អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៣១,៣២២ ដង)
កាតព្វកិច្ចក្រោយពេលរៀបអាពាហ៍ពិពាហ៍

|
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ យើងត្រូវដឹងខ្លួនថា យើងមិនមែននៅកម្លោះក្រមុំដូចពីមុនទៀតឡើយ។ យើងត្រូវធ្វើខ្លួនឲ្យសមជាអ្នកមានគ្រួសារ ហើយត្រូវតែប្រព្រឹត្តឲ្យបានជាអ្នកមានគ្រួសារមួយដ៏ល្អ។ យើងមិនត្រូវឲ្យអ្នកដទៃមើលងាយយើងថា មនុស្សមិនបានការ ខ្ចិលច្រអូស គិតតែពីស៊ីគ្មានការងារធ្វើឡើយ ។ មិនថា ជាប្ដីប្រពន្ធទេ ត្រូវតែជាអ្នកមានភារកិច្ចដូចគ្នាក្នុងគ្រួសារ ហើយត្រូវចេះស្រលាញ់គ្នានឹងគ្នាយ៉ាងស្មោះត្រង់មិនមានចិត្តគំនិតបែកបែរ ឬពាក្យចាស់ថា បែកឆ្វេងឡើយ ។
ពេលរៀបការហើយមិនយូរប៉ុន្មាននោះ គួរយើងធ្វើបញ្ជីសៀវភៅមួយដើម្បីសុំអ្វីពីគ្នាទៅវិញទៅមក ដូចជា ប្ដីត្រូវសូមឲ្យប្រពន្ធស្មោះត្រង់ មិនចូលចិត្តរអ៊ូរទាំច្រើន និយាយច្រំដែល ឬសូមឲ្យប្រពន្ធរក្សាសីល៥...។ ចំណែកយើងជាប្រពន្ធក៏ត្រូវសូមប្ដីវិញដែរ នូវចំណុចណាមួយ ដែលយើងត្រូវការ ដូចកុំឲ្យប្ដីមានស្រីទៀតជាដើម...។ កាលយើងបានធ្វើកិច្ចសន្យា រវាងគ្នាទៅវិញទៅមកយ៉ាងហ្មត់ចត់និងច្បាស់លាស់រួចហើយ ខ្លួនយើងត្រូវធ្វើឲ្យបាននូវកិច្ចសន្យានោះ មិនមែនសន្យាតែមាត់នោះទេ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |