30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨១,២៧១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣១,៨៨៩
សរុប ៣៨៩,៨១៤,៣៧៣
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៦២២ ដង)

រឿង​អឌ្ឍមាសករាជ



 
រឿង​អឌ្ឍមាសករាជ
(ចាក អ. ភ.)
(ការ​មិន​ខ្ជះខ្ជាយ​ទ្រព្យ​សម្បត្តិ ជា​លក្ខណះ​អ្នក​មាន)


ក្នុង​កាល​កន្លង​ទៅ​ហើយ​មាន​អ្នក​ស៊ី​ឈ្នួល​ម្នាក់​ នៅ​អាស្រ័យ​ត្រង់​ទ្វារ​ជើង​ក្រុង​ពារាណសី គាត់​ស៊ី​ឈ្នួល​រែក​ទឹក​បាន​កន្លះ​មាស​ក (៦សេន) ហើយ​ទុក​ក្នុង​ចន្លោះ​ឥដ្ឋ ។ ថ្ងៃ​មួយ​ធ្វើ​ការ​ដល់​ទ្វារ​ខាង​ត្បូង​ក្រុង ជួប​ជា​មួយ​នឹង​ស្រី​អ្នក​ស៊ី​ឈ្នួល​រែក​ទឹក​ម្នាក់​ ស្រី​នោះ​មាន​លុយ​កន្លះ(​មាសក {ខ្នាត​ប្រាក់}) ដែរ ។

ក្នុង​ថ្ងៃ​មួយ​ មាន​គេ​លេង​មហោស្រព នាង​បាន​និយាយ​នឹង​បុរស​នោះ​ថា​ បពិត្រ​ស្វាមី យើង​គួរ​ទៅ​លេង​មហោស្រព​នឹង​គេ ។ បុរស​ស្វាមី​ថា​ស្រួល​ហើយ អញ​មាន​លុយ​កន្លះ​មាសកដែរ ទុក​ក្នុង​ចន្លោះ​ឥដ្ឋ​ត្រង់​ទ្វារ​ខាង​ជើង​ក្រុង​ ចម្ងាយ​១២ យោជន៍​អំពី​ទី​នេះ ។ នាង​ថា​ស្រួល​ហើយ ខ្ញុំ​ក៏​មាន​កន្លះ​មាសកដែរ អ្នក​ទៅ​យក​មក​រួម​គ្នា​ឲ្យ​បាន ១ មាសក​យើង​ទិញ​ផ្កា​កម្រង​ផង ទិញ​ទឹក​អប់​ផង ទិញ​ស្រាផង ។

បុរស​កំសត់​មាន​សេចក្តី​ត្រេកអរ​រីករាយ​ ព្រោះ​ស្រទ្បាញ់​ពាក្យ​ប្រពន្ធ ។ ពេល​នោះ​កំពុង​ថ្ងៃ​ក្តៅ​ខ្លាំង គាត់​ដើរ​យ៉ាង​លឿន​ហើយ​ច្រៀង​បណ្តើរ​ផង ដើរ​បាន​៦ យោជន៍​ជាន់​លើ​ខ្សាច់​ក្តៅ​ដូច​រងើក​ភ្លើង ក៏​បាន​ដល់​ទៅ​ក្បែរ​ព្រះ​លាន​ស្តេច ។ ក្នុង​កាល​នោះ ព្រះ​ឧទយរាជ ជា​ស្តេច​ក្នុង​ក្រុង​ពារណសី កំពុង​គង់​ត្រង់​សីហបញ្ជរ (បង្អួច) បាន​ទត​ឃើញ​គាត់ កំពុង​ដើរ​ដូច្នោះ​ទ្រង់​ព្រះ​ចិន្តាថា ថ្វី​អេះ​ក៏​បុរស​នេះ​មិន​អើ​នឹង​កំដៅ​សោះ បែរ​ជា​សើចផង​ ច្រៀង​ផង​ដើរ​ផង​ដូច្នេះ​ អញ​នឹង​សួរ​វា​មើល ! ក៏​ទ្រង់​ត្រាស់​បំរើ​ឲ្យ​ទៅ​ហៅ​មក​សួរ ។

គាត់​ដំណាល​រឿង​នោះ​សព្វ​គ្រប់​ថ្វាយ​ព្រះ​រាជា ទី​បំផុត​ទូល​ថា​បពិត្រ​ព្រះ​សម្មតិ​ទេព កំដៅ​ព្រះ​អាទិត្យ មិន​ដុត​រោលទូល​បង្គំទេ ឯ​កំដៅ​កាម​ទើបដុត​ទូល​ព្រះ​បង្គំ ដូច​ក្នុង​ពេល​នេះ​បាន​ជា​មិន​ក្តៅ ហើយ​រីក​រាយ​ មក​ពី​ទូល​ព្រះ​បង្គំ​គិត​ថា​អញ​ទៅ​យ​ក​លុយ​មក​សប្បាយ​ជា​មួយ​ភរិយា ។

ព្រះ​រាជា​ត្រាស់​សួរ​បញ្ជាក់​ថា លុយ​របស់​អ្នក​មាន​ប៉ុន្មាន មាន​១ សែន​កហាបណះឬ ? គាត់​ទូល​ថាទេ ! ព្រះ​រាជា​ទ្រង់​សួរ​បន្ថយ​ចំនួន​ជា​លំដាប់​ ដរាប​ដល់​ ១​មាសក គាត់​ទូល​ថា ទេ​ទៀត​ព្រះ​រាជា​ត្រាស់​ថា អ្នក​មាន​កន្លះ​មាសកឬ ? គាត់​ទូល​ថា​ព្រះ​ករុណា​ថ្លៃ​វិសេស ។

ព្រះ​រាជា​ទ្រង់​សង្វេគ​ក្នុង​ព្រះ​ទ័យ បាន​ត្រាស់​ថាៈ ហៃ​បុរស​អើយ អ្នក​កុំ​ទៅ​ នៅ​ឆ្ងាយ​ចំនួន ៦ យោជន៍​ទៀត​ហើយ​កំពុង​ក្តៅ​ដូច​ភ្លើង​ផង យើង​ឲ្យ​អ្នក​កន្លះ​មាសក គាត់​ទូល​ព្រះ​រាជា​ថា បើ​ទុក​ជា​ទូល​ព្រះ​បង្គំ​ទទួល​ព្រះ​រាជ​ទាន​កន្លះ​មាសក​ហើយ​ ក៏​ទូល​ព្រះ​បង្គំ​មិន​ចោល​កន្លះ​មាសក​នោះ​ទ្បើយ នៅ​តែ​ទៅ​យក​ក្នុង​ពេល​ឥទ្បូវ​នេះ​ដែរ  ព្រះ​រាជា​ចេះ​តែ​ទ្រង់​បង្កើន​ព្រះ​រាជទាន​របស់​ព្រះ​អង្គ​ដរាប​ដល់ ១ រយ​កោដិ និង​ទ្រព្យ​ដទៃ​ទៀត​រាប់​មិន​អស់ គាត់​នៅ​តែ​ក្រាប​ទូល​តាម​ពាក្យ​ដើម​ដដែល ។ ព្រះ​រាជា​ចេះ​តែ​ល្បួង​ដោយ​បុណ្យ​ស័ក្ក​ផ្សេង ៗ ដរាប​ដល់​ឲ្យ​រាជ្យ​ពាក់​កណ្តាល ទើប​គាត់​ព្រម​លះ​បង់​ចោល​កន្លះ​មាសក ហើយ​ឈប់​ធ្វើ​ដំណើរ​កណ្តាល​ថ្ងៃ​កំពុង​ក្តៅ ។

លំដាប់​នោះ ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ពួក​រាជ​ការ​គ្រប់​តំ​ណែង និង​រាជ​បំរើ​ឲ្យ​នាំ​បុរស​កំសត់​ទៅ​ងូត​ទឹក​ កោរ​ពុក​មាត់​ពុក​ចង្ការ ហើយ​ទ្រង់​ទ្បាយ​ព្រះ​ហស្ថលេខា​លើ​រាជ​ក្រិត្យ ប្រគល់​រាជ្យ​ពាក់​កណ្តាល​ឲ្យ ក៏​បាន​សោយ​រាជ្យ​ជា​ស្តេច ព្រះ​នាម​អឌ្ឍមាសកះ​នោះ​ហោង ។

អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក                
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៤០៣ ដង)
ផែនដី (កប្យ) សព្វថ្ងៃនេះ ជាកប្យចម្រើន (ភទ្រកប្យ)
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៤១៩ ដង)
ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿