30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៦,៥៨៥
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៥០,៧៧២
សរុប ៣៨៩,២៣៣,២៥៦
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៣១៩ ដង)

ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​



 
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​

គប្បី​ពិចារណា​ថា ទាំង​យើង​ទាំង​គេ សុទ្ធ​តែ​មាន​កម្ម​ជា​របស់​ខ្លួន រៀង​ៗ ខ្លួន ធ្វើ​កម្ម​អ្វី​ទុក​មក​ក៏​បាន​ទទួល​ផល​នៃ​កម្ម​នោះ ។ ផ្តើម​ដោយ​ការ​ពិចារណា​ខ្លួន​ឯង​ថា​បើ​យើង​ក្រោធ​​ហើយ ទោះ​ជា​ធ្វើ​អ្វី​ក៏​ដោយ​ ការ​ធ្វើ​របស់​យើង​នោះ​កើត​ពី​​ទោសៈ​ដែល​ជា​អកុសល​មូល កម្ម​របស់​យើង​ក៏​រមែង​ជាកម្ម​អាក្រក់​ ដែល​នឹង​បង្ក​ឲ្យ​កើត​ផល​អាក្រក់ មាន​តែ​សេចក្តី​ក្តៅ​ក្រហាយ មិន​ជា​ប្រយោជន៍​ក្នុង​លោក​នេះ ហើយ​យើង​នឹង​ទទួល​ផល​របស់​កម្ម​នោះ​ត​ទៅ​មុខ​វែង​ឆ្ងាយ​ទៀត ។

ម្យ៉ាង​ទៀត​ កាល​បើ​យើង​ធ្វើ​កម្ម​អាក្រក់​ដែល​កើត​អំពី​ទោសៈ​នោះ មុន​នឹង​យើង​បៀត​បៀន​បំផ្លាញ​អ្នក​ដទៃ យើង​បាន​ប្រទូស​រ៉ាយ​ជា​មួយ​នឹង​ខ្លួន​ឯង ដុត​រោល​ខ្លួន​ឯង​ជា​មុន​ស្រេច​ទៅ​ហើយ​ ដូច​យក​ដៃ​ទាំង​ពីរ​ចាប់​ដុំ​រងើក​ភ្លើង​គប់​គ្រវែង​ដាក់​អ្នក​​ដទៃ វា​រមែង​ឆេះ​ដៃ ខ្លួន​ឯង​ជា​មុន​ឬ​ដូច​យក​ដៃ​ចាប់​លោមក​ចោល​ដាក់​ទៅ​គេ ក៏​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្អុយ​ជា​មុន​រួច​ស្រេច​ហើយ​ដែរ ។

កាល​ពិចារណ​អំពី​កម្ម​ដែល​ខ្លួន​ឯង​បាន​ធ្វើ ដូច្នេះ​ហើយ គប្បី​ពិចារណា ទៅ​លើ​អ្នក​ដទៃ​ក្នុង​ទំនងដូច​គ្នា គឺ​កាល​ដែល​គេ​ក្រោធ​ហើយ គេ​បាន​ធ្វើ​នូវ​អាក្រក់ គេ​នឹង​ទទួល​ផល​កម្ម​របស់​គេ​ត​ទៅ កម្ម​អាក្រក់​នោះ​នឹង​មិន​ជួយ​ឲ្យ​គេ​បាន​ទទួល​ផល​ល្អ​ មាន​សេចក្តី​សុខ​អ្វី​ឡើយ មាន​តែ​ផល​អាក្រក់ ចាប់​ផ្តើម​តាំង​អំពី​ដុត​រោល​ចិត្ត​របស់​គេ​ជា​ដើម​ទៅ ។

ក្នុង​កាល​ដែល​មនុស្ស​យើង​មាន​កម្ម​ជា​របស់​ខ្លួន​រៀង​ៗ​ខ្លួន ទទួល​ផល​កម្ម​រៀង​ៗ​ខ្លួន ដូច្នេះ យើង​មិន​ចាំ​បាច់​គិត​ខ្វល់​ខ្វាយ​ក្តៅ​ក្រហាយ​ចិត្ត​នោះ​ទេ តាំង​ចិត្ត​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធីរម្ងាប់​សេចក្តី​ក្រោធ

រៀប​រៀង​ដោយៈ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត​ សាវង្ស

វាយ​អត្តបទ​ដោយៈ កញ្ញា​ ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៤០,៨៣៨ ដង)
សំឡេង​ម៉ែយំ​អស់​សង្ឃឹមព្រោះកូន
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៨៤៣ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២៧៩ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ១៨,៤៥២ ដង)
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.71
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿