35
ថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៣៤៥
Today
ថ្ងៃម្សិលមិញ ២០២,៩២៥
ខែនេះ ៧,១៥០,២៨៤
សរុប ៣៩៩,៤០៨,៧២៨
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៨៤៧ ដង)

សុភាសិតសូត្រ



 
សុភាសិតសូត្រ
បិដកលេខ ៣០ ទំព័រ ១៥៩

សាវត្ថីនិទាន​។ ក្នុង​ទី​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ។ ភិក្ខុ​ទាំង​នោះ​ទទួល​ព្រះភាគ​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​វាចា​ប្រកប​ដោយ​អង្គ​៤ ឈ្មោះ​ថា​សុភាសិត មិនមែន​ទុព្ភាសិត​ទេ ជា​វាចា​មិន​មាន ទោស​ផង  ដែល​អ្នក​ប្រាជ្ញ​មិន​តិះ​ដៀល​ផង ។ វាចាដែល​ប្រកប​ដោយអង្គ​៤ តើ​ដូចម្តេច ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ភិក្ខុ​ក្នុង​សាសនា​នេះ រមែង​ពោល​ពាក្យ​សុភាសិត មិន​ពោល​ពាក្យ​ទុព្ភាសិត ពោល​ពាក្យ​ជា​ធម៌ មិន​ពោល​ពាក្យ​មិន​ជាធម៌ ពោល​ពាក្យ​ទី​ស្រឡាញ់ មិន​ពោល​ពាក្យ​មិន​ជា​ទី​ស្រឡាញ់​ ពោល​ពាក្យ​ពិត​ មិន​ពោល​ពាក្យ​កុហក​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ វាចាប្រកប​ដោយ​អង្គ​៤ នេះ​ឯង ឈ្មោះ​ថា​សុភាសិត មិន​មែន​ទុព្ភា​សិត​ទេ ជា​វាចា​មិន​មាន​ទោស​ផង ដែរ​អ្នក​ប្រាជ្ញមិន​តិះ​ដៀល ផង ។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ភាសិត​នេះ​ហើយ លុះ​ព្រះ​សុគត​ជា​សាស្តា ទ្រង់​ត្រាស់​ភាសិត​នេះ​ហើយ ក៏​ទ្រង់​ត្រាស់​គាថា​នេះ​ត​ទៅ​ទៀត​ថាៈ

សុភាសិតំ ឧត្តមមាហុ សន្តោ
ធម្មំ ភណេ នាធម្មន្តំ ទុតិយំ
បិយំ ភណេ នាប្បិយន្តំ តតិយំ
សច្ចំ ភណេ នាលិកន្តំ ចតុត្ថន្តិ ។

ពួក​សប្បុរស​ ពោល​សុភាសិត ជា​ពាក្យ​ខ្ពង់​ខ្ពស់ (ទី​១) ពោល​ពាក្យ​ជា​ធម៌ មិន​ពោល​ពាក្យ​មិន​ជា​ធម៌ នោះ​ជា​ទី២ ពោល​ពាក្យ​ជា​ទី​ស្រឡាញ់ មិន​ពោល​ពាក្យ​មិន​ជា​ទី​ស្រឡាញ់ នោះ​ជា​ទី៣ ពោល​ពាក្យ​ពិត​ មិន​ពោល​ពាក្យ​កុហក នោះ​ជា​ទី​៤ ។

លំដាប់​នោះ​ឯង ព្រះ​វង្គីសៈ មាន​អាយុ ក្រោក​ចាក​អាសនៈ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ឆៀង​ស្មា​ម្ខាង ប្រណម្យអញ្ជលី ឆ្ពោះ​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ហើយ​ពោល​ពាក្យ​នេះ នឹង​ព្រះ​មាន​ព្រះ​ភាគ​ថា​បពិត្រ​ព្រះ​មាន​ព្រះភាគ ខ្ញុំ​ព្រះ​អង្គ​សូម​សម្តែង​ធម៌ បពិត្រ​ព្រះ​សុគត ខ្ញុំ​ព្រះ​អង្គ​សូម​សម្តែង​ធម៌ ។ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា ម្នាល​វង្គីសៈ អ្នក​ចូរ​សម្តែង​ធម៌​ចុះ ។

លំដាប់​នោះ​ឯង ព្រះ​វង្គីសៈមាន​អាយុ បាន​ពោល​សរសើរ​ព្រះ​មាន​ព្រះ​ភាគ ដោយ​គាថា​ទាំង​ឡាយ​ដ៏​សម​គួរ ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រថាៈ

តមេវ វាចំ តាសេយ្យ យាយត្តានំ តាបយេ
បរេ ច ន វិហីសេយ្យ សា វេ វាចា សុភាសិតា ។

បុគ្គល​មិន​ធ្វើ​ខ្លួន​ក្តៅ ដោយ​វាចា​ណា គប្បី​ពោល​វាចា​នោះជា​វាចា​ណា ដែល​គេ​ត្រេក​អរ បុគ្គល​គប្បី​ពោល​នូវ​វាចា​នោះ​ជា​វាចា​ជា​ទី​ស្រឡាញ់ បុគ្គល​ពោល​នូវ​វាចា​ណា មិន​កាន់​យក​វាចា​ដ៏​អាក្រក់ ពោល​នូវ​វា​ចា​ជា​ទី​ស្រឡាញ់ ដល់​ជន​ទាំង​ឡាយ​ដទៃ​( បុគ្គល​គប្បី​ពោល​នូវ​វា​ចានោះ) ។

សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ
សច្ចេ អត្ថេ ច ធម្មេ ច អាហុ សន្តោ បតិដ្ឋិតា។

ពាក្យ​ពិត​ឈ្មោះ​ថា​ជាពាក្យ​មិន​ស្លាប់ ធម៌​នេះ​ជា​ប្រពៃ​ណី​មាន​តាំង​ពី​បុរាណ​កាល​មក ពួក​សប្បុរស តាំង​នៅ​ហើយ​ក្នុង​សច្ចៈដែល​ជា​អត្ថផង ជា​ធម៌​ផង ។

យំ ពុទ្ធោ ភាសតិ វាចំ ខេមំ និព្វាន​បត្តិយា
ទុក្ខ​ស្សន្តកិរិយាយ សា វេ វាចានមុត្តតិ។

ព្រះ​ពុទ្ធ​ទ្រង់​ពោល​វាចា​ណា ដ៏​ក្សេមក្សាន្ត ដើម្បី​ដល់​នូវ​ព្រះ​និព្វាន ធ្វើ​នូវ​ទី​បំផុត​ទុក្ខ (គឺ​ធ្វើ​នូវ​វដ្ត​ទុក្ខ​ឲ្យ​អស់​ទៅ ) វា​ចា​នោះ​ឯង វា​ចាដ៏​ខ្ពង់​ខ្ពស់​ជាង​វាចា​ទាំង​ឡាយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ​ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,៣០៥ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,៦២៥ ដង)
អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៥៨,៨៩៤ ដង)
សូវ​ក្រ​សម្បត្តិ​កុំ​តែ​ឲ្យ​ខ្សត់​បញ្ញា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៧៥ ដង)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿