30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៩,៧៦៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៣៧,៧០៣
សរុប ៣៨៥,៥២៤,៣៩៦
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤៩៤ ដង)

សប្បុរិសទាន​សូត្រ



 
សប្បុរិសទាន​សូត្រ
(បិដក​លេខ ៤៥ ទំព័រ ៨៨ ដល់ ៨៩)

ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរិស​ទាន​នេះ​មាន ៥ យ៉ាង​ ។ សប្បុរិស​ទាន ៥​យ៉ាង​ដូម្តេច​ខ្លះ​គឺ

១ សទ្ធាយ ទានំ ទេតិ ឲ្យ​ទាន​ដោយ​សទ្ធា ។
អដ្ឋកថាៈ សទ្ធាយ បាន​ដល់ ជឿ​ទាន​នឹង​ផល​របស់​ទាន ។

២ សក្កច្ចម ទានំ ទេតិ ឲ្យ​ទាន​ដោយ​គោរព ។ 
អដ្ឋកថាៈ សក្កច្ចំ ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ក្នុង​ការ​ឲ្យ​ទាន គោរព​កោត​ក្រែង​ក្នុង​ទេយ្យ​ធម៌ និង ក្នុង​ទក្ខិណេយ្យ​បុគ្គល ។ ទាំង​ពីរ​យ៉ាង​នោះ បុគ្គល​រៀប​ចំ​ទេយ្យ​ធម៌​ឲ្យ​ប្រណីត​ឈ្មោះ​ថា ចូល​ទៅ​តាំង​សេចក្តី​គោរព​កោត​ក្រែង​ក្នុង​ទយ្យធម៌ ឯ​ការ​ជ្រើរើស​បុគ្គល​ហើយ​ឲ្យ ឈ្មោះ​ថា​ចូល​ទៅ​តាំង​សេចក្តី​គោរព​កោត​ក្រែង ក្នុង​ទក្ខិណេយ្យបុគ្គល ។

៣ កាលេន ទានំ ទេតិ ឲ្យ​ទាន​តាម​កាល​គួរ ។
អដ្ឋកថាៈ កាលេន តាម​កាល​ដ៏​សម​គួរ ។

៤ អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ ។
អដ្ឋកថាៈ អនុគ្គហិតចិត្តោ បាន​ដល់​មាន​ចិត្ត​មិន​ស្តាយ គឺ​លះ​បង់​ដាច់​ទៅ​តែ​ម្តង ។


៥ អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យ​ទាន​ដោយ​មិន​បាន​បៀត​បៀន​ខ្លួន​ឯង​នឹង​អ្នក​ដទៃ ។ 
អដ្ឋកថាៈ អនុបហច្ច បាន​ដល់ មិន​ប៉ះ​ទង្គិច គឺ​មិន​លុប​បំបាត់​គុណ​ទាំង​ឡាយ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ឲ្យ​ទាន​ដោយ​សទ្ធា​ដោយ​ផល​នៃ​ទាន​នោះ​កើត​ក្នុង​ទី​ណា​ៗ ជា​បុគ្គល​ស្តុកស្តម្ភ​មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ផង ជា​បុគ្គល​មាន​រូប​ល្អ​គួរ​រមិល​មើល​ជ្រះ​ថ្លា ប្រកប​ដោយ​ភាព​ជា​អ្នក​មាន​សម្បុរ​ល្អ​ដ៏​ក្រៃ​លែង​ផង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ឲ្យ​ទាន​ដោយ​គោរព​ដោយ​ផង​នៃ​ទាន​នោះ កើត​ក្នុង​ទី​ណាៗ ជា​បុគ្គល​ស្តុក​ស្តម្ភ​មាន​ទ្រព​ច្រើន មាន​ភោគៈ​ច្រើន​ផង ពួក​ជន​ណា ទោះ​កូន​ក្តី ប្រពន្ធ​ក្តី ខ្ញុំ​ក្តី អ្នក​បម្រើ​ក្តី អ្នក​ធ្វើ​ការ​ងារ​ក្តី របស់​បុគ្គល​នោះ ជន​ទាំង​នោះ តែង​ស្តាប់​ដោយ​ល្អ​ ផ្អៀង​ត្រចៀក​ស្តាប់ តាំង​ចិត្ត​ដើម្បី​ដឹង​ផង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ឲ្យ​ទាន​តាម​កាល​ដ៏​គួរ​ដោយ​ផល​នៃ​ទាន​នោះ​កើត​ក្នុង​ទី​នា​ៗ ជា​បុគ្គល​ស្តុក​ស្តម្ភ​មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ផង ប្រយោជន៍​គឺ​សម្បត្តិ​ដ៏​ពេញ​ពោរ រមែង​មក​តាម​កាល​ដ៏​គួរ​ដល់​បុគ្គល​នោះ​ផង ។
អដ្ឋកថាៈ ដោយ​សេចក្តី​ថា ប្រយោជន៍​ទាំង​ឡាយ កាល​ដែល​នឹង​មក​ដល់ មិន​មែន​មក​ក្នុង​វ័យ​ទាល់​តែ​ចាស់​ហើយ​នោះ​ទេ​ គឺ​រមែង​មក​ក្នុង​ពេល​ដ៏​សម គួរ​ក្នុង​បឋម​វ័យ​នោះ​ឯង ទាំង​ដែល​មក​ដោយ​ច្រើន​ផង ។


ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ឲ្យ​ទាន​ដោយ​ចិត្ត​អនុគ្រោះ ដោយ​ផល​នៃ​ទាន​នោះ កើត​ក្នុង​ទី​ណា​ៗ ជា​បុគ្គល​ស្តុក​ស្តម្ភ មាន​ទ្រព្យ​ច្រើន មាន​ភោគៈ​ច្រើន​ផងរមែង​បង្អោន​ចិត្ត​ទៅ​ដើម្បី​បរិភោគ​ក្នុង​កាម​គុណ​ ៥ ដ៏​លើស​លប់​ផង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ឲ្យ​ទាន​ដោយ​មិន​បាន​បៀត​បៀន​ខ្លួនឯង​និង​អ្នក​ដទៃ ដោយ​ផល​នៃ​ទាន​នោះ​កើត​ក្នុង​ទី​ណា​ៗ ជា​បុគ្គល​ស្តុក​ស្តម្ភ មាន​ទ្រព្យ​ច្រើ​ន​មាន​ភោគៈ​ច្រើន​ផង សេចក្តី​អន្តរាយ​នៃ​សម្បត្តិ​ទាំង​ឡាយ​មិន​មាន​មក​អំពី​ទី​ណា​មួយ​គឺ​អំពី​ភ្លើង អំពី​ទឹក អំពី​ស្តេច​អំពីរ​ចោរ អំពី​ហេតុ​មិន​ជា​ទី​ស្រឡាញ់ និង អំពី​មនុស្ស​ដែល​ជា​ទាយាទ​ផង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរិសទាន​មាន​៥ យ៉ាង​នេះ​ឯង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទាន​កថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៦,៤១១ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១១,៣៥១ ដង)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៩១ ដង)
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩៩ ដង)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៥៣៦ ដង)
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៩,៨១៣ ដង)
កិ​រិ​យា​វៀ​រ​ចាក​នូវ​បាប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿