30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០១,៦៥៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៧៩,៥៨៧
សរុប ៣៨៥,៦៦៦,២៨០
អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៦៧៥ ដង)

សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក



 
រឿង​ឧបាសក​សាន​មេ​បុណ្យ
(ចាក អ. មណិ.)
(សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក)

ក្នុង​ក្រុង​សាវត្ថី មាន​ឧបាសក​ម្នាក់​បាន​ធ្វើ​ផ្លូវ​សម្រាប់​ឲ្យ​ពួក​ភិក្ខុ​នៅ​ក្នុង​ព្រៃ មក​បិណ្ឌ​បាត្រ​ក្នុង​ស្រុក​បាន​ស្រួល ចង​សា្ពន​លើ​ប្រឡាយ​ក្នុង​ពេល​មាន​ទឹក ដាំ​ឈើ​យក​ម្លប់​ក្នុង​ទី​វាល​ស្រឡះ បាដី​ស្អិត​ចេញ​ពី​ស្រែ ធ្វើ​ឲ្យ​បាន​ធំ​នឹង​ជ្រៅ រៀប​ចំ​កំពង់​ទឹក​ឲ្យ​បាន​ស្រួល​បួល​ល្អ នឹង​ឲ្យ​ទាន​តាម​សម​គួរ​ដល់​សម្បត្តិ​របស់​ខ្លួន ព្រម​ទាំង​បាន​ រក្សា​សីល​ដោយ​ត្រឹម​ត្រូវ ។ ចំណេរ​កាល​មក​ខាង​ក្រោយ​ ឧ​បាសក​នោះ​ក៏​ស្លាប់​ទៅ បាន​ទៅ​កើត​ក្នុង​វិមាន​មាស​កំពស់​១២​យោជន៍ នា​ឋានតាវតឹង្ស​ទេវ​លោក​ថ្ងៃ​ក្រោយ ព្រហ​មហា​មោគ្គ​លាន​មាន​ឬទ្ធិ​ច្រើន បាន​ថ្វាយ​បង្គំ​លា​ព្រះ​បរម​សាស្តា​ជា​ម្ចាស់ ដើម្បី​ទៅ​កាន់​តាវតឹង្ស​ទេវ​លោក ប្រយោជន៍​នឹង​ពិនិត្យ​ហេតុការណ៍ ក្នុង​ទី​ឋាន​នោះ​លុះ​ទៅ​ដល់​មុខ​ប្រសាទ ក៏​ទេវ​បុត្រ​នោះ​ចុះ​មក​ថ្វាយ​បង្គំ​លោក​សួរ​ដោយ​បទ​ព្រះ​គាថា​ទាំង​ឡាយ​ថាៈ

វិមាន​នេះ​មាន​សសរ​ជា​វិការៈ​នៃ​កែវ​មណី ខ្ពស់​ឡើង​ទៅ​លើ​១២​យោជន៍​ដោយ​ជុំ​វិញ កូដា​គារដ៏​ធំ​ទូ​លាយ​ទាំង​៧​រយ មាន​សសរ​ជា​វិការៈ​នៃ​កែវ​ពៃ​ទូរ្យ ក្រាល​ដោយ​បន្ទះ​ក្តារ​រុង​រឿង​ប្រពៃ អ្នក​នៅ ផឹក​នឹង​ទំពារ​ស៊ី​ក្នុង វិមាន​នេះ ទាំង​ពិណ​ទាំង​ឡាយ​ដ៏​ជា​ទិព្វ មាន​សម្លេង​ពិរោះ​ក៏​លាន់​ឮ​ឯង កាម​គុណ​ដ៏​ជា​ទិព្វ​ទាំង​៥​ក៏​មាន​នៅ​ទី​នេះ​ មាន​ទាំង​នារី​ទាំង​ឡាយ​ប្រដាប់​ដោយ​គ្រឿង​អម្ពព​ស្រ្តា​លង្កា​ករណ៏​ជាវិការៈ​នៃ​មាស​ក៏​មាន​រាំ ពណ៌​សម្បុរ​អ្នក​រុង​រឿង​យ៉ាង​នេះ សម្រេច​ដោយ​អានិសង្សដូចម្តេច? ទាំង​ភោគៈ ទាំង​ឡាយ​ជា​ទី​ពេញ​ចិត្ត ក៏​កើត​ប្រាកដ ។ម្នាល​ទេវបុត្រ អាត្មា​សួរ​អ្នក​មាន​អានុភាព​ច្រើន កាល​អ្នក​កើត​ជា​មនុស្ស​បាន​ធ្វើ​បុណ្យ​ដូចម្តេច? អ្នក​មាន​អានុភាព ដ៏​រុង​រឿង​យ៉ាង​នេះ​តើ​ដោយ​បុណ្យ​ដូចម្តេច? ទាំង​ពណ៌​សម្បុរ អ្នក​ក៏​ផ្សាយ ទៅ​គ្រប់​ទិស។

ទេវបុត្រ​ទូល​ថាៈ កាល​ខ្ញុំ​កើត​ជា​មនុស្ស បាន​ជម្រះ​ផ្លូវ​ក្នុង​ព្រៃ​ផង បាន​ដាំ​ឈើ​ធ្វើ​ជា​សួន​ច្បារ​ផង មាន​ចិត្ត​ស្រឡាញ់​អ្នក​មាន​សីល​ផង មាន​ចិត្ត​ជ្រះ​ថ្លា​ឲ្យ​បាយ​ទឹក​ដោយ​គោរព​នឹង​ពោរពាស​ផង ។​ ខ្ញុំ​មាន​ពណ៌​សម្បុររុង​រឿង​មាន​ផល​សុច្ច​រិក​សម្រេច​នៅ​ក្នុង​វិមាន​នេះ នឹង​ភោគៈ​ទាំង​ឡាយ​ជា​ទី​ពេញ​ចិត្ត​កើត​ឡើង​ប្រាកដ ដោយ​ផល​បុណ្យ​នេះ​ឯង ។ ខ្ញុំ​មាន​អានុភាព​រុង​រឿង​មាន​ពណ៌​សម្បុរ ផ្សាយ​ទៅ​សព្វ​ទិស​ដោយ​ផល​បុណ្យ​នេះ​ឯង ។ ការ​ដាំ​ដើម​ឈើ​សួន​ច្បារ ជីក​ស្រះ អណ្តូង​សង់​ស្ពាន​ថ្នល់ ជា​ដើម​ ដាក់​ទាន​ជា​សាធារណ៍ ឈ្មោះ​ថា បាន​សាង​មេបុណ្យ​សម្រាប់​បន្ត​ជីវភាព​ទៅ​បរលោក ព្រោះ​ថា​ទាណ​សាធារណ៍ ដែល​បាន​ចាត់​ចែង​ធ្វើ​ឡើង​នះ បើ​មាន​អ្នក​ណា​មួយ​ចូល​ទៅ​ប្រើ​ប្រាស់ កាល​ណា​ទោះ​យប់​ក្តី​ថ្ងៃ​ក្តី អ្នក​ម្ចាស់​តែង​បាន​ទទួល​អានិសង្ស​តាម​លំដាប់​វារហ​នៃ​អ្នក​ចូល​ទៅ​ប្រើ​ប្រាស់​នោះ​ដែរ​ហេតុ​ដូច្នោះ​បាន​ឲ្យ​ឈ្មោះ​ថា មេបុណ្យ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​នេះ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿