អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,០៥៧ ដង)
ចិត្តដែលគេមិនបានអប់រំ រមែងធ្វើគេឲ្យកើតទុក្ខមួយជីវិត

|
រឿងបុរសក្លាយភេទជាស្រ្តី
(ធ. ខុ.) (ចិត្តដែលគេមិនបានអប់រំ រមែងធ្វើគេឲ្យកើតទុក្ខមួយជីវិត) កាលដែលព្រះពុទ្ធបរមគ្រូទ្រង់សម្រាន្តព្រះឥរិយាបថ នាក្រុងសាវត្ថី មានសេដ្ឋីបុត្រមួយរូបឈ្មោះ សោរេយ្យ ជិះរទេះបរចេញទៅក្រៅនគរជាមួយនឹងសម្លាញ់ម្នាក់ ព្រមទាំងបរិវារជាច្រើន ដើម្បីទៅមុជទឹកក្នុងកំពង់មួយ ។ ជួនជាក្នុងខណះនោះ ព្រះមហាកច្ចាយនត្ថេរនិមន្តទៅបិណ្ឌបាតក្នុងទីក្រុង ។ សរីរះរបស់លោកក៏មានពន្លឺត្រចះត្រង់គួរឲ្យជ្រះថ្លា ។ ឯសេដ្ឋីបុត្រឃើញព្រះមហាកច្ចាយនត្ថេរ ដែលមានសិរីរះត្រចះត្រចង់ដូច្នោះ គិតតែក្នុងចិត្តថា " ធ្វើម្តេចហ្ន៎! នឹងបានភិក្ខុអង្គនេះមកធ្វើជាភរិយា! ឬធ្វើម្តេចហ្ន៎! ឲ្យភរិយាអញមានពណ៌សម្បុរដ៏ត្រចះត្រចង់ដូចព្រះភិក្ខុអង្គនេះ" ។ សេដ្ឋីបុត្រកំពុងតែគិតដូច្នេះមិនយូរប៉ុន្មានស្រាប់តែ ក្លាយភេទខ្លួនទៅជាស្រ្តីមួយរំពេចនោះ សេចក្តីអៀនខ្មាសក៏កើតឡើងទើបចុះពីរទេះភៀសខ្លួនបាត់ក្នុងពេលនោះទៅ ។ មិត្តដែលជិះរទេះជាមួយគ្នា មិនឃើញសេដ្ឋីបុត្រជាសំឡាញ់ បានដើរស្វែងរកក្នុងទីផ្សេងៗតែពុំឃើញ ហើយត្រឡប់ទៅផ្ទះវិញប្រាប់ឪពុកម្តាយតាមដំណើរសព្វគ្រប់ ។ សេដ្ឋីជាឪពុកម្តាយសំគាល់ថាកូនខ្លួនស្លាប់ហើយបាននិមន្តភិក្ខុសង្ឃវេរ មត្តកភត្ត ដោយសំអាងថាកូនខ្លួនចែកឋានទៅកាន់លោកខាងនាយហើយ ។ ឯស្រ្តីក្លាយភេទនោះ ដើរតម្រង់តាមផ្លូវទៅកាន់នគរតក្កសីលាតែដល់នគរតក្កសីលា ។ ពួកឈ្មួញទាំងអស់គិតថាកូនប្រុសរបស់សេដ្ឋីក្នុងនគរយើងនេះមិនទាន់មានប្រពន្ធនៅឡើយ ហើយនាំដំណឹងនេះទៅប្រាប់សេដ្ឋីៗ មុខជានឹងឲ្យវង្វាន់ខ្លះដល់យើងពុំខាន ទើបនាំគ្នាទៅជំរាបសេដ្ឋីៗ គ្រាន់តែឃើញនាងភា្លមកើតចិត្តប្រតិពទ្ធសេ្នហាក៏នាំទៅរៀបផ្សំផ្គុំឲ្យជាភរិយានៃកូនប្រុសរបស់ខ្លួន ។ មែនពិត នឹងថាបុរសមិនធ្លាប់កើតជាស្រ្តីក៏មិនមែននឹងថាស្ត្រីមិនធ្លាប់កើតជាបុរសក៏មិនមែនតាមពិត បុរសណាប្រព្រឹត្តបរទារកម្ម គឺការសេពមេថុនជាមួយភរិយាអ្នកដទៃ លុះរំលាយខន្ធទៅរមែងទៅសោយទុក្ខក្នុងនរកជាច្រើនសែនឆ្នាំ កាលបើមកកើតជាមនុស្សវិញរមែងកាត់ជាតិជាស្រីភេទជាច្រើនរយអត្តភាព ។ អម្បាលយ៉ាងព្រះអានន្ទត្ថេរដែលបានបំពេញបារមីជាច្រើនសែនកប្បហើយជាអនិសាវក កាលកំពុងត្រាច់រុង្គាតក្នុងវដ្តសង្សារ បានកើតក្នុងត្រកូលជាងមាសមួយអត្តភាពហើយបានប្រព្រឹត្តបរទារកម្ម លុះស្លាប់ទៅសោយទុក្ខក្នុងនរកត្រឡប់ពីនរកមកវិញត្រូវក្លាយភេទកើតជាស្រ្តីអស់១៤ជាតិហើយត្រូវគេក្រៀវពូជ(ខ្ទើយ) អស់៧ជាតិទៀត ។ ឯស្រ្តីបើនឿយណាយក្នុងភេទជាស្រ្តីហើយបានធ្វើបុណ្យតាំងចិត្តប្រាថ្នាថា"សូមអានិសង្សនៃទានរបស់យើងខ្ញុំប្រព្រឹត្តទៅដើម្បីបុរិសភាពក្នុងអនាគត " តែប៉ុណ្ណោះក៏អាចក្លាយភេទកើតជាបុរសបាន បើពុំនោះទេគ្រាន់តែប្រព្រឹត្តគោរពប្រតិបត្តិស្វាមី លើកស្វាមីទុកដូចជាទេវតាក៏អាចទៅជាបុរសបានដែរ ។ ក៏ឯសេដ្ឋីនេះមិនបានជាចាប់អារម្មណ៍ចំពោះសរីរកាយ ព្រះមហាកច្ចាយនត្ថេរប៉ុន្មានទេ ក៏គង់ក្លាយភេទជាស្រ្តីក្នុងអត្តភាពនោះភ្លាម។ ព្រោះហេតុនោះហើយស្រ្តីក្លាយភេទនោះ លុះនៅរួមសំវាសជាមួយកូនសេដ្ឋីមិនយូរប៉ុន្មាន បានប្រសូតកូនប្រុសមួយ មួយឆ្នាំក្រោយទៀតបានកូនមួយទៀត ។ ស្រ្តីនេះមានកូន៤នាក់គឺនៅឯសោទេយ្យនគរកាលដែលខ្លួនជាបុរសមានកូនពីរនាក់ ដល់ក្លាយភេទជាស្រីមានកូនពីនាក់ទៀតរួមជា៤។ ថ្ងៃមួយសម្លាញ់របស់នាង បានធ្វើដំណើរចេញពីក្រុងសាវត្ថីដើម្បីទៅជួញឯនគរតក្កសីលា នាងកំពុងតែអង្គុយលើប្រាសាទ បានឃើញហើយស្គាល់ច្បាស់ ក៏ប្រើទាសីឲ្យទៅហៅឲ្យចូលទៅក្នុងប្រាសាទរៀបចំទទួលដោយគ្រឿងបដិសណ្ឋារះដ៏គួរសម ព្រមទាំងនិយាយរ៉ាយរ៉ាប់សព្វគ្រប់ពីរឿងខ្លួនចាប់ចតាំងពីជិះរទេះទៅមុជទឹកជាមួយសម្លាញ់ឃើញព្រះមហាដច្ចាយនេត្ថេរ នឹងគំនិតដែលខ្លួនបានគិតទោលើព្រះថេរៈអង្គនេះហើយក្លាយភេទជាស្ត្រីក្នុងពេលនោះភ្លាម រហូតដល់ភៀសខ្លួនមកបានប្តីមានកូនពីរនេះទៀត ។ ឯសម្លាញ់នោះបានជ្រាបហេតុសព្វគ្រប់ក៏រ៉ាយរ៉ាប់ត្រូវសូមខមាទោសនឹងព្រះថេរៈអង្គនេះ ។ ឯនាងដែលក្លាយភេទនេះធ្វើតាមពាក្យរបស់សម្លាញ់ លុះដល់ព្រះមហាកច្ចាកនេត្ថេរនិមន្តទៅបិណ្ឌបាត នាងបានដាក់បាត្រដល់ព្រះថេរៈហើយសូមខមាទោសសព្វគ្រប់ប្រការ ភេទស្រ្តីក៏ក្លាយជាបុរសក្នុងពេលនោះភ្លាម ហើយសូមបួសក្នុងសំណាក់ព្រះថេរៈអង្គនោះខំចម្រើនឈាននឹងអភិញារហូតដល់បានសម្រេចព្រះអរហត្តជាអវសានជាតិក្នុងកាលនោះហោង។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |