អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៥,៤៥៩ ដង)
សម្ដេចព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង

|
សម្ដេចព្រះសុធម្មាធិបតី ព្រះសង្ឃរាជ
ទេព លឿង គណៈធម្មយុត្តិកនិកាយ ព.ស ២៥០៩~២៥១៩ គ.ស ១៩៦៦~១៩៧៥ ព្រះអង្គសម្ភព ពីថ្ងៃទី០២-០២-១៨៨៣ ឆ្នាំមមែ ព.ស២៤២៧ នៅភូមិរានាម ត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ បិតានាម ង៉ែត មាតា នាម ទួត អុង។ ព្រះអង្គបួសរៀន នៅវត្តទេពប្រមាណម្យ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ ព្រះអង្គបានចាកចេញពីវត្តទេពប្រណម្យមកស្នាក់នៅវត្តនួនមុនីរាម ដើម្បីរៀនបាលី។ ព្រះអង្គបានទៅនៅរៀនក្នុងប្រទេសថៃ ចំនួន២០ឆ្នាំ។ ពេលត្រលប់មកពីប្រទេសថៃ ព្រះអង្គបានមកគង់នៅវត្តនួនមុនីរាម (វត្តថាន់) ក្រុងភ្នំពេញវិញ។ ព្រះអង្គបានឡើងជាសង្ឃនាយកស្ដីទី គណៈធម្មយុត្តិកនិកាយពី គ.ស ២៥១០ គ.ស ១៩៦៦។ បន្ទាប់មក ព្រះអង្គបានឡើងជាសម្ដេចព្រះសង្ឃនាយក។ ឡើងសម្ដេចព្រះសង្ឃនាយក បានជាង១ឆ្នាំ ព្រះអង្គបានចេញពីវត្តនួនមុនីរាម មកគង់នៅវត្តបទុមវតីរាជវរារាមវិញ។ នៅព.ស ២៥១៤ គ.ស១៩៧០ ព្រះអង្គបានទទួលឋានន្តរស័ក្តិជាសម្ដេចព្រះសង្ឃរាជ។ ព្រះអង្គបានសោយព្រះទីវង្គត នៅថ្ងៃទី១៥ ខែមេសា គ.ស១៩៧៥ ក្នុងឆ្នាំថោះ ព.ស២៥១៤ ក្នុងព្រះជន្ម៩៣ឆ្នាំ នៅវត្តបទុមវតី។ នៅពេលនោះប្រទេសកម្ពុជាកំពុងតែមានសង្គ្រាម លន់ នល់ និងប៉ុលពតយ៉ាងខ្លាំង។ នៅពេលនោះ ពុទ្ធបរិស័ទ និងបងប្អូនចេញទៅក្រៅអស់។ ពេលបែក ប៉ុល ពត ទៅរកមើលបាត់ទាំងព្រះកោដ្ឋ បាត់ទាំងព្រះបរមសព។ ដោយ៥០០០ឆ្នាំ |