30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៦,០១១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៨៣,១៩៨
សរុប ៣៨៩,៩៦៥,៦៨២
អានអត្ថបទ
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣០,១៣៨ ដង)

អានិសង្ស​នៃ​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ដែល​ពុំ​ស្គាល់



 
រឿង​នាង​ប៉ាក់​ជុល
(ចាក ម. អ.)
(អានិសង្ស​នៃ​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ដែល​ពុំ​ស្គាល់)


កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​អង្គ​ព្រះ​នាម​មហា​កសរាជ​សោយ​រាជ្យ​សម្បត្តិ​​នៅ​នគរ​អសិតញ្ជះ​ នា​ដែន​ឧបត្តបរាថះ មាន​ព្រះ​រាជ​ធីតា​មួយ​អង្គ​នាម​ទេវគព្តា ។ កាល​ជា​ខាង​ក្រោយ ព្រះ​រាជ​ធីតា​នេះ​បាន​ជា​អគ្គមហេសី​នៃ​ព្រះ​រាជ​កុមារ​ព្រះ​នាម​ឧបសាគរ ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​មហា​សាគរ​ សោយ​រាជ្យ​នៅ​ដែន​ឧត្តរ ។ ព្រះ​រាជ​ធីតា​អង្គ​នេះ នៅ​រួម​នឹង​ព្រះ​រាជ​ស្វាមី ក៏​បាន​ប្រសូត្រ​បុត្រ​ធីតា​​១១​អង្គ​គឺៈ នាង​អញ្ជន​ទេវី​១ វាសុវកុមារ​១ ពលទេវកុមារ​១ ចន្ទ​ទេវកុមារ​១ សុរិយទេវកុមារ​១ អគ្គិទេវកុមារ​១ វេរុណកុមារ១ អជ្ជុនកុមារ​១ បជ្ជុនកុមារ​១ ឃដបណ្ឌិតកុមារ​១ អង្កុរ​កុមារ​១​ កុមារ​១០​ព្រះ​អង្គ លើក​តែ​ព្រះ​រាមច្បង​ជា​រាជ​ធីតា​ចេញ នាំ​គ្នា​ច្បាំង​កាប់​សម្លាប់​ព្រះ​រាជា​រួម​ទាំង​អស់​៦​ម៉ឺន ៣​ពាន់​ក្នុង​ជម្ពូ​ទ្វីប មាន​អសិកញ្ជនគរ ជា​ដើម​ ទ្វារ​វតី​ជា​នគរ​ទី​បំផុត ទើប​នាំ​គ្នា​ទៅ​នៅ​ក្នុង​ទ្វារ​វតី​នគរ បែង​ចែក​រាជ​សម្បត្តិ​ជា​១០ ចំណែក​តែ​ប៉ុណ្ណោះ​ ភ្លេច​នឹក​ដល់​ព្រះ​នាង​អញ្ជន​ទេវី​ជា​ច្បង ។

លុះ​ដល់​ថ្ងៃ​ ក្រោយ​ទើប​រលឹក​ឃើញ ក៏​នាំ​គ្នា​មក​ប្រឹក្សា​គិត​នឹង​ចែក​ជា​១១​ចំណែក តែ​អង្កុរ​កុមារ​ជា​ប្អូន​ពៅ​និយាយ​ថា ព្រះ​ជេដ្ឋាន​ទំាង​ឡាយ​សូម​យក​ចំណែក​តែ​សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រួច​ពន្ធដារ​ក្នុង​ជនបទ​របស់​ព្រះ​រាម​គ្រប់​ៗ អង្គ ។ កាល​បើ​ស្រុះ​ស្រួល​គ្នា​ហើយ ក៏​លើក​ចំណែក​របស់​អង្កុរ​កុមារ​នោះ​ថ្វាយ​ដល់​ព្រះ​នាង​ជា​បង ហើយ​នៅ​ជា​មួយ​គ្នា​នា​ទ្វារ​វតី​នគរ​នោះ ។ ឯ​កុមារ​ជា​ប្អូន​ពៅ បាន​ប្រកប​ចិញ្ចឹម​ជីវិត​តាម​ផ្លូវ​ជំនួញ មិន​យូរ​ប៉ុ​ន្មាន ក៏​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​មាន​ទ្រព្យ​ធន​ជា​ច្រើន ហើយ​តែង​ឲ្យ​ទាន​ធំ​ជា​និច្ច ។ មាន​កម្មករ​ម្នាក់​ជា​នាយ​ឃ្លាំង មាន​អធ្យាស្រ័យ​ល្អ តែង​ប្រាថ្នា​សេចក្តី​ចំរើន​ដល់​អង្កុរ​កុមារ​ជា​ម្ចាស់ ។ អង្កុរ​កុមារ​បាន​រក​កញ្ញា​ម្នាក់​ឲ្យ​ធ្វើ​ជា​ភរិយា ។

កាល​បើ​បាន​នៅ​រួម​គ្នា​ជា​យូរ​កាល មាន​សត្វ​ចុះ​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នាង ជា​ភរិយា​ហើយ​កម្មករ​នាយ​ឃ្លាំង​នោះ​ក៏​ស្លាប់​ទៅ ។ ពេល​កូន​នោះ​នៅ​ក្នុង​ផ្ទៃ​មាតា​គ្រប់​ទស​មាស​ហើយ ក៏​ប្រសូត្រ​មក​មាន​វ័យ​វឌ្ឍនាករ ចំរើន​ឡើង​ជា​លំដាប់ មហាជន​ក៏​ទាស់​ទែង​ក្តី​ក្តាំ​គ្នា ព្រោះ​រឿង​កូន​នោះ អ្នក​ខ្លះ​និយាយ​ថា កូន​នោះ​នៅ​ជា​ខ្ញុំ​គេដ​ដែល ព្រោះ​ឪ​វា​ខ្ញុំ​គេ ខ្លះ​និយាយ​ថា កូន​នោះ​មិនមែន​ជា​ខ្ញុំ​គេ​ទេ​ខ្ញុំ​តែ​ឪ​វា​ទេ​តើ ឥឡូវ​ឪ​នោះ​ស្លាប់​ទៅ​ហើយ ត្រង់​ម្តាយ​វា​មិន​មែន​ខ្ញុំ​គេ​ទេ ។

រឿង​ក្តី​ក្តាំ​នេះ ក៏​កើត​រាល​ដាល​ធំ​ឡើង​ៗ ដរាប​ប្តឹង​ដល់​ក្នុង​រាជ​ត្រកូល​ព្រះ​នាង​អញ្ជន​ទេវី បាន​ជ្រាប​រឿង​នោះ​ហើយ ក៏​កាត់​សេចក្តី​ដោយ​យុត្តិធម៌​ដោយ​ព្រះ​នាង​បាន​លើក យក​ឧទាហរណ៍​មក​ប្រៀប​ធៀប​ថា ធម្មតា​គោ​ញី​បើ​គោ​ឈ្មោល​ជន​ដទៃ​មក ពាក់​ហើយ បាន​កូន​គោ​កើត​ឡើង កូន​គោ​នោះ​ត្រូវ​បាន​ទៅ​អ្នក​ម្ចាស់​គោ​ញី​អ្នក​ម្ចាស់​គោ​ឈ្មោល មិន​ត្រូវ​បាន​កូន​គោ​នោះ​ទេ​រឿង​នេះ​ក៏​ដូច្នោះ មាតា​ជា​អ្នក​ជា ឯ​កូន​ក៏​ជា​អ្នក​ដែរ ទើប​ព្រះ​នាង​ដោះ​កូន​នោះ ឲ្យ​រួច​ចាក​ទោស ភាព​អ្នក​ដទៃ ។

ឯ​កូន​នោះ​មាន​សេចក្តី​អៀន​ខ្មាស​ជា​ពន់​ពេក មិន​ហ៊ាន​នៅ​ក្នុង​នគរ​នោះ​ត​ទៅ​ទៀត​ ក៏​រត់​ទៅ​នៅ​ក្នុង​រោរុវនគរ​ចូល​ទៅ​ស្តី​ដណ្តឹង​កូន​ក្រមុំ​នាង​ប៉ាក់​ជុល​ធ្វើ​ជា​ភរិយា សម្រេច​លំ​នៅ​ក្បែរ​ផ្ទះ​អសយ្ហ​មហាសេដ្ឋី ចិញ្ចឹម​ជីវិត​ដោយ​ការ​ងារ​ជាង​ប៉ាក់​ជុល ទើប​មហាជន​កំណត់​នាម​ថា ជាង​ប៉ាក់​ជុល​ ។ ក្នុង​កាល​នោះ​អាសយ្ហ​មហាសេដ្ឋី បាន​ចាត់​ចែង​ទាន​យ៉ាង​សម្បើម​អស្ចារ្យ ដល់​ស្មូម​យាចក ដែល​មក​ពី​ទិស​ផ្សេងៗ ដោយ​ប្រកាស​ប្រាប់​មហាជន​ឲ្យ​បាន​ដឹង​ពី​ថ្ងៃ​មុន​ជា​ស្រេច ពួក​ស្មូម​ណា​មិន​ស្គាស់​ផ្លូវ​ដើរ​ទៅ​កាន់​ផ្ទះ​មហាសេដ្ឋី ពួក​ស្មូម​នោះ ក៏​ចូល​ទៅ​សាក​សួរ​ជាង​ប៉ាក់​ជុល ។

ជាង​ប៉ាក់​ជុល​ពិចារណា​ថា អាត្មា​អញ​ហេតុ​តែ​មិន​បាន​ឲ្យ​ទាន មិន​បាន​ធ្វើ​បុណ្យ​មក​ពី​ជាតិ​មុន បាន​ជា​ឥឡូវ​នេះ មិន​មាន​ទេយ្យ​វត្ថុ​ល្មម​ចែក​ចាយ ដល់​ស្មូម​បាន អាត្មា​អញ​គ្រាន់​តែ​ចង្អុល​ប្រាប់​ផ្លូវ ទៅ​កាន់​រោង​ទាន​ដល់​ស្មូម​ទាំង​នេះ​ហើយ​ញាំង​បីតិ​ឲ្យ​កើត​មាន​ឡើង ដោយ​ឧបាយ​នៃ​ការ​ប្រាប់​នូវ​លាភ​ក៏​នឹង​បាន​សោយ​បុណ្យ​ជា​ច្រើន​ពិត លុះ​គិត​ដូច្នេះ​ហើយ ក៏​ញាំង​សេចក្តី​ខ្វល់​ខ្វាយ​នឹង​សេចក្តី​គោរព​ចំពោះ​ស្មូម​ទាំង​ឡាយ ឲ្យ​កើត​មាន​ឡើង​ ទើប​លើក​ដៃ​ស្តាំ​លា​បង្ហាញ​ផ្លូវ​ថា អ្នក​ទាំង​ឡាយ​ទៅ​ទី​នោះ នឹង​បាន​ទ្រព្យ​ដែល​គួរ​បាន ។ ពេល​ជា​ខាង​ក្រោយ​មក ជាង​ប៉ាក់​ជុល​នោះ នឹង​ធ្វើ​មរណភាព​ទៅ​បាន​កើត​ជា​គុម្មទេវតា នា​ដើម​ព្រះ​ជ្រៃ​មួយ​ក្នុង​ព្រៃ ដែល​មាន​ផ្លូវ​លំបាក​ដោយ​ខ្សាច់ ។

ដើម​ជ្រៃ​នោះ​មាន​ម្លប់​ជិត​ល្អ មាន​ពួរ​ជា​ច្រើប​ពាន់ មាន​ទំហំ​៤​យោជន៍​ទាំងបណ្តោយ ទទឹង​នឹង​កំពស់ ។ ដោយ​ផល​កម្ម ដែល​បាន​ចង្អុល​បង្ហាញ​ផ្លូវ ដល់​ស្មូម​ដៃ​ស្តាំ​របស់​ទេវតា​នោះ​អាច​សម្រេច​សេចក្តី​ប្រាថ្នា​គ្រប់​យ៉ាង​បាន ។ ថ្ងៃ​មួយ​អង្កុរ​រាជ​បុត្រ​នាំ​យក​ទំនិញ ផ្ទុក​ពេញ​រទេះ​៥០០ ចេញ​ទៅ​ដើម្បី​ជួញ លុះ​ដល់​ផ្លូវ​លំបាក​នោះ មក​ក៏​វង្វង​ផ្លូវ ដើរ​វិល​វល់​ក្នុង​ទី​នោះ ជា​ច្រើន​ថ្ងៃ​អស់​ទាំង​ស្មៅ​អស់​ទាំង​ទឹក អស់​ទាំង​ស្បៀង​អាហារ ។

គ្រានោះ ភុម្ម​ទេវតា​រលឹក​ឃើញ​ឧបការ​ដែល​រាជ​បុត្រ​បាន​ធ្វើ​ដល់​ខ្លួន ទើប​ចង្អុល​បង្ហាញ​ដើម​ជ្រៃ​របស់​ខ្លួន​ដល់​អង្កុរ​រាជ​បុត្រ​នោះ ។ អង្កុរ​រាជ​បុត្រ បាន​ឃើញ​ដើម​ជ្រៃ​នោះ ត្រេក​អរ​ជា​ខ្លាំង ទើប​នាំ​បរិវារ​ទៅ​នៅ​ក្រោម​ដើម​ជ្រៃ​នោះ ជា​ដំបូង ទេវតា​លា​ដៃ​ស្តាំ​ឡើង​បង្ហូរ​ទឹក​ឲ្យ​ជន​ទាំង​នោះ​ផឹក​បាន​ឆ្អែត​ស្កប់​ស្កស់ ។ បើ​ជន​ណា​ចង់​បាន​វត្ថុ​អ្វី​ៗ ទេវតា​តែង​ឲ្យ​វត្ថុ​នោះ​ដល់​ជន​នោះ តាម​សេចក្តី​ប្រាថ្នា ។ អង្កុរ​ឃើញ​ហេតុ​ជា​អស្ចារ្យ​ដូច្នោះ ក៏​ពោល​ថា​សួរ​ទេវតា​ថាៈ

បាណិ តេ សព្វ​សោវណ្ណោ បញ្ជធារោ មធុស្សវោ កេន តេ ព្រហ្មចរិយេន បុញ្ញំ បាណិម្ហិ ឥជ្ឈតិ 
ដៃ​អ្នក​សុទ្ធ​សឹង​មាស មាន​ទ​ជា​ទី​ហូ​នៃ​វត្ថុ​គួរ​តាម​ប្រាថ្នា​ពី​ម្រាម​ទាំង​៥​ជាទី​ហូរ​ចេញ​នៃ​វត្ថុ​មាន​រសផ្អែម ផល​បុណ្យ​សម្រេច​ក្នុង​ដៃ​អ្នក​ដោយ ព្រហ្ម​ចរិយដូចម្តេច?

លំដាប់​នោះ ទេវតា​ក៏​ពោល​ប្រាប់​ថា កាល​ពី​បុរិម​ជាតិ ខ្ញុំ​កើត​ជា​ជាង​ប៉ាក់​ជុល​នៅ​នគរ​រោរុវះ សម្រេច​ទី​នៅ​ក្បែរ​ផ្ទះ​អសយ្ហមហាសេដ្ឋី ខ្ញុំ​មិន​បាន​ឲ្យ​ទាន​សូម្បី​បន្តិច​ឡើយ ពួក​ស្មូម​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​រោង​ទាន​របស់​អសយ្ហ​មហាសេដ្ឋី ក៏​នាំ​គ្នា​មក​សួរ​ខ្ញុំ​ៗ​បាន​ប្រាប់​ផ្លូវ​ដល់​ស្មូម​ទាំង​នោះ ផល​នេះ​សម្រេច​ដោយ​បុញ្ញកម្ម​នោះ​ឯង​ហើយ ក៏​ពោល​គាថា​ថាៈ

តេន បាណិ កាមទទោ តេន បាណិ មធុស្សវោ
តេន មេ ព្រហ្មចរិយាន បុញ្ញំ បាណិម្ហិ ឥជ្ឈតិ។

ដៃ​ខ្ញុំ​អាច​ឲ្យ​​សម្រេច​សេចក្តី​ប្រាថ្នា​ទាំង​ពួង​បាន ដោយ​ការ​បង្ហាញ​ផ្លូវ​នោះ ដៃ​ខ្ញុំ​ជាទី​ហូរ​ចេញ​នៃ​វត្ថុមាន​រសផ្អែម ដោយ​ការ​បង្ហាញ​ផ្លូវ​នោះ ផល​បុណ្យ​ដែល​សម្រេច​ក្នុង​ដៃ​ខ្ញុំ​ដោយ​ព្រហ្មចរិយនោះ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក            
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៦០៧ ដង)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤២៤ ដង)
ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,៤០៧ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.35
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿