ថ្ងៃ ពុធ ទី ០៨ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១,០៥៥
Today
ថ្ងៃម្សិលមិញ ២៥៨,០៧១
ខែនេះ ១,៥២៨,៨៩០
សរុប ២៩៩,៨៩២,១០១
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ០៨ កញ្ញា ឆ្នាំ២០១៧ (អាន: ២១,៩៤៤ ដង)

ខ្មែរ​ថែ​រក្សាខ្មែរ



ស្តាប់សំឡេង

 

ស្រឡាញ់​ក៏​ស្រឡាញ់​ទៅ​ចុះ​
ប្រុស​ស្រី​ស្រួល​ស្រុះ​លុះ​សីល​ធម៌​
កុំ​តែ​ស្រឡាញ់​ឲ្យ​វឹក​វរ​
បង្ក​អា​ស្រូវ​នៅ​ក្នុង​ស្រុក​ ។

សីល​ធម៌​សង្គម​ប្រ​ពៃ​ណី​
យើង​រួម​សាម​គ្គី​រក្សា​ទុក​
ខ្មែរ​ស្រ​ឡាញ់​ខ្មែ​រ​ខ្មែរ​មាន​មុខ​
ខ្មែ​រ​យើង​មាន​ស្រុក​មាន​វប្ប​ធម៌ ។

ខ្មែរ​ស្លៀក​ពាក់​ខ្មែរ​និយាយ​ខ្មែរ​
ខ្មែរ​មាន​ឪ​ម៉ែ​អ្នក​អង្គរ​
ខ្មែរ​មាន​អរិយ​ធម៌​ខ្ពស់​បវរ​
ខ្មែរ​មាន​អក្សរ​របស់​ខ្លួន​ ។

ខ្មែរ​នាំ​គ្នា​កាន់​សាស​នា​ពុទ្ធ​
ខ្មែរ​ចិត្ត​មោះ​មុត​ជាតិ​មាំ​មួន​
ខ្មែរ​មាន​បិដក​ភាសា​ខ្លួន​
ខ្មែរ​មាន​ច្បាប់​ក្បួន​ខ្មែរ​មា​ន​ធម៌​ ។

ខ្មែរ​មាន​ព្រះ​សង្ឃ​ខ្មែរ​មាន​វត្ត​
ខ្មែរ​មាន​បែប​បទ​របស់​ខ្មែរ​
ខ្មែរ​ទទួល​ស្គាល់​គុណ​ឪ​ម៉ែ​
ខ្មែរ​ចេះ​ធ្វើ​ស្រែ​ខ្មែរ​មាន​បាយ ។

ខ្មែរ​ស្រឡាញ់​ខ្មែរ​ខ្មែរ​ថែ​ខ្លួន​
ខ្មែរ​ជាតិ​មាំ​មួន​ខ្មែរ​សប្បាយ​
ខ្មែរ​រួម​ប្រជុំ​ជាតិ​ទាំង​ឡាយ​
ខ្មែរ​មាន​ឧ​បាយ​កសាង​ជាតិ​ ។

ខ្មែរ​ធ្វើ​ខ្មែរ​គិត​ដល់​ខ្លួន​ឯង​
ខ្មែរ​គិត​កោត​ក្រែង​សន្តាន​ញាតិ​
ខ្មែរ​ថែ​សាសនា​ប្រទេ​ស​ជាតិ​
ខ្មែរ​ត្រូវ​មិន​ឃ្លាត​ពី​សីល​ធម៌​ ។

ដូច្នេះ​ខ្មែរ​ត្រូវ​តែលះ​បង់​
ចំពោះ​ចំណង់​អន្លង់​មរ​
ច្រណែន​ឈ្នានីស​នាំ​វឹក​វរ​
ចង់​ឲ្យ​ខ្លួន​ល្អ​កុំ​ដៀល​គេ​ ។

អក្សរ​សាស្រ្ត​វប្ប​ធម៌​ប្រ​ពៃ​​ណី​
នាទី​កូន​ខ្មែរ​ថែ​ឲ្យ​ថេរ​
ជាតិ​គេ​ស្រឡាញ់​របស់​គេ​
ខ្មែរ​ត្រូវ​រិះ​រេ​ស្រឡាញ់​ខ្មែរ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា "
រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។
 



ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨,៩៣៥ ដង)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៤៣,០៦៥ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៨,៦០១ ដង)
ជន​ពាល​ប៉ុណ្ណោះ​រមែង​លិច​លង់​ក្នុង​លោក​នេះ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២០,១៨០ ដង)
ជីវិត​ដែល​ផ្ញើទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕