អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,០៣៣ ដង)
គាថារបស់ព្រះអង្គុលិមាលត្ថេរ

|
គាថារបស់ព្រះអង្គុលិមាលត្ថេរ
បិដកលេខ ៥៧ ទំព័រ ៧២ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បតាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ (ព្រះអង្គុលិមាលត្ថេរពោលថា) បុគ្គលណាប្រមាទក្នុងកាលមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះរមែងមុន ហើយមិនប្រមាទក្នុងកាលខាងក្រោយ បុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡៈចាកពពក។ យស្ស បាបំ កតំ កម្មំ កុសលេន បិថីយតិ សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ បុគ្គលណាបានធ្វើអំពើបាប ហើយបិទ (អំពើបាបនោះ) ដោយកុសល បុគ្គលនោះ រមែងញ៉ាំងលោកនេះឲ្យរុងរឿង ដូចព្រះចន្ទផុតស្រឡៈចាកពពក។ យោ ហវេ ទហរោ ភិក្ខុ យុញ្ជតី ពុទ្ធសាសនេ សោមំ លោកំ បតាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ ភិក្ខុណានៅក្មេង តែខ្មីឃ្មាតក្នុងពុទ្ធសាសនា ភិក្ខុនោះរមែងញ៉ាំងលោកនេះឲ្យរុងរឿងដូចព្រះចន្ទផុតស្រឡះចាកពពក ។ ទិសា ហិ មេ ធម្មកថំ សុណង្គុ ទិសា ហិ មេ យុញ្ជង្គុ ពុទ្ធសាសនេ ច ទិសា ហិ មេ តេ មនុស្សេ ភជង្គុ យេ ធម្មមេវាទបយន្តិ សន្តោ ។ សូមពួកជនជាសត្រូវនឹងយើង ស្តាប់នូវធម្មកថា សូមបួកជនជាសត្រូវនឹងយើង ខ្មីឃ្មាតក្នុងព្រះពុទ្ធសាសនាចុះ ពួកមនុស្សណាដែលជាសប្បុរសតែងដឹងនាំក្នុងធម៌តែម្យ៉ាង សូមពួកជនជាសត្រូវនឹងយើង គប់រកនូវមនុស្សទាំងនោះចុះ ។ ទិសា ហិ មេ ខន្តិវាទានំ អវិរោធប្បសំសិនំ សុណង្គុ ធម្មំ កាលេន តញ្ច អនុវិធិយង្គុ ។ សូមពួកជនជាសត្រូវនឹងយើង ស្តាប់ធម៌របស់ពួកសប្បុរសដែលជាអ្នកពោលនូវខន្តី ជាអ្នកសរសើរនូវសេចក្តីមិនក្រោធ តាមកាលគូរផង ចូរធ្វើតាមនូវធម៌នោះផង ។ ន ហិ ជាតុ សោ មមំ ហីសេ អញ្ញំ វា បន កញ្ចិ នំ បប្បុយ្យ បរមំ សន្តី រក្ខេយ្យ តសថាវរេ ។ បើជននោះ មិនបៀតបៀនយើង ឬសត្វដទៃណាមួយទេជននោះគប្បីដល់នូវសេចក្តីស្ងប់យ៉ាងឧត្តម គប្បីរក្សានូវជនដែលមានចិត្តតក់ស្លុត និងមានចិត្តមាំមួន ។ ឧទកំ ហិ នយន្តិ នេតិ្តកា ឧសុការា នមយន្តិ តេជនំ ទារុំ នមយន្តិ តច្ឆកា អត្តានំ ទមយន្តិ បណ្ឌិតា ។ ពួកអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកជាងព្រួញ តែងពត់ព្រួញពួកជាចាំង តែងចាំងពត់ឈើ ពួកអ្នកប្រាជ្ញ តែងទូន្មានខ្លួន ។ ទណ្ឌេនេកេ ទមយន្តិ អង្គុសេហិ កសាហិ ច អទណ្ឌេន អសត្ថេន អហំ ទន្តោម្ហិ តាទិនា ។ ជនពួកខ្លះតែងទូន្មាន (នូវសត្វពាហនៈមានដំរីជាដើម) ដោយដំបង កង្វេរ និងរំពាត់ផ្តៅ ព្រះមានព្រះភាគ ជាតាទិបុគ្គលទ្រង់ទូនា្មនខ្ញុំ ដោយមិនបាច់ប្រើដំបង និងគ្រឿងសស្ត្រាទេ ។ អហីសកោតិ មេ នាមំ ហឹសកស្ស បុរេ សតោ អជ្ជាហម សច្ចនាមោម្ហិ ន នំ ហីសាមី កញ្ចិ នំ ។ ក្នុងកាលមុន ខ្ញុំជាអ្នកបៀតបៀនគេ តែមាននាមថាអហឹសកៈ ក្នុងថ្ងៃនេះ ខ្ញុំមាននាមត្រូវតាមដំណើរពិតហើយព្រោះខ្ញុំមិនបៀតបៀនជនណាមួយឡើយ ។ ចោរោ អហំ បុរេ អាសី អង្គុលិមាលោតិ វិស្សុតោ វុយ្ហមានោ មហោឃេន ពុទ្ធំ សរណមាគមំ ។
ក្នុងកាលមុន ខ្ញុំជាចោរល្បីឈ្មោះថា អង្គុលិមាល ដែលជំនន់ធំតូចនាំទៅហើយ (ឥឡូវ) ខ្ញុំបានដល់នូវព្រះពុទ្ធជាទីពឹងហើយ ។ លោហិតបាណី បុរេ អាសី អង្គុលិមាលោតិ វិស្សុតោ សរណាគមនំ បស្ស ភវនេត្តិ សមូហតា ។ ក្នុងកាលមុន ខ្ញុំជាអ្នកមានដៃប្រឡាក់ឈាម ល្បីឈ្មោះថាអង្គុលិមាល អ្នកចូរមើលនូវដំណើរមកកាន់សរណៈ (របស់ខ្ញុំ) ចុះខ្ញុំបានដកនូវតណ្ហា ដែលនាំទៅកាន់ភពហើយ ។ តាទិសំ កម្មំ កត្វាន ពហុំ ទុគ្គតិគាមិនំ ផុដ្ឋោ កម្មវិបាកេន អនណោ ភុញ្ជមិ ភោជនំ ។ ខ្ញុំបានធ្វើកម្ម ដែលជាដំណើរទៅកាន់ទុគ្គតិបែបនោះជាច្រើន ត្រូវផលនៃកម្មប៉ះពាល់ (ឥឡូវ) ជាអ្នកមិនមានបំណុលបរិភោគនូវភោជន ។ បមាទមនុយុញ្ជន្តិ ពាលា ទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។ ពួកជនពាលឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ តែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចគេរក្សាទ្រព្យយ៉ាងប្រសើរ ។ មា បមាទមនុយុញ្ជេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ បរមំ សុខំ ។ អ្នកទាំងឡាយ កុំប្រកបរឿយៗ នូវសេចក្តីប្រមាទ កុំធ្វើនូវសេចក្តីស្និទ្ធស្នាលដោយតម្រេកក្នុងកាមទាំងឡាយ ដ្បិតថា បុគ្គលអ្នកមិនប្រមាទ ប្រឹងចម្រើនឈាន រមែងបាននូវសេចក្តីសុខយ៉ាងក្រៃលែង ។ ស្វាគតំ នាបគតំ នេតំ ទុម្មន្តិតំ មម សំវិភត្តេសុ ធម្មេសុ យំ សេដ្ឋំ តទុបាគមំ ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុះ មិនមែនជាគំនិតខុសទេព្រោះខ្ញុំបានសម្រេចធម៌ដ៏ប្រសើរបំផុត ក្នុងពួកធម៌ដែលព្រះមានព្រះភាគចែកទុកដោយប្រពៃ ។ ស្វាគតំ នាបគតម នេតំ ទុម្មន្តិតំ មម តិស្សោ វិជ្ជា អនុប្បត្តា កតំ ពុទ្ធស្ស សាសនំ ។ ដំណើរមករបស់ខ្ញុំ ជាដំណើរល្អ មិនមែនជាដំណើរប្រាសចាក (ប្រយោជន៍) គំនិតរបស់ខ្ញុំនុះ មិនមែនជាគំនិតខុសទេ វិជ្ជា៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនាខ្ញុំក៏បានធ្វើហើយ ។ អញ្ញេ រុក្ខមូលេ វា បព្វតេសុ គុហាសុ វា តត្ថ តត្ថេវ អដ្ឋាសី ឧព្វិគ្គមនសោ តទា ។ (ក្នុងកាលមុន) ខ្ញុំឋិតក្នុងទីទាំងឡាយនោះៗ គឺព្រៃក្តី ម្លប់ឈើក្តី ភ្នំក្តី គុហាក្តី ខ្ញុំក៏មានចិត្តតក់ស្លុត ក្នុងកាលនោះ ។ សុខំ សយាមិ ឋាយាមិ សុខំ កប្បេមិ ជីវិតំ អហត្ថបាសោ មារស្ស អហោ សត្ថានុកម្បិតោ ។ ឥឡូវនេះ ខ្ញុំដេកជាសុខ ឈរជាសុខ ចិញ្ចឹមជីវិតជាសុខជាបុគ្គលមិននៅក្នុងអន្ទាក់ដៃរបស់មារ ឳ! ព្រះសាស្តា ទ្រង់អនុគ្រោះខ្ញុំ ។ ព្រហ្មជច្ចោ បុរេ អាសី ឧទិច្ចោ ឧភតោ អហុំ សោជ្ជ បុត្តោ សុគតស្ស ធម្មរាជស្ស សត្ថុនោ ។ ក្នុងកាលមុន ខ្ញុំបានកើតជាព្រាហ្មណ៍ មានត្រកូលខ្ពស់ទាំងពីរខាងគឺខាងមាតានិងខាងបិតា ថ្ងៃនេះ ខ្ញុំបានជាបុត្តនៃព្រះសុគត ជាសាស្តា ធម្មរាជ ។ វីតតណ្ហោ អនាទានោ គុត្តទ្វារោ សុសំវុតោ អឃមូលំ វធិត្វាន បត្តោ មេ អាសវក្ខយោ ។ ខ្ញុំជាបុគ្គលប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ បានគ្រប់គ្រងទ្វារ សង្រួមដោយប្រពៃហើយ ការអស់ទៅនៃអាសវៈខ្ញុំបានដល់ហើយ ព្រោះបានសម្លាប់ឬសគល់នៃទុក្ខ ។ បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ ឱហិតោ គរុកោ ភារោ ភវនេត្តិ សមូហតាតិ ។ ព្រះសាស្តា ខ្ញុំបានប្រណិប័ន៍ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចោលហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភពខ្ញុំក៏ដេកចោលហើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |