30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣១,៥៤៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៨២,១៦៥
សរុប ៣៨៩,៦៦៤,៦៤៩
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ១៤,៨១៣ ដង)

រឿង​សោម​ទត្ត​ព្រាហ្មណ៏



 
រឿង​សោម​ទត្ត​ព្រាហ្មណ៏
(ចាក ម. វា. )
(គុណ​នៃ​ការ​បូជា​ប្រយោជន៏ ចំពោះ​មិត្ត​សំទ្បាញ់ )


កាល​ព្រះ​សម្តុទ្ធ​បរម​គ្រូ ព្រះ​អង្គ​បរិនិពា្វន​ទៅ​យូរ​ហើយ ក្នុង​ក្រុង​សាវត្ថី​មាន​ព្រាហ្មណ៏​ពីរ​រូប​ឈ្មោះ​សោម​ព្រាហ្មណ៏​១. សោមទត្ត​ព្រាហ្មណ៏​១ ជា​សំទ្បាញ់​នឹង​គ្នា ។ ព្រាហ្មណ៏​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​ចូលចិត្ត​លេង​បាស្កា​ភ្នាល់​គ្នា​ដាក់​គ្រឿង​អលង្ការ និង​សំលៀក​បំពាក់ ។

ថ្ងៃ​មួយ​សោម​ព្រាហ្មណ៏​លេង​ចាញ់ ត្រូវ​បាន​សំលៀកបំពាក់ និង​ចិញ្ជៀន​ទៅ​សោមទត្ត​ព្រាហ្មណ៏​ទាំង​អស់ នៅ​សល់​តែ​ខោ​ខ្លី​មួយ ក៏មិន​ហ៊ាន​ទៅ​ផ្ទះ​ខ្លាច​ប្រពន្ធ​រក​រឿង​ឈ្លោះ​ប្រកែក ។

ឯ​សោមទត្ត​ព្រាហ្មណ៏ កាល​បើ​ដល់​ពេល​ទៅ​ផ្ទះ ក៏បបួល​សោម​ព្រាហ្មណ៏​ទៅ​ផ្ទះ សោម​ព្រាហ្មណ៏​ប្រកែក​មិន​ព្រម​ទៅ​ដាច់​អហង្ការ​ទើប​សោមទត្ត​ព្រាហ្មណ៏​សួរ​ថា ម្នាល​សំទ្បាញ់​ហេតុអ្វី​បាន​ជា​អ្នក​មិន​ទៅ​ផ្ទះ អ្នក​ឈឺ​ចិត្ត​នឹង​លេង​ចាញ់​ខ្ញុំ​ឬ?​ សោម​ព្រាហ្មណ៏​ថា​មិន​មែន​ឈឈ​ចិត្ត​ដូច​សំទ្បាញ់​ទេ​ប៉ុន្តែ​ប្រពន្ធ​ខ្ញុំ​បើ​មិន​ឃើញ​ចិញ្ចៀន​ពាក់​នៅ​ដៃ​ខ្ញុំ​ទេ​មុខ​ជា​នឹង​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ​ជា​ប្រាកដ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក បាន​ជា​ខ្ញុំ​មិន​ព្រម​ទៅ​ផ្ទះ ។

សោមទត្ត​ព្រាហ្មណ៏ឮ​ដូច្នោះ​ហើយ ក៏​ឲ្យសំលៀក​បំពាក់ និង​ចិញ្ចៀន​ទៅ​សោម​ព្រាហ្មណ៏​វិញ ហើយ​នាំ​គ្នា​ទៅ​ផ្ទះ​រៀង​ខ្លួន​ទៅ ។

ចំណែក​សោមទត្ត​ព្រាហ្មណ៏​ជា​មនុស្ស​ខិលខូច ប្រព្រឹត្ត​កាមេ​សុមិច្ឆាចារ​នឹង​កូន​ប្រពន្ធ​អ្នក​ដទៃ ព្រះ​រាជា​បាន​ទទួល​បណ្តឹង​អំពី​អ្នក​ប្តឹង ហើយ​ចាត់​ឲ្យ​រាជ​បុរស​ទៅ​ចាប់​ខ្លួន​សោមទត្ត​ព្រាហ្មណ៏​មក​ធ្វើ​ទោស លុះ​សោមទត្ត​ព្រាហ្មណ៏​មក​ដល់ ព្រះ​រាជា​ទត​ឃើញ​រូបភាព​ជា​មនុស្ស​ខ្ពង់ខ្ពស់ ហើយ​ទ្រង់​លែង​ឲ្យ​រួច​ខ្លួន​ត្រទ្បប់​ទៅ​ផ្ទះវិញ ។

សោមទត្ត​ព្រាណ៏​មិន​ព្រម​លះ​បង់​អំពើ​នោះ នៅ​តែ​ប្រព្រឹត្ត​ធ្វើដដែល ព្រះរាជា​ហៅ​មក​ហាម​ឃាត់​អស់​វារះ៣ ដងមិន​ព្រម​តាម​សោះ ដល់​គ្រប់៤ ដង​ទ្រង់​ក្រោធ​ពិរោធ​ជា​ខ្លាំង​ឲ្យ​រាជ​បុរស​យក​ទៅ​សម្លាប់ ។ ពួក​រាជ​បុរស​ចាប់​ចង​ស្លាប​សេក​បណ្តើរ​អាក្រោស​គ្រប់​ច្រក​ល្ហក​ក្នុង​ទីក្រុង​ក៏​បាន​ឮ​ដល់សោម​ព្រាហ្មណ៏ ៗ រត់​មក​មើល​ឃើញ​ស្គាល់​ជា​សម្លាញ់​អ្នក​ឲ្យ​ប្រយោជន៏​ដល់​ខ្លួន​ក្នុង​ពេល​ដែល​លេងង​បា​ស្កា​ចាញ់ ក៏​នេយាយ​អង្វរ​រាជ​បុរស​ឲ្យឈប់​ចាំ​នៅ​ទី​នោះ​សិន កុំ​អាល​យក​ទៅ​សម្លាប់​ចាំ​ទៅ​សូម​ទោស​ព្រះ​រាជាសិន​ រាជ​បុរស​ព្រម​ចាំ។

សោមព្រាហ្មណ៏​ទៅ​ទូល​សូម​ទោស​ព្រះ​រាជា ៗ ទ្រង់​តុណ្ហីភាព​ស្ងៀម​ពុំ​មាន​ព្រះ​រាជ​ឳង្កា​ថា​ដូចម្តច​ទ្បើយ ។ សោម​ព្រាហ្មណ៏​ថ្វាយ​បង្គំលា​ត្រ​ទ្បប់​មក​វិញ​ឲ្យ​រាជ​បុរស​លែង​សោមទត្ត​ព្រាហ្មណ៏ ហើយ​ឲ្យ​ចង​ខ្លួន​យក​ទៅ​សម្លាប់​វិញ(​ឳ! គួរ​ឲ្យ​ស្ងើច​ណាស់ មិត្ត​សំទ្បាញ់​មាន​សភាព​បែប​នេះ​មាន​តិច​ពេក​ក្នុង​លោក ស្ទើរ​តែ​គ្មាន​សោះ ។

អ្នក​មាន​មិត្ត​សម្លាញ់​ទាំង​ទ្បាយ​ក្នុង​លោក គួរ​តែ​យក​តាម​សោម​ព្រាហ្មណ៏​នេះ​គ្រប់​គ្នា កុំ​សម្លាប់​មិត្ត​ក្នុង​វេលា​មាន​អាសន្ន​ទ្បើយ) ។ ពួ​ក​រាជ​​បុរស​ទាំង​ជ្បាយ ដោះ​លែង​សោមទត្ត​ព្រាហ្មណ៏​ហើយ ចង​សោម​ព្រាហ្មណ៏យក​ទៅ​សម្លាប់​ចោល​ទៅ។ ដួង​វិញ្ញាណ​ដ៏​បរិសុទ្ធ​របស់​សោមព្រាហ្មណ៏ ក៏​អណ្តែត​ទៅ​ប្រតិស្ថាន​ក្នុង​វិមាន​មាស​កណ្តាល​ហ្វូង​នៃ​ពួក​នារី​ទាំង​ទ្បាយ នាស្ថាន​ទេវលោក​សោយ​តិព្វ​សម្បត្តិ​ជា​សុខ​ក្សេមក្សាន្ត ។

ចំណែក​សោម​ទត្ត​ព្រាហ្មណ៏​កាល​បើ​រាជ​បុរស​សម្លាប់​សម្លាញ់​ហើយ ក៏​យំសោក​បោក​ខ្លួន​ប្រាណ​អាណិត​អាសូរ​ក្រៃពេក លុះ​បន្ទោបង់​នូវ​ការ​យំសោក​ហើយ រៀប​ធ្វើ​ជើង​ថ្ក​បូជា​សព​រើស​ឆ្អឹង​សំទ្បាញ់​យក​ទៅ​ទុក​នៅ​ផ្ទះ​របស់​ខ្លួន ធ្វើបុណ្យ បាន​រលឹក​ឃើញ​សោមទត្ត​ព្រាហ្មណ៏​ជា​សំទ្បាញ បាន​ធ្វើ​ទាន​ឧទ្ទិស​កុសល​ចំពោះ​ខ្លួនហើយ ក៏​ចុះពី​ទេវលោក​មក​និម្មិត​ជា​មាណព​ដើរ​ចូល​ទៅ​ផ្ទះ​សោមទត្ត​ព្រាហ្មណ៏ និយាយ​ប្រាប់​សព្វ​គ្រប់​តាម​ដំណើរ​រឿង​របស់​ខ្លួន ទើប​នាំ​សោមទត្ត​ព្រាហ្មណ៏ទៅ​ស្ថាន​ទេវលោក​ដោយ​ឬទិ្ធ​របស់​ខ្លួន ប្រគល់​ទិព្វ​សម្បត្តិឲ្យ ៧ ថ្ងៃ ហើយ​នាំ​មក​មនុស្ស​លោក​វិញ ។

សោមទត្ត​ព្រាហ្មណ៏​ខំ​ធ្វើ​បុណ្យ​ទាន​គ្រប់​យ៉ាង​ដោយ​ចង់​បាន​ទិព្វ​សម្បត្តិ​ដូច​សោមទេវបុត្ត តែង​គិត​ដល់​កំហុស​របស់​ខ្លូន​ថា កាល​ពី​ដើម​អញ​មាន​សម្បត្តី​ច្រើន​មិន​គិត​ធ្វើ​បុណ្យទាន​គិត​តែ​ស៊ី​ចាយ​សប្បាយ​វិនាស​សម្បត្តិ​​អស់ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ​ពេល​នេះ​ធ្វើ​ម្តេច​ហ្ន ! នឹង​បាន​ទ្រព្យ​ធ្វើ​បុណ្យ​ទាន​ឲ្យ​អស់​ចិត្ត​នឹង​គេ ការ​គិត​យ៉ាង​នេះ​យូរៗ ទៅ​ក៏​បណ្តាល​ទៅ​ជា​រោគ​ស្គម​លឿង​ដេក​នៅ​លើ​កន្ទេល​ដើរ​ទៅ​ណា​មិន​រូច ។

សោមទេវបុត្រ​ដឹង​ដូច្នោះ​ហើយ​មាន​ប្រាថ្នា​ចង់​ឲ្យ​ទិព្វ​សម្បត្តិ ប៉ុន្តែ​យល់​ថា​មនុស្ស​លោក​ប្រើប្រាស់​ទិព្វ​សម្បត្តិ​មិន​បាន​ទ្បើយ ទើប​យក​កែវ​មណីជាតិ​មួយ​ដុំ​មក​ឲ្យ កែវ​នោះ​អាច​សម្រេច​សេក្តី​ប្រាថ្នា​បាន​គ្រប់​យ៉ាង ។ សោមទត្តព្រាហ្មណ៏​បាន​កែវ​មាន​អានុភាព​នោះ​ហើយ សប្បាយ​ចិត្ត ជា​រោគ​ទាំង​ពួង គិត​ជា​ចំណាយ​ធ្វើ​បុណ្យ​ទាន​តែ​ម្យ៉ាង​ដរាប​ដល់​អស់​អាយុ​បាន​ទៅកើត​ស្ថាន​ទេវលោក សោយ​ទព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត​ជាមួយ​សោម​ទេរបុត្ត​ជា​សំទ្បាញ​អស់​កាល​ជា​យូរ​អង្វែង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក                

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៦,៨១៥ ដង)
ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៧៦៩ ដង)
រឿង​ប្រេត​ញី​ស៊ី​កូន​ម្តង​៥
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២១ (អាន: ៧,៥៩៤ ដង)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿