អានអត្ថបទ
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៥,២៥៥ ដង)
រឿងព្រះវិសាខត្ថេរ

|
រឿងព្រះវិសាខត្ថេរ
បានឮថាព្រះវិសាត្ថេរនោះ (កាលនៅជាគ្រហស្ថ) ជាកុដុម្ពីនៅក្នុងក្រុងបាដលិបុត្រ លោកនៅក្នុងនោះឯងដឹងដំណឹងថា តម្ពបណ្ណិទ្វីប (គឺកោះលង្កា) ប្រដាប់ពេញទៅដោយជួរព្រះចេតិយរុងរឿងដោយកាសាវភស្ត ក្នុងទ្វីនោះអ្នកណាៗអាចនឹងអង្គុយឬ ដេកបានក្នុងទីគ្រប់នៃទីដែលខ្លួនប្រថ្នា សប្បាយទាំងពួងគឺឧតុសប្បាយ សេនាសប្បាយបុគ្គលសប្បាយ ធម្មសវនសប្បាយប្រព្រឹត្តិទៅបានក្នុងទីគ្រប់នៃទីដែលខ្លួនប្រាថ្នា សប្បាយទាំងពួង គឺឧតុសប្បាយ សេនាសនសប្បាយ បុគ្គលសប្បាយ ធម្មសវនសប្បាយប្រព្រឹត្តទៅបានយ៉ាងស្រួលក្នុងទ្វីបនោះដូច្នេះលោកទើបប្រគល់នូវគំនរនៃភោគទ្រព្យរបស់ខ្លួនឲ្យដល់បុត្រ និងភរិយាមានប្រាក់កហាបណៈ ដែលចងទុកនឹងជាយសំពត់ប៉ុណ្ណោះចេញអំពីផ្ទះទៅចាំទូកនៅមាត់សមុទ្ររហូតដល់ទៅមួយខែ ព្រោះភាពជាអ្នកឆ្លាតក្នុងពាក្យសំដីលោកទិញរបស់(របស់មានតម្លៃអាចទិញលក់ជួញជាជំនួញបាន ) ពីកន្លែងច្រកនេះ ទៅលក់នៅច្រកនោះដោយកាលក្នុងកាលជាចន្លោះ (នៃការចាំទុក) មួយខែនោះឯង(លោក) អាចប្រមូលទ្រព្យបានដល់ទៅមួយពាន់កហាបណៈដោយការទិញដូរ ដែលប្រពៃតាមធម៌ លោកមកដល់មហាវិហារ (ក្នុងកោះលង្កា) ដោយលំដាប់ហើយសូមបព្វជ្ជា កាលដែលភិក្ខុទាំងឡាយ នាំលោកទៅកាន់សីមាដើម្បីឲ្យបព្វជ្ជា លោកធ្វើថង់ប្រាក់មួយពាន់កហាបណៈនោះ ឲ្យធ្លាក់ចុះលើដីតាមប្រហោងជាយសំពត់ ភិក្ខុ ទាំងឡាយ (ឃើញហើយ) សួរថា នោះជាអ្វី ? (លោក) ក៏ប្រាប់ថាលោកម្ចាស់កហាបណៈមួយពាន់ ភិក្ខុទាំងឡាយតឿនប្រាប់ថា នែឧបាសកបន្ទាប់ពីបានបព្វជ្ជា ហើយទៅលោកនឹងចាត់ចែងប្រើប្រាស់មិនបានទេ លោកចូរចាត់ចែងប្រើប្រាស់ឥឡូវនេះឯងចុះលោកទើបប្រកាសថាណ្ហើយនាយវិសាខបព្វជ្ជា កុំមានដៃទទេត្រឡប់ទៅវិញឡើយហើយស្រាយ(មាត់ថង់) បាចពង្រាយ (កហាបណៈ) ក្នុងរង្វង់សីមាហើយ ទើបបព្វជ្ជាឧបសម្បទា (លោកនៅក្នុងឧបសម្បទភាវ) មានវស្សាគម្រប់ប្រាំហើយ (រៀនធ្វើមាតិកា២មាតិកាឲ្យស្ទាត់ជំនាញហើយ បវារណា (ចេញវស្សា) ហើយរៀនយកកម្មដ្ឋាន ដែលជា ទីសប្បាយដល់ខ្លួន ហើយទៅនៅបំពេញវត្តជានិច្ចកាល ក្នុងវិហារមួយៗ (លោកគង់នៅអស់) រយះពេល៤ខែ(យ៉ាងនេះដូច្នេះឯង ) ។ ព្រះវិសាខៈ (នោះត្រាច់ទៅបំពេញវត្ត) ប្រព្រឹត្តយ៉ាងនោះហើយ (ថ្ងៃមួយ) លោកឈរនៅកណ្តាលព្រៃ(ពិចារណា) មើលគុណធម៌របស់ខ្លួន និងបន្លឺសំឡេង (ឲ្យប្រាកដទុក) ទើបបានពោលសេចក្តីនេះថា ខ្ញុំម្ចាស់ឧបសម្បទាមកអស់កាលប៉ុណ្ណា ក្នុងចន្លោះនៃកាលប្រមាណប៉ុណ្ណា ក្នុងចន្លោះនៃកាលប្រមាណប៉ុណ្ណោះនេះ (សេចក្តីខុសឆ្គង) របស់ខ្ញុំម្ចាស់មិនមានឡើយ ឱ! ជាលាភពិតណាស់ លោកអ្នកនិរទុក្ខទាំងឡាយ ។ លោកកំពុងដើរទៅ ចិត្តលបពត៌វិហារ ដល់ផ្លូវបែកជាពីរក៏ឈប់ស្ងៀមនៅហើយគិតថា ផ្លូវនេះឬផ្លូវនេះហ្ន៎ ពេលនោះទេវតាអ្នកនៅនឹងភ្នំនោះឈរបង្ហាញលោកថា លោកម្ចាស់ផ្លូវនោះលោកស្នាក់នៅចិត្តលបពត៌៤ខែហើយគិតថានឹងទៅក្នុងពេលព្រឹក ព្រហាមហើយ (ចូល) ចាំវត្ត ទេវតាអ្នកនៅនឹងដើមមណិលៈខាងដើមនៃផ្លូវដែលចង្រ្កម មកអង្គុយស្រែកយំនៅនឹងកាំជណ្តើរព្រះថេរៈសួរថាអ្នកណានោះ ? (ឆ្លើយថា) ខ្ញុំម្ចាស់ឈ្មោះមណិលិយាលោកម្ចាស់(ព្រះថេរៈសួរថា) យំធ្វើអ្វី ? (ឆ្លើយថា) ទាក់ទងនឹងការទៅរបស់លោកម្ចាស់(ព្រះថេរៈសួរថា) កាលបើអាត្មានៅទីនេះមានគុណអ្វីដល់លោកទាំងឡាយ (ឆ្លើយថា) បពិត្រលោកម្ចាស់ កាលលោកម្ចាស់នៅទីនេះ ពួកអមនុស្សទាំងឡាយ មានមេត្តាដល់គ្នានិងគ្នាកាលបើលោកម្ចាស់ចេញទៅហើយគេទាំងឡាយក៏បង្កការឈ្លោះទាស់ទែងគ្នា និយាយពាក្យអាក្រក់ដល់គ្នានិងគ្នា ។ ព្រះថេរៈ ទើបមានថេរដីកាថា ប្រសិនបើអាត្មានៅទីនេះសេចក្តីនៅជាសុខ (សេចក្តីសប្បាយកើត) មានដល់អ្នកទាំងឡាយក៏រាប់ថាជាការល្អហើយ ដោយនៅនឹងចិត្តលបពត៌តទៅទៀត៤ខែហើយញ៉ាំងគមនចិត្ត (ការគិតនិងប្រព្រឹត្តទៅ) ឲ្យកើតឡើងដូចដើមទៀត ឯខាងទេវតាក៏ (មក) ស្រែកយំដូច្នោះទៀតដោយឧបាយនោះព្រះថេរៈនៅទីនោះរហូតបរិនិព្វានទៅក្នុងទីនោះឯងភិក្ខុអ្នកមានមេត្តា ជាវិហារធម៌រមែងជាទីស្រលាញ់របស់អមនុស្សទាំងឡាយដូច្នេះ ។ ក្នុងសេចក្តីថាទេវតារក្សា គឺទេវតាទាំងឡាយរមែងរក្សា(អ្នកមានមេត្តាជាវិហារធម៌) ដូចមាតាបិតាទាំងឡាយ រក្សាបុត្រដូច្នោះ ។ ក្នុងសេចក្តីថាភ្លើងក្តី ពិសក្តីសស្ត្រាក្តីមិនអាចចូលទៅរំខានបៀតបៀន អធិប្បាយថា ភ្លើងក៏មិនរំខានគឺមិនចូលទៅក្នុងរាងកាយរបស់អ្នកមានមេត្តាជាវិហារធម៌ដូចភ្លើងមិនចូលទៅ (បៀតបៀន) ក្នុងរាងកាយរបស់អ្នកមានមេត្តាជាវិហារធម៌ ដូចពិសមិនចូលទៅក្នុងរាងកាយរបស់ព្រះចុឡសិវត្ថេរៈ អ្នកសូត្រសំយុត្តនិកាយ ដូច្នោះ សស្ត្រា ក៏មិនរំខាន គឺមិនចូឡលទៅក្នុងរាងកាយរបស់សង្កិច្ចសាមណេរដូច្នោះ មានអធិប្បាយថា ភ្លើងក្តីពិសក្តី សស្ត្រាក្តី រមែងមិនធ្វើរាងកាយរបស់កាយលោកអ្នកមានមេត្តាជាវិហាធម៌នោះឲ្យកម្រើកបាន ក្នុងន័យនេះបណ្ឌិតទាំងឡាយពោលរឿងទឹកដោះនៃមេគោ (ជានិទស្សនៈ) ខ្លះក៏បាន ។ មានរឿងដំណាលថា មានមេគោមួយ ឈរបញ្ចេញកសីរធារា (សម្រក់ទឹកដោះ) ឲ្យដល់កូនគោ ព្រានម្នាក់គិតនឹងចាក់មេគោនោះ ទើបកាន់លំពែងដងវែង បោះឆ្ពោះទៅ (ទៅ) ដល់ខ្លួនរបស់មេគោនោះ (លំពែងនោះក៏ស្រាប់តែ) អណ្តែតទៅដូចជាស្លឹកត្នោត (មិនចូល) (ទាំងនេះ) ដោយកំម្លាំងនៃឧបចារសមាធិក៏មិនមែនដោយកម្លាំងនៃអប្បនាសមាធិក៏មិនមែនឡើយ (តែ) ដោយសេចក្តីមេគោនោះ មានចិត្តស្រលាញ់អាណិតជាកម្លាំងក្នុងកូនគោប៉ុណ្ណោះ មេត្តាមានអានុភាពច្រើនដូច្នេះឯង ។ -ក្នុងន័យថា ចិត្តតាំងមាំរហ័សគឺចិត្តរបស់អ្នកមានមេត្តាជាវិហារធម៌រមែងជាសមាធិបានរហ័សតែម្តងការយឺតយូរនៃសមាធិចិត្តនោះមិនមានទេ ។ -សេចក្តីថា ពណ៌សម្បុរស្រស់ថ្លាផូរផង់ស្អាត ប្រការមួយនោះគឺ មុខរបស់អ្នកមានមេត្តាជាវិហារធម៌នោះ រមែងមានពណ៌ស្រស់ថ្លាផូរផង់ដូច(ធាងស្លឹក) ត្នោតទុំដែលទើបតែជ្រុះចាកអំពីជួរដូច្នោះ ។ -សេចក្តីថា មិនវង្វេងទៀបនឹងធ្វើកាលកិរិយា មានន័យថាដែលឈ្មោះថាសម្មោហមរណៈ (សេចក្តីវង្វេងទៀបនឹងស្លាប់) របស់អ្នកមានមេត្តា ជាវិហារធម៌រមែងមិនមាន លោកជាអ្នកមិនវង្វេងឡើយទៀបនឹងធ្វើកាលកិរិយានោះ គឺដូចជាដេកលក់ទៅដូច្នោះ ។ សេចក្តីថា កាលនៅមិនទាន់បន្លុះគុណធម៌ ដែលក្រែងលែងជាងនោះ មានន័យថា ប្រការមួយ(នោះគឺ) អ្នកមានមេត្តាជាវិហារធម៌នោះកាលមិនអាចបន្លុះព្រះអរហត្ត ដែលជាគុណដ៏ក្រៃលែងជាងនោះ មានន័យថា ប្រការមួយ(នោះគឺ) អ្នកមានមេត្តាជាវិហារធម៌នោះកាលមិនអាចបន្លុះព្រះអរហត្ត ដែលជាគុណដ៏ក្រលែងជាងមេត្តាសមាបត្តិ ឃ្លាតចាកភពនេះហើយ រមែងចូលទៅដល់ព្រហ្មលោក(គឺចូលទៅកាន់ព្រហ្មលោក) ដូចជាការដេកលក់ហើយភ្ញាក់ឡើងវិញដូច្នោះ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |