អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០,៦៧៣ ដង)
សាបព្រោះពូជក្នុងស្រែល្អ តែងបានផលតាមគាប់ចិត្ត

|
រឿងគោបាលមាតាទេវី
(ចាក អ. ឯ.) (សាបព្រោះពូជក្នុងស្រែល្អ តែងបានផលតាមគាប់ចិត្ត) មាននិគមមួយឈ្មោះតេនឡិ ថិតនៅក្បែរផ្លូវទៅកាន់ក្រុងឧជ្ជេនីនៅក្នុងនិគមនោះ មានធីតាសេដ្ឋីពីរនាក់ ម្នាក់ជាស្ត្រីកំសត់ទុគ៌ត ពេលឥតពីមាតាបិតាទៅ នៅអាស្រ័យនឹងមេដោះ តែជាស្រ្តីមានសភាពសមរម្យ មានទៀតជាស្ត្រីឥតមានសក់តែមានសម្បត្តិ មានឈ្មោះថា និក្កេសី ។ គ្រានោះឯងព្រះមហាកច្ចានេត្ថេរ មានបំណងនឹងសំដែងនូវការឧប្បត្តិឡើងនៃព្រះអរហន្តសម្ពុទ្ធបរមគ្រូ ប្រោសព្រះចៅចណ្ឌប្បជ្ជោក មួយអន្លើនឹងភក្ខុ៧អង្គនិមន្តទៅឧជ្ជេនីនគរ លុះទៅដល់តេលនាឡិនិគមត៏ចូលទៅបិណ្ឌបាត្រក្នុងនិគមនោះកែឥតបានអ្វីសោះ ។ នាងកេសវតីសេដ្ឋីធីតាដឹងរឿងរ៉ាវនោះ ក៏បង្គាប់ឲ្យមេដោះទៅនិមន្តព្រះថេរៈទាំងនោះ មកគង់ក្នុងផ្ទះ ។ លុះព្រះថេរៈនិមន្តមក នាងកេសវតីបានចូលទៅក្នុងបន្ទប់ហើយកាត់សក់ខ្លួន បញ្ជូនមេដោះនោះឲ្យទៅកាន់សំណាក់នាងនិក្កេសីដោយពាក្យថា ម្នាលនាងចូវនាងយកសក់ទាំងឡាយនោះទៅឲ្យនាងនិក្កេសី បើនាងនិក្កេសីឲ្យវត្ថុអ្វី ចូរនាងទទួលយកមក យើងនឹងឲ្យទានដល់លោកម្ចាស់ទាំងឡាយ ។ មេដោះ ក៏យកសក់នោះឲ្យនាងនិក្កេសីៗបានឲ្យបា្រក់៨កហាបណៈមកវិញ ទើបមេដោះយកប្រាត់នោះទៅឲ្យនាងកេសវតីៗ បានយកប្រាក់នោះចាត់ចែងចង្ហាន់បិណ្ឌបាតដល់ព្រះថេរៈ៨អង្គ លៃបាន១កហាបណៈ១អង្គទើបចូលទៅនៅក្នុងបន្ទប់នាងវិញ ។ ព្រះមហាកច្ចាយនៈជ្រាបរឿងនោះ ក៏ឲ្យគេហៅនាងកេសវតីមក ។ នាងមានសេចក្តីគោរពចំពោះព្រះថេរៈក៏មកថ្វាយបង្គំហើយញាំងសទ្ធាមានកំលាំងឲ្យកើតឡើង ។ ទានដែលបុគ្គលឲ្យចំពោះបុញ្ញខេត្តដ៏ប្រសើរ រមែងបានទទួលផលជាក់ស្តែងក្នុងបច្ចុប្បន្ន ព្រោះហេតុនោះ បានជាសក់របស់នាងកេសវតី ដុះឡើងវិញតាមប្រក្រតីក្នុងពេលដែល នាងឱនកាយថ្វាយបង្គំព្រះថេរៈដោយគោរព ។ ព្រះថេរៈទាំង៨អង្គបានចង្ហាន់ ហើយក៏ហោះតាមអាកាសវេហាស៍ ទៅចុះនៅនាឧទ្យានកាញ្ចវ័ន ធ្វើភត្តកិច្ចនៅទីនោះ ឲ្យនាងកេសវតី មើលឃើញយ៉ាងស្តែង ។ នាយរក្សាឧទ្យានបានឃើញព្រះថេរៈហើយក៏ទៅក្រាបបង្គំទូលដល់ព្រះបាទចណ្ឌប្បជ្ជោត ព្រះអង្គក៏យាងទៅកាន់ឧទ្រានថា្វយបង្គំព្រះថេរៈរួចសួរថាថ្ងៃនេះលោកម្ចាស់បានចង្ហាន់ហើយឬនៅ? លុះព្រះសណ្តាប់ដំណឹងដែលព្រះថេរៈពោលបា្រប់ទើបស្តេចទៅកាន់ព្រះបរមរាជនិវេសន៍វិញ បង្គាប់ឲ្យរាជបុរសនាំនាងកេសវតីធីតាសេដ្ឋីមកតាំងជាព្រះអគ្គហេសី ថ្ងៃនោះឯង ។ក្នុងពេលនោះតមកព្រះនាងអង្គមហេសី នៅរួមរសមេត្រីជាមួយព្រះរាជា ក៏បានព្រះរាជបុត្រមួយព្រះអង្គថ្វាយព្រះនាមថា គោបាល ឯនាងក៏មានព្រះនាមប្រាកដថា គោបាលទេវីតាមនាមរបស់សំបុត្រដែរ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |