30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,២៩៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៣,២២៧
សរុប ៣៨៥,៥៧៩,៩២០
អានអត្ថបទ
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៥,៦៣៣ ដង)

រឿង​តាបស​ដាច់​ឈាន



 
រឿង​តាបស​ដាច់​ឈាន
(ចាក មុ. ឯ.)

ក្នុង​អតីតកាល ព្រះ​បាទ​​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ សោយ​ព្រះ​ជាតិ​នា​ត្រកូល​ព្រាហ្មណ៍​មហាសាល​ក្នុង​ដែន​កាសី​ កាល​ចំរើន​វ័យ​ហើយ​ បាន​សិក្សា​ដល់​ទី​បំផុត​នៃ​វិជ្ជា​ក្រោយ​មក​លះ​កាម​គុណ​ចេញ​បួស​ជា​តាបស បាន​សម្រេច​ឈាន​នឹង​អភិញ្ញាណ​ស្ថិត​នៅ​ក្នុង​ព្រៃ​ហេមពាន្ត ។

សម័យ​មួយ ជា​រដូវ​មាន​ទឹក​សន្សើម​ជោគ​ជាំ តាបស​ចង់​សេព​អាហារ​ជូរ​ប្រៃ ទើប​ចេញ​អំពី​ព្រៃ​ទៅ​នគរ​ពារណសី ចូល​ទៅ​អាស្រ័យ​ក្នុង​ព្រះ​រាជ​ឧទ្យាន នៃ​ព្រះ​បាទ​ព្រហ្មទត្ត​ក៏​ទ្បើង​ស្លៀក​សំពត់​សំបក​ឈើ ដណ្តប់​ស្បែក​ខ្លា​ឆៀង​ស្មា​ម្ខាង​ កាន់​ភាជន៍​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​នគរ​ពារណសី រហូត​ដល់​ទ្វារ​ព្រះ​រាជ​វាំង ។

ព្រះ​មហាក្សត្រ​ទត​ឃើញ​តាបស​នោះ​ទ្រង់​មាន​សេចក្តី​ជ្រះ​ថ្លា ទើប​ត្រាស់​ឲ្យ​ព្រះ​រាជ​បុត្រ​ទៅ​និមន្ត ហើយ​អារាធនា​ឲ្យ​គង់​លើ​រាជា​សនៈ ទ្រង់​ថ្វាយ​ខាទនិយ​ភោជនាហារ ។​តាបស​ឆាន់​បរិបូណ៏​ហើយ ទ្រង់​អារាធនា​ឲ្យ​ទៅ​គង់​ក្នុង​ឧទ្យាន បវារណា​ឲ្យ​មក​ឆាន់​ក្នុង​ព្រះ​រាជ​វាំង​អស់​១៦ វស្សា ។

ថ្ងៃ​មួយ ព្រះ​រាជា​ស្តេច​យាង​ទៅ​បង្រ្កាប​បច្ចន្តប្បទេស ដែល​កើត​ចលាចល ទ្រង់​មាន​ព្រះ​តម្រាស​ផ្តាំ​នឹង​ព្រះ​នាង​មុទុលក្ខណទេវី ជា​ព្រះ​អគ្គមហេសី ឲ្យ​បំរើ​តាបស​ដូច​កាល​ព្រះ​អង្គ​គង់​នៅ ។

ឯ​ព្រះ​ពោធិសត្វ តាំង​អំពី​ព្រះ​រាជា​ស្តេច​យាង​បាត់​ទៅ​ ក៏​ទៅ​កាន់​ព្រះ​រាជ​វាំង​ដូច​ធម្មតា ។ មាន​ថ្ងៃ​មួយ ព្រះ​នាង​មុទុលក្ខណទេវី តាក់​តែង​ចង្ហាន់ហើយ ទៅ​ស្រង់​ព្រះ​សុគន្ធវារី ហើយ​​ប្រដាប់​ព្រះ​កាយ​ដោយ​គ្រឿង​អលង្ការ​ ផ្ទំ​លើ​ព្រះ​បន្ទំ​តូច ១ ទត​ព្រះ​នេត្រ​រង់​ចាំ​មើល​ផ្លូវ​តាបស ។

មួយ​ស្របក់​តាបស​ចុះ​ចាក​អាកាស​ចូល​ទៅ​ក្នុង​ព្រះ​រាជវាំង ឯ​នាង​មុទុលក្ខណទេវី ទ្រង់​ឮ​សូរ​សំពត់​សំបក​ឈើ​ក៏​ភ្ញាក់​ស្ទុះ​ប្រញាប់​ប្រញាល់​ទ្បើង​របូត​ព្រះ​ភូសា​អស់. តាបស​ឃើញ​វិសភាគារម្មណ៏​ដូច្នោះ​ កិលេស​ក៏​ដាល​ទ្បើង​សាប​សូន្យ​ចាក​ឈាន មិន​អាច​ហោះ​ហើរ​បាន​ទ្បើយ​លោក​ឈ​ទទួល​អាហារ ចុះ​ចាក​ប្រាសាទ​ និមន្ត​ដើរ​ទៅ​កាន់​ព្រះ​រាជឧទ្យាន​ចូល​ទៅ​ក្នុង​បណ្ណសាលា ទុក​ភាជន៍​អាហារ​ក្រោម​គ្រែ​សំណឹង ទើប​សឹង​សន្ធឹង​សន្ធៃ ក្តៅ​អន្ទះ​អន្ទែង​អស់ ៧ ថ្ងៃ​មាន​សរី​រកាយ​ស្គាំង​ស្គម ចង្ហាន់​ក្នុង​ភាជន៍ ក៏​ផ្អូម​ជូរ​អស់ ។

ក្នុង​ថ្ងៃ​គម្រប់ ៧ នោះ​ព្រះ​បាទ​ពារាណសី ទ្រង់​បង្ក្រាប​បច្ចន្ត​គ្រាម​ហើយ ស្តេច​នាំ​យោធាត្រ​ត្រទ្បប់​មក​វិញ​ទ្រង់​តាំង​ព្រះ​ទ័យ​ថា នឹង​ទៅ​ថ្វាយ​បង្គំ​តាបស​ជា​មុន ទើប​ស្តេច​យាង​ទៅ​កាន់​ព្រះរាជ​ឧទ្យាន ទត​ព្រះ​នេត្រ​ឃើញ​តាបស​សឹង​ស្តឹក​ក្នុង​បណ្ណ​សាលា ក៏​ទ្រង់​ព្រះ​រាជ​តម្រិះ​ថា​តាបស​ប្រហែល​ជា​អាពាធ ទើប​ស្តេច​យាង​ចូល​ទៅ​ច្របាច់​ព្រះ​បាទ​ត្រាស់​សួរ​ថា ព្រះ​ករុណា​ម្ចាស់​មិន​សប្បាយ​ឬ ? បពិត្រ​មហារាជ អាត្មា​មិន​សប្បាយ​ខាង​ក្នុង ព្រោះ​ត្រូវ​សរ​គឺ​ កាម​ខ្ទេច​ខ្ទី​ឈាន​សមាបត្តិ​អស់​រលីង​ទៅ​ហើយ​សូម​អភ័យ​ទោស​សរ​គឺ កាមដូចម្តេច ? បពិត្រ​មហារាជ ! សរ​គឺ​កាម​នោះ​បាន​ដល់​ចិត្ត​របស់​អាត្មា​ភាព​ ដែល​ជាប់​ស្រទ្បាញ់​ព្រះ​នាង​មុទុលក្ខណទេវី ។ ព្រោះ​កាល​មហារាជ​ស្តេច​យាង​ទៅ​បច្ចន្តគ្រាម អាត្មា​កើត​វិសភាគារម្មណ៏​ដោយ​ហេតុ​យ៉ាង​នេះៗ ....។

ព្រះ​រាជា​ត្រាស់​ថា ស្រួល​ហើយ ខ្ញុំ​ព្រះ​ករុណា​នឹង​ថ្វាយ​នាង​មុទុលក្ខណទេវី​ដល់​ព្រះ​គុណ​ម្ចាស់ សូម​កុំ​ព្រួយ​ទ្បើយ ។ ទ្រង់​ត្រាស់​ដូច្នោះ​ហើយ ទើប​ឲ្យ​ព្រះ​តាបស​ក្រោក​ទ្បើង បរិភោគ​អាហារ​ហើយ នាំ​ទៅ​កាន់​មហា​ប្រាសាទ​ត្រាស់​បញ្ជា​ឲ្យ​ព្រះ​នាង​ទេវី គាត់​តាក់​តែង​កាយ​ហើយ ព្រះ​រាជ​ទាន​ដល់​តាបស មុន​នឹង​ព្រះ​រាជ​ទាន ទ្រង់​ត្រាស់​ឲ្យ​មាន​ទ្បើង​វិញ ដោយ​បញ្ញា​របស់​ខ្លួន ។

ឯ​តាបស ក៏​នាំ​ព្រះ​រាជ​ទេវី​ចេញ​ចាក​​មហា​ប្រាសាទ​ទៅ​ដល់​ទ្វារ​វាំង ទើប​ព្រះ​រាជ​ទេវី​ត្រាស់​ថា បពិត្រ​ព្រះ​គុណ​ម្ចាស់ យើង​គួរ​មាន​ប្រសាទ ១ សំរាប់​នៅ​ចូរ​លោក​ទៅ​សូម​ព្រះ​រាជា ។ តាបស​ក៏​ត្រទ្បប់​ទៅ​ទូល​សូម​តាម​បង្គាប់​នាង ព្រះ​រាជា​ទ្រង់​ព្រះ​រាជទាន​ផ្ទះ​ទំនេរ ១ ខ្នង​ដែល​មនុស្ស​ទាំង​ទ្បាយ​ធ្វើ​ជា​បង្គន់ តាបស់​ក៏​នាំ​ព្រះ​រាជ​ទេវី​ទៅ​ក្នុង​ទី​នោះ តែ​ព្រះ​រាជ​ទេវី​មិន​ព្រម​យាង​ចូល​ទៅ. តាបស​សួរ​ថា​ហេតុអ្វី​ក៏​មិន​ចូល​មក ខ្ញុំ​មិន​ចូល​ទេ ព្រោះ​អី​មិន​ស្អាត. ព្រះ​នាង​ទេវី​មាន​ព្រះ​សវនីយ៍​ដូច្នោះ​ហើយ ប្រើ​តាបស​ឲ្យ​ទៅ​សូម​គ្រឿង​សំរាប់​បោស​ច្រាស​អំពី​ព្រះ​រាជា​ទៀត តាបស​ក៏​ទៅ​សូម​គ្រឿង​ប្រដាប់​ទាំង​នោះ​មក​ បោស​ច្រាស​លាង​សំអាត​ស្អាត​ហើយ. ព្រះ​នាងង​ទេវី​ប្រើ​ទៀត​ថា​ចូរ​លោក​ទៅ​យក​គ្រែ និង​ខ្នើយ​កន្ទេល​មក លុះ​តាបស​យក​របស់​ទាំង​នោះ​ហើយ ប្រើ​ឲ្យ​ទៅ​យក​ពាង​ក្អម​ជា​ដើម​មក​ទៀត តាបស​ចេះ​តែ​ធ្វើ​តាម​ដោយ​សព្វ​គ្រប់​រួច​ហើយ ក៏​ទ្បើង​ទៅ​អង្គុយ​ក្នុង​ទី​នោះ កាល​តាបស​អង្គុយ​ហើយ ព្រះ​នាង​ទេវី​យាង​ទៅ​គង់​ជិត ចាប​ត្រចៀក​ព្រះ​តាបស​ទាញ​មក​ជិត​ព្រះ​ឱស្ថ ហើយ​រំលឹក​ឲ្យ​មាន​ស្មារតី​ថា តរ  សមណតាវំ  វា​ព្រាហ្មណតាវំវា ន ជា​នា​សិ លោក​​មិន​ដឹង​ថា​  ខ្លួន​​លោក​ជា​សមណៈ ឬ​ព្រាហ្មណ៏​ទេ​ឬ ? ។​ក្នុង​កាល​នោះ​តាបស​ភ្ញាក់​សតិ​ទ្បើង​វិញ​ភ្លាម ។

កាល​ត្រទ្បប់​បាន​សតិ​ទ្បើង​វិញ​ហើយ តាបស​គិត​ថា​តណ្ហា​នេះ​ចំរើន​ទ្បើង​ដរាប​ណា មិន​ឲ្យ​សត្វ​ងើប​រួច​ពី​អបាយ​ដរាប​នោះ.​គិត​ដូច្នោះ​ហើយ ទើប​នាំ​ព្រះ​នាង​ទេវី​ថ្វាយ​ព្រះរាជា​វិញ ហើយ​ក្រាប​ទូល​ព្រះ​រាជា​ថា កាល​មុន​ដែល​អាត្មា​នៅ​មិន​ទាន់​បាន​ទទួល ព្រះ​នាង​មុទុលក្ខណទេវី​ពី​ព្រះ​អង្គ​សេចក្តី​ចំណង់​តែ​ម៉្យាង​កើត​ហើយ​ដល់​អាត្មា លុះ​បាន​ទទួល​ព្រះ​នាង​ទេវី ដែល​មាន​ដួង​ព្រះ​នេត្រ​ដ៏​ទូ​លាយ​ក្នុង​កាល​នា​សេចក្តី​ប្រាថ្នា​តូច​ធំ ឲ្យ​រឹង​រឹត​តែ​ចំរើន​ទ្បើង​ក្នុង​កាល​នោះ ។

ខណៈ​នោះ​តាបស ក៏​ញ៉ាំង​ឈាន​ឲ្យ​កើត​ឡើង​វិញ​ហើយ​ស្ថិត​នៅ​នា​អាកាស សំដែង​ធម៌​ថ្វាយ​ព្រះ​រាជា​ហើយ​ហោះ​ទៅ​កាន់​ព្រៃ​ហេមពាន្ត​វិញ គង់​នៅ​ជា​សុខ​ក្នុង​ឈាន​ដរាប​ដល់​អស់​ព្រះ​ជន្ម ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៦,៨៣៩ ដង)
អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៥៨ ដង)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៥៣៩ ដង)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿