30
ថ្ងៃ សៅរ៍ ទី ០២ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,៧៤៩
Today
ថ្ងៃម្សិលមិញ ២១៥,៥៧៧
ខែនេះ ៣០០,៣២៦
សរុប ៣៧៩,៥៨៧,០១៩
អានអត្ថបទ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២១,៥១៣ ដង)

ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង



ស្តាប់សំឡេង

 

 

ស្រុក​ ឬ ជន​បទ​មួយ​ដែល​គ្មាន​ទឹក​ភ្លៀង​ស្រុក​នោះ​ក៏ហួត​ហែង​ ក្រៀម​ស្រពោន​មិន​មាន​សម្រស់​ស្រស់​បំព្រង​គួរ​ជា​ទី​ពិច​ពិល​រមិល​មើល​ឡើយ​ មនុស្ស​សត្វ​ទាំង​ឡាយ នៅ​ក្នុង​ស្រុក​នោះ ក៏​ភៀស​ខ្លួន​ចេញ​ទៅ​ស្រុក​ដទៃ​ដែល​មាន​ភ្លៀង​ធ្លាក់ ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​បន្ត​ទៀត​នេះ​ជា​សេចក្តី​ប្រៀប​ធៀប​ឲ្យ​ឃើញ​ថា បើ​ក្នុងខ្លួន​យើង​គ្មាន​ចិត្ត​មេត្តា​ដល់​សត្វ​ទាំង​ឡាយ​ទេ សត្វ​ទាំង​ឡាយ​មិន​អាច​នៅ​ជិត​ខ្លួន​ឬ នៅ​ជា​មួយ​ខ្លួន​បាន​ទេ ពួក​គេ​ទាំង​អស់​នឹង​ទៅ​ឲ្យ​ឆ្ងាយ​អំពី​ខ្លួន​យើង​ព្រោះ​យើង​ជា​មនុស្ស​ក្តៅ​ហួត​ហែង​គ្មាន​មេត្តា ។

ដូច្នេះ​មេត្តា​តាម​ផ្លូវ​កាយ​វាចា​ចិត្ត​របស់​យើង ដូច​ជា​ទឹក​ដ៏​ត្រជាក់​សម្រាប់​ស្រោច​ស្រព​លើ​ខ្លួន​ឯង និង​អ្នក​ដទៃ ឲ្យ​បាន​សេចក្តី​សុខ ឲ្យ​បាន​នូវ​ប្រយោជន៍ គ្រប់​បែប​យ៉ាង អំពី​ខ្លួន​ដែល​ជា​អ្នក​មាន​មេត្តា ។

-អ្នក​មាន​មេត្តា​ចិត្ត គឺ​មាន​សេចក្តី​សុខ​គ្រប់​ឥរិយាបថ​ទាំង​៤
-អ្នក​មាន​មេត្តា​ចិត្ត​ដូច​ជា​ស្រុក​ដែល​មិន​ខ្លះ​ដោយ​ទឹក
-អ្នក​មាន​មេត្តា​ចិត្ត ត្រជាក់​ដូច​ជា​កូន​នៅ​ជិត​ម្តាយ
-អ្នក​មាន​មេត្តា​ចិត្ត ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក​ត្រជាក់​ល្អ​
-អ្នក​មាន​មេត្តា​ក្រអូប​ដូច​ជា​ក្លិន​ផ្កា​ឈូក​ជា​ដើម
-អ្នក​មាន​មេត្តា​ចិត្ត​ប្រសើរ​ជាង​មាស​ប្រាក់​ទ្រព្យ​សម្បត្តិ
-អ្នក​មាន​មេត្តាចិត្ត​ ដូច​ព្រះ​រាជា​ទ្រង់​គ្រឿង ដ៏​ល្អ​អស្ចារ្យ
-អ្នក​មាន​មេត្តា​ចិត្ត ដូច​ជា​នាវា​ដ៏​ធំ​សម្រាប់​ចម្លង​សត្វ​
-អ្នក​មាន​មេត្តា​ចិត្ត ដូច​ស្រុក​គ្មាន​ចោរ ឬ សត្រូវ​បៀតបៀន
-អ្នក​មាន​មេត្តា​ចិត្ត​អាច​គេច​រួច​ផុត អំពី​គ្រោះ​ថ្នាក់​ផ្សេងៗ
-អ្នក​មាន​មេត្តា​ចិត្ត គឺ​នៅ​ជិត​ស្ថាន​សួគា និងព្រះ​និព្វាន

ការ​ចម្រើន​មេត្តាចិត្ត គឺ​ជា​ការ​លះ​បង់​នូវ​សេចក្តី​ក្រោធ​ឲ្យ​បាន​រឿយៗ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត
រៀបរៀង​ដោយៈ ធម្មាចារ្យ កែវ វិមុត្ត
វាយ​អត្តបទ​ដោយៈ កញ្ញា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២២០ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៨៩៣ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៨២៧ ដង)
មាន​ដំបៅ​ចិត្ត​ ត្រូវ​​បិទ​ថ្នាំ
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១៧,៧៧០ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩២ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១១,៤៣៣ ដង)
គួររៀនកម្មដ្ឋាន​ក្នុងសំណាក់​ពុទ្ធឱរសទាំងអ្នកបានឈាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿