អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦០៤ ដង)
ធម្មបទគាថា អរហន្តវគ្គទី ៧

|
ធម្មបទគាថា អរហន្តវគ្គទី ៧
បិដកលេខ ៥២ ទំព័រ ៤០ គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។ សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែទាំងពួងលះបង់ហើយ ។ ឧយ្យុញ្ចន្តិ សតីមន្តោ ន និកេតេ រមន្តិ តេ ហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ ។ ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយលោកមិនត្រេកអរក្នុងទីនៅអាស្រ័យ លះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅដូច្នោះឯង ។ យេសំ សន្និច្ចយោ នត្ថិ យេ បរិញ្ញាតភោជនា សុញ្ញតោ អនិមិត្តោ ច វិមោក្ខោ យេស គោចរោ ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជន ហើយ ជនណា មានសុញ្ញាតវិមោក្ខ អនិមិត្តវិមោក្ខ និង( អប្បណិហិតវិមោក្ខ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងខ្លួន បានដូចដំណើរនៃពួកសត្វស្លាបឮដ៏អាកាស ដូច្នោះ ។ យស្សាសវា បរិក្ខីណា អាហារេ ច អនិស្សិតោ សុញ្ញតោ អនិមិត្តោ ច វិមោក្ខោ យស្ស គោចរោ អាកាសេវ សកុន្តានំ បទន្តស្ស ទុរន្មយំ ។ ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និង(អប្បណិហិតវិមោក្ខ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វស្លាបឮដ៏អាកសាសដូច្នោះ ។ យស្សិន្ទ្រិយានិ សមថង្គតានិ អស្សា យថា សារថិនា សុទន្តា បហីនមានស្ស អនាសវស្ស ទេវាបិ តស្ស បិហយន្តិ តាទិនោ ។ ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនល្អហើយ សូម្បីទេវតាទាំងឡាយក៏ស្រឡាញ់អ្នកនោះឯង ដែលជាអ្នកកមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹងមិនញាប់ញ័រ ។ បឋវីសមោ នោ វិរុជ្ឈតិ ឥន្ទខីលូបមោ តាទិ សុព្វតោ រហទោវ អបេតកទ្ទមោ សំសារា ន ភវន្តិ តាទិនោ ។ ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។ សន្តំ តស្ស មនំ ហោតិ សន្តា វាចា ច កម្ម ច សម្មទញ្ញា វិមុត្តស្ស ឧបសន្តស្ស តាទិនោ ។ ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកអ្នកដែលមានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃជាអ្នកស្ងប់រម្ងាប់មានគោលជំហររឹងប៉ឹង ។ អស្សទ្ធោ អកតញ្ញូ ច សន្ធិច្ឆេទោ ច យោ នរោ ហតាវកាសោ វន្តាសោ ស វេ ឧត្តមបោរិសោ ។ នរជនណា មិនជឿអ្នកដទៃផង ដឹងព្រះនិព្វានដែលបច្ច័យធ្វើមិនបានផង កាត់នូវគ្រឿងតគឺវដ្តៈផង មានឳកាស (គឺការកើតក្នុងភពថ្មី ) បានកម្ចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តមបុរស ។ គាមេ វា យទិ វា រញ្ញេ និន្មេ វា យទិ វា ថលេ យត្ថ អរហន្តោ វិហរន្តិ តំ ភូមិរាមណេយ្យកំ ។ ព្រះអរហន្តទាំងឡាយនៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តីទីទាបក្តី ទីទួលក្តី ទីនោះ ៗ ឯង គឺជាភូមិឋានមនោរម្យ ។ រមណីយានិ អរញ្ញានិ យត្ថ ន រមតី ជនោ វីតរាគា រមេស្សន្តិ ន តេ កាមគវេសិនោ ។ ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |