អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៨៥ ដង)
ធម្មបទគាថា អត្តវគ្គទី ១២

|
ធម្មបទគាថា អត្តវគ្គទី ១២
បិដកលេខ ៥២ ទំព័រ ៥៥ អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។ បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អគួរស្ងួន គ្រងខ្លួនទុកក្នុងវ័យទាំង ៣ វ័យណាមួយ ។ អត្តានមេវ បឋមំ បដិរូបេ និវេសយេ អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្ស បណ្ឌិតោ ។ បណ្ឌិត គួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិនហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ( ធ្វើយ៉ាងនេះ) នឹងមិនគប្បីសៅហ្មងឡើយ ។ អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ សុទន្តោ វត ទមេថ អត្តាហិ កិរទុទ្ទមោ ។ បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួណឲ្យបានយ៉ាងនោះដែរ អ្នកដែរទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបានព្រោះថា ខ្លួនហ្នឹងឯងដែលទូន្មានបានដោយលំបាក ។ អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា អត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លតំ ។ ខ្លួនហឹ្នងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្តេចបានព្រោះបុគ្គលមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវពឹង ដែលគេបានដោយកម្រ ។ អត្តនា វ កតំ បាបំ អត្តជំ អត្តសម្តវំ អភិមត្ថតិ ទុម្មេធំ វជិរំវម្ហយំ មណី ។ បាបកើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយតែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្យសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង ។ យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។ ភាពជាអ្នកទ្រុស្តសីលហួសហេតុ គ្របសង្កត់ (នូវអត្តភាព) របស់បុគ្គលណា ដូចវល្លិដែលរូបរឹតនូវដើមសាលៈ បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាសដូច្នោះ ។ សុករានិ អសាធូនិ អត្តនោ អហិតានិ ច យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។ កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនឯងផង កម្មទាំងនោះជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯងជនពាលធ្វើបានដោយលំបាក ។ យោ សាសនំ អរហតំ អរិយានំ ធម្មជីវិនំ បដិក្កោសតិ ទុម្មេធោ ទិដ្ឋឹ និស្សាយ បាបិកំ ផលានិ កណ្តកស្សេវ អត្តឃញ្ញាយ ផល្លតិ ។ បុគ្គលណាអប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់ពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គលទាំងឡាយជាព្រះអរហន្តដ៏ប្រសើរ ដែលលោកមានប្រក្រតីរស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួណឯង ដូចផ្លែឬស្សី (ចេញមកស្លាប់ដើម) ដូច្នោះឯង ។ អត្តនា វ កតម បាបំ អត្តនា សង្កិលិស្សតិ អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ ។ អ្នកធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបដោយខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។ អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ អត្តទត្ថមភិញ្ញាយ សទត្ថបសុតោ សិយា ។ បុគ្គលកុំគប្បីធ្វើប្រយោជន៍ ខ្លួនវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយគប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ( នោះ) ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |