30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,២៨១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៩២,៤៦៨
សរុប ៣៨៩,៨៧៤,៩៥២
អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២៦,៥៧០ ដង)

រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម



ស្តាប់សំឡេង
 
រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម
(ចាក បេ. ខុ.)
(ទោស​ប្រមាថ​មើល​ងាយ​ទាន​របស់​ជន​ដទៃ)

សម័យ​ពុទ្ធ​កាល មាន​ភិក្ខុ ១២ អង្គ រៀន​យក​ព្រះ​កម្ម​ដ្ឋាន​អំពី​សំណាក់​ព្រះ​សាស្តា​ហើយ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​រក​ទី​ស្ងាត់ ក៏​បាន​ដល់​ព្រៃ​របោះ​មួយ ក្បែរ​ក្រុង​សាវត្ថី​នោះ បាន​ដឹង​ថា​មាន​ភិក្ខុ ១២ អង្គ​ទៅ​គង់​នៅ​ក្នុង​ព្រៃ​របោះ​ជិត​លំនៅ​ខ្លួ ក៏​នាំ​ចូល​ទៅ​ថ្វាយ​បង្គំ​បវាវ​ណា​បច្ច័យ ៤ និមន្ត​មក​ទទួល​ភត្ត​ឯ​គេ​ហ​ស្ថាន​របស់​ខ្លួន ។ ជាង​តម្បាញ​ជា​ធម​ទទួល​យក​ភិក្ខុ​ពី​អង្គ ក្រៅ​ពី​នោះ​ជាង​តម្បាញ​ម្នាក់​យក​ភិក្ខុ ១ អង្គ ទៅ​ប្រកេន​ចង្ហាន់​ឯ​ផ្ទះ​រៀង​ ៗ ខ្លួន ហើយ​និមន្ត​ឲ្យ​ចាំ​វស្សា​នៅ​ព្រៃ​នោះ ។

ចំណែក​ភរិយា​ជាង​តម្បាញ​ជា​ធំ​នោះ ជា​ស្ត្រី​មិច្ឆា​ទិដ្ឋិ​មិន​ជ្រះ​ថ្លា​នឹង​ភក្ខុ​សង្ឃ​សោះ ជាង​តម្បាញ​ខឹង ក៏​យក​ប្អូន​ស្រី​នៃ​ភរិយា​នោះ មក​ធ្វើ​ជា​ភរិយា ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ​ជា​ធំ​ក្នុង​ផ្ទះ​ នាំ​គ្នា​ធ្វើ​ទាន មាន​ប្រគេន​ចីវរ​ជា​ដើម​ដល់​ភិក្ខុ​សង្ឃ ។

លុះ​ធ្វើ​ទាន​ហើយ​ ភរិយា​មិច្ឆា​ទិដ្ឋិ​នោះ និយាយ​ប្រមាថ​មើល​ងាយ​ទាន ដែល​ស្វាមី​បាន​ធ្វើ​ថា បាយ​ទឹក​ដែល​អ្នក​ឲ្យ​ភិក្ខុ​សង្ឃឆាន់ នឹង​ឲ្យ​ផល​បុណ្យ​ដល់​អ្នក​ជា​លាមក ខ្ទុះ​ ឈាម ឯ​ចីវរ​ដែល​អ្នក​ប្រគេន​លោក​នោះ ឲ្យ​ផល​ជា​ភ្លើង​ឆេះ​ស្រោប​កាយ​អ្នក​ជា​ប្រាកដ ។

សង្ខេប​ស្លេះ​សេចក្តី​តែ​ប៉ុណ្ណេះ ដល់​នាង​ភរិយា​មិច្ឆា​ទិដ្ឋិ​នោះ​ស្លាប់​ ទៅ​កើត​ជា​ប្រេត​ញី​នៅ​ក្បែរ​ព្រៃ​ធំ​មួយ ឯ​ជាង​តម្បាញ​ជា​ប្តី​របស់​នាង​មិច្ឆា​ទិដ្ឋិ​នោះ ស្លាប់​ទៅ​កើត​ជា​រុក្ខ​ទេវតា​ជា​ស្វាមី​ពី​ជាតិ​មុន​នោះ​ ស្រែក​សុំ​បាយ​ទឹក​ស៊ី​ផឹក រុក្ខទេវតា ក៏​យក​ចំណី​អាហារ​ទិព្វ​មក​ឲ្យ​ស៊ី ប្រេត​ញី​នោះ​គ្រាន់​តែ​ដាក់​ដល់​មាត់ ក៏​ក្លាយ​ទៅ​ជា​លាមក​ខ្ទុះ​ឈាម មើល​ទៅ​ខ្លួន​អាក្រាត​ទទេ មាន​សេចក្តី​អៀន​ខ្មាស់​ស្រែក​សុំ​សំពត់​ទៀត​រុក្ខទេវតា​សំពត់​ទិព្វ​ឲ្យ​ ប្រេត​ញី​ទទួល​យក​ទៅ​គ្រប​ដណ្តប់ ក៏​ក្លាយ​ទៅ​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ប្រកាច់​ស្រែក​ទួញ​ទាល់​តែ​រលាស់​សំពត់​នោះ​ចោល​ចេញ ។ ទទួល​តែ​សេចក្តី​ទុក្ខ​បែប​នេះ​ជា​យូរ​ខែ​យូរ​ឆ្នាំ។

ក្នុង​ថ្ងៃ​មួយ​មាន​ភិក្ខុ​មួយ​អង្គ ចេញ​វស្សា​ហើយ ចង់​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​គ្រូ ក៏​សុំ​ដោយ​សារ​ជា​មួយ​ឈ្មួញ​រទេះ​ទៅ​ក្រុង​សាវត្ថី ទៅ​ដល់​ក្បែរ​ព្រៃ​ធំ​នោះ​ ដាក់​រទេះ​ឈប់​សម្រាក​ភិក្ខុ ក៏​ចូល​ទៅ​ក្នុង​ព្រៃ​ក្រាល​សង្ឃ​ដី សឹង​ក្រោម​ម្លប់​ឈើ​មួយ. ពួក​ឈ្មួញ​រទេះ​មិន​ឃើញ​ចេះ​តែ​ដើរ​តាម​គន្លង​រទេះ​ ដល់​យប់​ងងឹត​មើល​គន្លង​រទេះ​មិន​ឃើញ​ ក៏​វង្វេង​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ ។ រុក្ខ​ទេវតា​ឃើញ​ភិក្ខុ​នោះ ក៏​ចុះ​ពី​ចុង​ឈើ បង្ហាញ​ខ្លួន​ឲ្យ​ភិក្ខុ​ឃើញ នាំ​លោក​ទៅ​ក្បែរ​គល់​ឈើ​និមិត្ត​ជា​ប្រាសាទ និមន្ត​ឲ្យ​ស្រង់​ទឹក​រៀប​កន្លែង​ប្រគេន​សឹង ដល់​តែ​ប្រេត​ញី​នោះ​ទៅ​សុំ​អាហារ​ចំណី ទេវតា​នោះ​ទៀត ។ ទេវតា​ឲ្យ ស៊ី​ដូច​មុន ចំណី​អាហារ​ក្លាយ​ទៅ​ជា​លាមក​ខ្ទុះ​ឈាម ឲ្យ​សំពត់​ស្លៀក​ក្លាយ​ទៅ​ជា​ភ្លើង ភិក្ខុ​ឃើញ​ហើយ កើត​សង្វេគ​អស្ចារ្យ​ទើប​សួរ​ទេវតា ៗ ប្រាប់​បុព្វ​កម្ម​សព្វ​គ្រប់​ហើយ​សួរ​ ទៅ​ភិក្ខុ​នោះ​វិញ​ថា​ធ្វើ​ដូចម្តេច​ទើប ឲ្យ​ប្រេត​នេះ​បាន​ស៊ី​ចំណី បាន​ស្លៀក​សំពត់​កើត ? ភិក្ខុ​នោះ​ប្រាប់​ថា ឲ្យ​យក​ចំណី​អាហារ​សំពត់​ទៅ​ប្រគេន​ដល់​សង្ឃ​ហើយ​ឧទ្ទិស​ផល​ឲ្យ​ទើប​បាន ។​រុក្ខទេវតា​ក៏​យក​សំពត់ ចំណី​អាហារ​នាំ​បង្ហាញ​ផ្លូវ ភិក្ខុ​នោះ​ទៅ​វត្ត​ជេតពន ទៅ ប្រគេន​ព្រះ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​ឧទ្ទិស​ផល​ឲ្យ​ប្រេត​ញី​នោះ ៗ ក៏​បាន​ស៊ី​ចំណី​អាហារ ស្លៀក​ពាក់​ រួច​កម្ម​ពៀរ​ក្លាយ​ខ្លួន ទៅ​ជា​រុក្ខទេវធីតា​ក្នុង​វេលា​នោះ​ហោង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,១៥៨ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿