ថ្ងៃ អង្គារ ទី ០៧ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣៤,៦៦៥
Today
ថ្ងៃម្សិលមិញ ២០៣,៤៧៩
ខែនេះ ១,៤៨៤,៤២៩
សរុប ២៩៩,៨៤៧,៦៤០
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២២,០៩០ ដង)

បរម​សុខ​ក្នុង​បច្ចុប្បន្ន



 
ស្ទើរ​គ្រប់​សាសនា​ទាំង​អស់ បរម​ធម៌ (​summum bonum) អាច​សម្រេច​បាន​បន្ទាប់​ពី​ស្លាប់​ហើយ​ប៉ុណ្ណោះ ។​ ដោយ​ឡែក​និរវាណៈ បុគ្គល​អាច​ធ្វើ​ឲ្យ​សម្រេច​បាន​ ក្នុង​ខណៈ​ដែល​កំពុង​មាន​ជីវិត​រស់​នៅ​ ដោយ​មិន​ចាំ​បាច់​ថា​ត្រូវ​រង់​ចាំ​ឲ្យ​អ្នក​ស្លាប់​ជា​មុន​សិន ទើប​សម្រេច​បាន​នោះ​ឡើយ ។

អ្នក​ដែល​ដឹង​ច្បាស់​ឃើញ​ច្បាស់​ នូវ​សច្ចៈ​គឺ​និរវាណៈ​នេះ រមែង​ជា​បុគ្គល​ដែល​មាន​សេច​ក្តី​សុខ​បំផុត​ក្នុង​លោក​ ជា​អ្នក​ដែល​មាន​ឥ​ស្សរ​ភាព​ពីកិលេស​ និង​អាសវៈ​ទាំ​ង​ពួង​ និង​ពី​ការ​ក្តៅ​ក្រហាយ​ចិត្ត​ទាំង​ឡាយ​ដែល​ជា​តួ​បង្ក​ឲ្យ​កើត​ទុក្ខ​ ជា​អ្នក​ដែល​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ​ មិន​នឹក​ស្តាយ​អតី​ត​កាល​ មិន​រំពឹង​គិត​ទៅ​ដល់​អនាគត​ មាន​ជី​វិត​រស់​នៅ​តែ​ជា​មួយ​នឹង​ខណៈ​បច្ចុប្បន្ន​តែ​ម៉្យាង​គត់ ជា​អ្នក​មើលឃើញ​នូវ​អាថ៌​កំបាំង​របស់​ធម្ម​ជាតិ ហើយ​រីក​រាយ​ជា​មួយ​សភាវៈ​ទាំង​ឡាយ​ ដោយ​ចិត្ត​ដែល​បរិសុទ្ធ​ផូរ​ផង់​ ប្រាស​ចាក​នូវ​គំនិត​ថា អហង្ការ​ (ខ្លួន​យើង​) មមង្ការ​ (របស់​យើង​) ជា​អ្នក​រីក​រាយ​សោមនស្ស​ជា​មួយ​ជីវិត​ដែល​បរិសុទ្ធ ជា​អ្នក​សង្រួម​ឥន្រ្ទីយ៍​ មិន​មាន​នូវ​ការ​ខ្វាយ​ខ្វល់​ មាន​តែ​សេចក្តី​ស្ងប់ (សន្តិ) ។

នៅ​ពេល​ដែល​មិន​មាន​សេច​ក្តី​លោភ សេច​ក្តី​ក្រោធ​និង​សេច​ក្តី​វង្វេង​ មិន​មាន​ការ​ប្រកាន់​ខ្លួន និង​សេចក្តី​មួហ្មង​ទាំង​​ឡាយ​ទាំង​ពួង​ដូច្នេះ​ ក៏​រមែង​ជា​អ្នក​បរិសុទ្ធ​សុភាព​រាប​សា​ មាន​សេចក្តី​ស្រឡាញ់​ឲ្យ​ដល់​មនុស្ស​គ្រប់​គ្នា​ មាន​ក្តី​មេត្តា​ ករុណា មាន​ការ​យល់​ចិត្ត​ យល់​ថ្លើម​អ្នក​ដទៃ​ និង​មាន​ចិត្ត​ទូលាយ​ ជួយ​អ្នក​ដទៃ​ដោយ​ក្តី​បរិសុទ្ធ​ចិត្ត ត្បិត​ថា​មិន​បាន​គិត​ទៅ​ដល់​ខ្លួន​ឯង​ជា​ទី​តាំង​ ជា​អ្នក​មិន​បាន​ទទួ​ល​ផល​ប្រយោជន៍​អ្វី​មួយ​ឡើយ​ មិន​បាន​សន្សំ​អ្វី​ មិន​សន្សំ​សូម្បី​តែ​គុណសម្បត្តិ​គឺ​សេចក្តី​ល្អ​ ព្រោះ​ថា​ជា​អ្នក​មាន​ឥ​ស្សរៈ​ពី​ការ​យល់​ខុស​នៅ​ក្នុង​ខ្លួន​ឯង​ ទាំង​មាន​ឥ​ស្សរៈ​ផុត​ចាក​តម្រេក ដើម្បី​ប្រាថ្នា​ឲ្យ​ខ្លួន​ឯង​ក្លាយ​ទៅ​ជា​យ៉ាង​នេះ ឬ​យ៉ាង​នោះ​បាន​ហើយ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ​ លីន កុសល ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៨,១៥២ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,៧៧២ ដង)
បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​​ឆួល​ឡើង​ហើយ​ដូច​បុគ្គល​បន្សាប​ពិស​ពស់
ផ្សាយ : ៣០ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៦២,៤៤២ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕