30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០០,៧៨៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៥១,៤០១
សរុប ៣៨៩,៧៣៣,៨៨៥
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២២២ ដង)

កា្លហាន​តស៊ូ​ចំពោះ​សេចក្តី​លំបាក



 
កា្លហាន​តស៊ូ​ចំពោះ​សេចក្តី​លំបាក

សេចក្តី​លំបាក​ជា​រដូវ​កាល​នៃ​ជីវិត ដូច​ជា​ដើម​ឈើ​ដែល​បាន​ឆ្លង​កាត់​រដូវ​កាល​ទាំង​៣ ហើយ ទើប​ចម្រើន​លូត​លាស់​បាន​ផ្លែ​បាន​ផ្កា ។ សេចក្តី​លំបាក​ធ្វើ​ឲ្យ​យើង​យល់​ពី​ខ្លួន​ឯង យល់​ពី​ញាតិ​មិត្ត និង​យល់​ពី​អ្នក​ដទៃ​ទៀត ។ បុគ្គល​ដែល​មាន​ចិត្ត​រឹង​ប៉ឹង កាល​ដែល​មាន​ទុក្ខ​លំបាក​រមែង​រឹង​រឹត​តែ​រឹង​ប៉ឹង​ឡើង និង​តាំង​ចិត្ត​ឆ្ពោះ​មុខ​ទៅ​រក​សេចក្តី​ល្អ ធ្វើ​ល្អ​ខ្លាំង​ឡើង ដើម្បី​យក​ឈ្នះ​នូវ​សេចក្តី​លំបាក​នោះ​ឯង ។

ភ្លើង​ឆេះ ខ្ទេច ព្រៃ អ្វី​ទៀត​ អនេក
តែ​ ធ្វើ​ ឲ្យ​ ដែក រឹង​រឹត តែ រឹង
ទុក្ខ​ដុត​មនុស្ស​ខ្សោយ​ឲ្យ​ប្រាស​ទី​ពឹង
តែ​បែរ​មនុស្ស​រឹង ត្រាស់​ដឹង​សច្ចៈ ។

មិន មាន​ អ្វី ស ល្អ ជាង គុណ​ធម៌
ខន្តី បវរ តស៊ូ ឥត អាក់
ទឺក​តែ​មួយ​ផ្តិល ត្រឹម​សើម​ប្រឡាក់
ព្យាយាម​ដង​ចាក់​ដាក់​ពេញ​អាង​ធំ ។

វីរោ ប្រែ​ ថា អ្នក ក្លា អង់​អាច
ទុក្ខ​ខ្លាំង មិន​ខ្លាច ព្រោះ​អាច ផ្សំផ្គុំ
ព្យាយាម ខន្តី​ បញ្ញា អប់រំ
ឈ្នះ​អស់ ទុក្ខ​ធំ ជួប​ជុំ គុណ​គាប់ ។

លទ្ធផល ការងារ ជា​តម្លៃ មនុស្ស
ធ្វើ ការ​ដូច ព្យុះ ជម្រុះ អភ័ព្វ
ជម្នះ ឧបសគ្គ ប្រចក្ស កំណប់
គុណធម៌​ជា​ទ្រព្យ ជាប់​តាម​ជីវិត ។

មនុស្ស​ដែក រឹង​ប៉ឹង តែ​មិន​ រឹងរូស
ព្យាយាម ជម្រុះ មានៈ ក្នុង ចិត្ត
ទន់ កាយ វាចា មេត្តា មាន​ពិត
តែ​រឹង​ ប្រព្រឹត្ត សុចរិត ដូច ដែក ។

មនុស្ស​ទឹក ទន់​មែន តែ​មិន​ទន់ ខ្សោយ
ហូរ គ្មាន ថយ ក្រោយ ឲ្យ រស់ តាម ផ្នែក
រុក្ខជាតិ មនុស្ស សត្វ សម្បត្តិ ល្អ ឯក
មនុស្ស​ទឹក ដោយ​ឡែក​ពី​មនុស្ស​ទន់​ខ្សោយ ។

មនុស្ស​ទឹក ដូច ទឹក ដក់ នៅ​ទី​ខ្ពស់
តែង ហូរ ធ្លាក់ ចុះ ប្រទាន អំណោយ
មាន មេត្តា ចិត្ត ឧទ្ទិស ផល ឲ្យ
ពួក​ប្រេត​បាន​សោយ ក្តី​សុខ​ដោយសារ ។

មនុស្ស​ទឹក ថ្លា ស្អាត ដូច ស្រះ បោក្ខរណី
សម នឹង ឧបមេយ្យ វចី ថ្លៃ ថ្លា
ព្រមទាំង ត្រជាក់ អម្រឹត រសា
ស្រោច សត្វ លោកា វាចា ធម្មទាន ។

មនុស្ស​ទឹក តែង​លាង​នូវ​គ្រឿង​ស្មោក​គ្រោក
ជា ទី បរិភោគ តាម ការ​ស្រេក ឃ្លាន
មនុស្ស​ទឹក​សង្គ្រោះ ដោយ​ការ​ទូន្មាន
ដែល​អាច​ប្រៀប​បាន នឹង​ទឹក​បរិសុទ្ធ ។

មនុស្ស​ទឹក ទទួល លាង​គ្រប់​អារម្មណ៍
ស្អាត ស្អុយ ភក់ ជ្រាំ ទ្រាំ បាន​បំផុត
មិន អរ មិន ខឹង សម្លឹង មោះ​មុត
ចិត្ត ចេតសិក សុទ្ធ​ទទួល អារម្មណ៍ ។

មនុស្ស​ដី ទាប ពិត ជីវិត ឥត ថោក
ទ្រទ្រង់ សត្វ​លោក ដោយ​សីល​រឹង​មាំ
សត្វ​លោក​បានរស់ ព្រោះ​សីល​ឧត្តម
មាន​សីលស័ក្តិសម ជា​មនុស្ស​ផែនដី ។

មនុស្ស​ដី ប្រឹង ប្រែង ទ្រ គ្រប់ ភារៈ
កិច្ចការ មាន​ ជាក់ ចាត់​ចែង ឃ្មាត​ខ្មី
មិន បោះ​បង់ ចោល ការ​ងារ ប្រពៃ
ប្រៀប ដូច ផែន ដី ទ្រ គ្រប់ ភារៈ ។

មនុស្ស​ដី ព្រម រ៉ាប់​រង គ្រប់ ទាំង​អស់
អាក្រក់​ល្អ​ស​ស្មោះ​គ្រប់​របស់​ដែល​ធ្លាក់
ដូច ជា ផែនដី មាន ន័យ ជាក់​លាក់
អារម្មណ៍ តែង ធ្លាក់ ចិត្ត ជាក់​កិលេស
មន្ទិល ឆ្អាប ឆ្អេះ កិលេស ក្រោធ ខឹង
ដូច ភ្លើង ឆេះ ព្រៃ ក្នុង ន័យ ខំ ប្រឹង
ព្យាយាម សម្លឹង អនិច្ចំ ជីវិត ។

មនុស្ស​ភ្លើង ឆេះ ភ្លឺ ពន្លឺ ប្រាជ្ញា
កម្ចាត់ ឆេះ បំភ្លឺ គឺ ជា និមិត្ត
យល់ ដឹង ការពិត ប្រទីប បញ្ញា ។

មនុស្ស​ភ្លើង កក់ ក្តៅ នៅ​ក្នុង ជីវិត
អប់ ឧណ្ហ៍ ផ្លូវ​ ចិត្ត បំបាត់ សោកា
រងា អាំង ភ្លើង មាន ន័យ ខ្លឹមសារ
មនុស្ស​មាន​បញ្ញា បាន​ការ​កក់​ក្តៅ ។

មនុស្ស​ខ្យល់ រវល់ នៅ​ក្នុង​ការងារ
គ្រប់គ្រា តែង​ប្រឹង សម្លឹង ទិស​ដៅ​
ដូច​ខ្យល់ តែង​តែ បក់ មក បក់​ទៅ
បក់ តាម រដូវ ត្រូវ តាម ទិសា ។

មនុស្ស​ខ្យល់ មិន​ខ្វល់​នៅ​ក្នុង​ដួង​ចិត្ត
​ល្ហែ​ល្ហើយ ពេក ពិត ត្បិត​បាន​ផលា
ការងារ​សម្រេច ព្រោះ​តែ​ឧស្សាហ៍
ដូច​ខ្យល់ បក់​ផ្កា សាយ​ក្លិន​ក្រអូប ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត​ និងគុណ​ភាព​នៃ​ជីវិត រៀប​រៀង​ដោយ​លោកគ្រូ​ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-សាវង្ស ។              
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៦៦៤ ដង)
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,២៩០ ដង)
ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២០,៨៩២ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៥២ ដង)
ឃើញ​ទឹក​ភ្នែកម៉ែ​ស្រក់​កូន​ស្លុត​ចិន្តា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿