អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៧៨ ដង)
ធម្មបទគាថា បាបវគ្គទី ៩

|
ធម្មបទគាថា បាបវគ្គទី ៩
បិដកលេខ ២៥ ទំព័រ ៤៦ អតិត្ថរេថ កល្យាណ បាបា ចិត្តំ និវារយេ
ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មី រមតី មនោ ។ បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាបព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប ។ បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ ន តម្ហិ ឆន្ទម កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។ បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះ (ព្រោះថា) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។ បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ
តម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ ។ បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះ (ព្រោះថា) ការសន្សំបុណ្យ តែងនាំសេចក្តីសុខមកឲ្យ ។ បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ (បាបោ) បាបានិ បស្សតិ ។ ភទ្រាបិ បស្សតី បាបំ អថ (ភទ្រោ) តទ្រានិ បស្សតិ ។ បាបមិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើបាប ក៏នៅឃើញតែសេចក្តីចម្រើននោះ (ឃើញបាបថាល្អ) លុះកាលណាបាបឲ្យផល មនុស្សធ្វើបាប ទើបឃើញបាប ថាអាក្រក់ក្នុងកាលនោះ ។ អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើល្អ នៅឃើញតែបាបត្រឹមនោះ ( ឃើញអំពើល្អថាអាក្រក់) លុះកាលណាអំពើល្អឲ្យផល មនុស្សធ្វើល្អ ទើបឃើញអំពើល្អ ថាល្អ ក្នុងកាលនោះ ។ មាវមញ្ញេថ បាបស្ស ន មត្តំ អាគមិស្សតិ ឧទពិន្ទុនិបាតេន ឧទកុម្តោបិ បូរតិ អាបូរតិ ពាលោ បាបស្ស ថោកំ ថោកំបិ អាចិនំ ។ បុគ្គល មិនគួរមើលងាយបាបថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពោល កាលសន្សំបាបសូម្បីបន្តិចម្តងៗ គង់ពេញបានដោយបាបយ៉ាងនោះដែរ ។ មាវមញ្ញេថ បុញ្ញស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្តោបិ បូរតិ អាបូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ អាចិនំ ។ បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យយ៉ាងនោះ ។ វាណិជោវ តយំ មគ្គំ អប្បសត្ថោ មហទ្ធនោ វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ ។ បុគ្គលគួរចៀសវាងបាបទាំឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវាងផ្លូវដែលគួរឲ្យខ្លាច ឬ ដូចជាបុរសដែលប្រាថ្នា នឹងរស់នៅ ចៀសវាងថ្នាំពិសដូច្នោះដែរ ។ បាណិម្ហិ ចេ វណោ នាស្ស ហរេយ្យ បាណិនា វិសំ នាព្វណំ វិសមន្ទេតិ នត្ថិ បាបំ អកុព្វតោ ។ បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិស តែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាប រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើយ៉ាងនោះដែរ ។ យោ អប្បុទុដ្ឋស្ស នរស្ស ទុស្សតិ សុទ្ធស្ស បោសស្ស អនង្គណស្ស តមេវ ពាលម បច្ចេតិ បាបំ សុខុមោ រជោ បដិវាតំវ ខិត្តោ ។ បុគ្គលណា ប្រទូស្ត ចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាតមិនមានកិលេសដូចជាទីទួល បាបរមែងត្រឡប់មករកបុគ្គលពោលនោះវិញដូចធូលីល្អិត ដែលបុគ្គលបាចសាចទៅកាន់ច្រាសខ្យល់ ។ គព្ភមេកេ ឧប្បជ្ជន្តិ និរយំ បាបកម្មិនោ សគ្គំ សុគតិនោ យន្តិ បរិនិព្វន្តិ អនាសវា ។ ពួកជនខ្លះ កើងក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ទៅកាន់នរក ពួកអ្នកមានអំពើជាហេតុនៃសុគតិ រមែងទៅកាន់ឋានសួគ៌ (ចំណែក) ពួកអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ។ ន អង្គលិក្ខេ ន សមុទ្ទមជ្ឈេ ន បព្វតានំ វិវរំ បវីសំ ន វិជ្ជតី សោ ជគតិប្បទេសោ យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។ បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីរត់គេចចូលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនគប្បីគេចរួចចាកបាបកម្មនោះបានឡើយ ព្រោះប្រទេសលើផែនដីដែលបុគ្គលឋិតនៅហើ គប្បីរួចចាកបាបកម្មបាននោះ មិនមានសោះឡើយ ។ ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ ន បព្វតានំ វិវរំ បវិស្ស ន វិជ្ជតី សោ ជគតិប្បទេសោ យត្រដ្ឋិតំ នប្បសហេយ្យ មច្ចុ ។ បុគ្គលទៅ ព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |