង



ស្តាប់សំឡេង
 
សម្បទា​មាន​ ៤ យ៉ាង

យើង​ត្រូវ​តែ​មាន​ការងារ​ធ្វើ​ទៅ​តាម​កម្លាំង​របស់​យើង ដូច​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​នូវ​សម្បទា ៤ យ៉ាង សម្រាប់​គ្រហស្ថ​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ ឲ្យ​មាន​ការប្រតិបត្តិ ដើម្បី​សេចក្ដី​សុខ​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ​របស់​យើង​គឺ៖

១- ឧដ្ឋានសម្បទា
២- អារក្ខសម្បទា
៣- សមជីវិតា
៤- កល្យាណមិត្តតា

សេចក្ដីអធិប្បាយ

ឧដ្ឋានសម្បទា មាន​ន័យ​ថា ខ្លួន​យើង​ត្រូវ​ព្យាយាម​រកស៊ី​ទាំង​យប់ ទាំង​ថ្ងៃ​មិន​ខ្ចិល​ច្រអូស ប្រកប​ដោយ​ឧបាយ​ជា​គ្រឿង​ពិចារណា​ក្នុង​ការងារ​ទាំង​នោះ ហើយ​គួរ​ធ្វើ គួរ​ចាត់​ចែង។ កាល​បើ​យើង​ខ្ចិល​រកស៊ី គិត​តែ​ពី​ដើរ​លេង​គ្មាន​ស្គាល់​ថ្ងៃ​យប់​នេះ ជា​ប្រធាន​នៃ​សេចក្ដី​វិនាស សុភមង្គល​ក្នុង​គ្រួសារ​របស់​យើង មិន​អាច​ចម្រើន​រុងរឿង​ទៅ​បាន​ឡើយព្រោះ​ហេតុ​នោះ យើង​ត្រូវ​មាន​សតិ​ដាស់​តឿន​ខ្លួន​ឯង​ថា អាត្មា​អញ​មិន​មែន​នៅ​កម្លោះ​ក្រមុំ ដូច​ពី​មុន​ទេ គឺ​អញ​មាន​ប្ដី​ប្រពន្ធ​ហើយ ដូច្នេះ​អញ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​អ្នក​មាន​គ្រួសារមួយ​ដ៏​ល្អ មិន​គួរ​ធ្វើ​ជា​អ្នក​អាវ៉ាសែ ដូច​បុគ្គល​ពាល​ឡើយ ត្រូវ​តែ​ព្យាយាម​រកស៊ី​ដើម្បី​ឲ្យ​មាន​ទ្រព្យ​ធន ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​ ប្ដី​ឲ្យ​បាន​សេចក្ដី​សុខ។

អារក្ខសម្បទា បាន​ន័យ​ថា កាល​យើង​រក​លុយ​កាក់​បាន​មក​ហើយ​ ត្រូវ​សន្សំ​ទុក​ឲ្យ​បាន​ល្អ ត្រូវ​ចេះ​បែង​ចែក​ឲ្យ​បាន​សមគួរ មាន​ចំណាយ​លើ​ម្ហូប​ប្រចាំថ្ងៃ របស់​របរ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ចិញ្ចឹម​ឪពុក​ម្ដាយ ធ្វើ​បុណ្យ​ជាដើម។ កាល​បើ​យើង​បែង​ចែក​បាន​ល្អ​នោះ លុយ​កាក់​របស់​យើង​នឹង​គង់​វង្ស​សម្រាប់​តម្កល់​ទុក​នៅ​ថ្ងៃ​ខាង​មុខ។ ដូច្នេះ​លុយ​កាក់​ដែល​យើង​ខំ​ព្យាយាម​រក​មក​ទាំង​យប់​ទាំង​ថ្ងៃ​នោះ យើង​ត្រូវ​ដឹង​ថា​ជា​ការ​លំបាក​ណាស់​ទម្រាំ​បាន​មក បើ​យើង​ធ្វើ​ការរាជការ​ត្រូវ​ដឹង​ថា វាហត់​នឿយ​លំបាក​ខួរ​ក្បាល​ដោយ​សារ​ការគិត។ បើ​លក់​ដូរ​ក៏​លំបាក​ក្នុង​ការ​ចំណេញ​បាន​មួយ​ពាន់ពីរពាន់ ដូច្នេះ​ យើង​មិន​គួរ​ចំណាយ​ទៅ​លើ​អ្វីៗ ដែល​ឥត​ប្រយោជន៍​ដូច​ជា ខ្ជះ​ខ្ជាយ​មិន​ដឹង​ប្រមាណ​ឬ​យក​ទៅ​លេង​ល្បែង​ភ្នាល់​ជាដើម។ ចំណែក​យើង​ជា​ស្រី​កុំ​ឲ្យ​ដូច​ជា​ពាក្យ​ខ្មែរ​បុរាណ​ពោល​ថា " ស្រី​កញ្ជើ​ធ្លុះ" ឡើយ។ ក្នុង​រឿង "មៀយើង" មានពោល​ពី​នាង​កញ្ជើ​ធ្លុះថានាង​មិន​បាន​ថែរក្សា​នូវ​ត្រី កំពឹស ដែល​ប្ដី​រក​បាន​មក​នោះ​ទេ គិត​តែ​យកឈើ​ចាក់​កញ្ច្រែង​ឲ្យ​ធ្លុះ ធ្លាក់​ត្រី​កំពឹស​អស់ ដែល​បាន​ន័យ​ថា ស្រីខ្លះ​ក្នុង​លោក​នេះ ពេល​ដែល​ប្ដី​រក​ទ្រព្យ​បាន​មក​ខ្លួន​មិន​ខំ​ថែរក្សា​ឲ្យ​បាន​ល្អ គិត​តែ​ចាយ​វាយ​ឥត​ដឹង​មុខ ធ្វើ​ឲ្យ​ទ្រព្យ​នោះ​អស់​រលីង ដល់​ពេល​មាន​កិច្ច​ចាំ​បាច់​រក​ប្រាក់​គ្មាន​ព្រោះ​ហេតុ​នោះ​ចាស់ៗ តែង​ថា "មេស្រី​កញ្ជើ​ធ្លុះ"។ ហេតុ​នោះ​ឯង មិន​ថា ស្ត្រី​ឬ​បុរស​ទេ យើង​មាន​ភារកិច្ច​ជួយ​គ្នា ថែរក្សា​ទ្រព្យ​សម្បត្តិ​ដែល​រកបាន​មក ហើយ​ឲ្យ​នៅគង់​វង្ស​មិន​ឲ្យ​វិនាស បាត់បង់​ដោយ​ប្រការ​ណា​មួយ​ឡើយ។

កល្យាណមិត្តតា បាន​ន័យ​ថា ត្រូវ​ចេះ​សេពគប់​មិត្ត​ណា​មាន​ប្រយោជន៍ ជា​មិត្ត​នាំ​មក​នូវ​សេចក្ដី​សុខ​ចម្រើន ដល់​គ្រួសារ​យើង មិន​មែន​ជា​មិត្ត​ប្លម មិត្ត​ពាល​ជើង​កាង​អាវ៉ាសែ​នោះ​ឡើយ។ បើ​ក្នុង​ស្រុក​ភូមិណា មាន​អ្នក​មាន​សីល​បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌ដោយ​បញ្ញា យើង​ត្រូវ​ចូល​ទៅ​សាក​សួរ សាក​ច្ឆា​ជា​មួយ​ជន​ទាំង​នោះ​ទោះ​ជា​ក្មេង​ក៏​ដោយ ចាស់​ក៏ដោយ យើង​ត្រូវ​ដឹង​ថា អ្នក​ទាំង​នោះ​ជា​កល្យាណ​មិត្ត​ដ៏​ប្រសើរ​របស់​យើង។

សមជីវិតា បាន​ន័យ​ថា​ ចិញ្ចឹម​ជីវិត​ស្មើ គឺថា យើង​ចេះ​ដឹង​ការ​វិនាស​ទៅ​នៃ​ភោគៈ​ដោយ​ហេតុ​នេះ ការ​សម្រើន​ភោគៈ​ដោយ​ហេតុ​នេះ​ ហើយ​ចេះ​បរិភោគ​មិន​ត្បិត​ត្បៀត​ពេក​ មិន​ខ្ជះ​ខ្ជាយ​ពេក គួរ​បរិភោគ​ឲ្យ​សមល្មម​នឹង​ភោគៈ​ដែល​ខ្លួន​មាន មិន​មែន​ខ្លួន​ជា​អ្នក​មាន តែ​ទៅ​ហូប​របស់​សៅហ្មង​មិន​ឆ្ងាញ់ ដូច​ជា​មនុស្ស​ថាំ​ពេក មើល​តែ​មិន​មាន​លុយ​ទិញ​ហូប។ បើ​ខ្លួន​ជា​អ្នក​ទាល់​ក្រ ហើយស្រាប់​តែចំណាយ​ហួសប្រមាណ​ដូច​សុភាសិត "ស៊ី​ដូច​មូស ជុះ​ដូច​ដំរី" នេះ​ក៏​មិន​ត្រូវ​ដែរ។ កាល​បើ​លុយ​កាក់​មាន​ដោយ​ខំ​ប្រឹង​រកស៊ី​អស់​កម្លាំង​ល្ហិតល្ហៃ​​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​មាន​លុយ​កាក់​ល្មម​គ្រាន់​បើ​ហើយ​យើង មិន​ហ៊ាន​ហូប​ចុក​ទៀត ហាក់​ដូច​ជា​អ្នក​ក្រមិន​មាន​ទ្រព្យ​សោះ អ្នកប្រាជ្ញ​លោក​ឲ្យ​ឈ្មោះ​ថា " អ្នកកំណាញ់ក្រៅតម្រា "។

ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៧៦៧ ដង)
ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៨២០ ដង)
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៥៩៤ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៥១ ដង)
សេចក្ដី​អត់​ធន់​ដែល​ល្អ​ក្រៃ​លែង
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៩៤៨ ដង)
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿