35
ថ្ងៃ ច័ន្ទ ទី ២៤ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៤២,៤៤៧
Today
ថ្ងៃម្សិលមិញ ១៦៥,៨៣៥
ខែនេះ ៤,៦៦៣,៧៦២
សរុប ៤០៥,៤៤៦,៤៨៧
ធម៌ជំនួយស្មារតី
images/articles/1542/Untitled-1-Recovered.jpg
យស និង​ អយស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤
យស និង​ អយស ការ​មាន​យស និង​ការ​អត់​យស ក៏​ជា​ព្រឹត្តិការណ៍​មួយ ដែល​សត្វ​លោក​គ្រប់គ្នា​ត្រូវ​តែ​ប្រឈម​មុខ ដោយ​មិន​អាច​ជៀស​ផុត។ យស តែង​ធ្វើ​ហឫទ័យ​របស់​មនុស្ស​ជា​ច្រើន​ឲ្យ​សប្បាយ​រីករាយ​ភ្លើត​ភ្លើន និង​ទទួល​បាន​ដោយ​សេចក្ដី​សោមនស្ស។ អយស គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​មនុស្ស​ជា​ច្រើន ភ័យ​ខ្លាច និង​មិន​ចង់​ឲ្យ​កើតឡើង​ជា​ដាច់​ខាត តែ​គ្រប់​គ្នា​មិន​អាច​គេច​វេស​បាន​ឡើយ
images/articles/1541/Untitled-1-Recovered.jpg
យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤
ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង គប្បី​ពិចារណា​ក្នុង ៧​ចំណុច​នេះ ១- ប្រហារ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ព្រោះ​សេចក្ដី​ក្រោធ បើ​យើង​ត្រូវ​ចោរ​បៀត​បៀន ក៏​ចំពោះ​តែ​ផ្លូវ​កាយ​ប៉ុណ្ណោះ ឯ​ចំណែក​ខ្លួន​ឯង​វិញ ព្រោះ​ការ​ខឹង​ក្រោធ​កើត​ឡើង​ បាន​ប្រហារ បាន​បៀត​បៀន បាន​ដុត​រោល​ដល់​សន្ដាន​ចិត្ត​របស់​ខ្លួន​ឯង ព្រោះ​ហេតុ​នេះ បើ​យើង​គិត​ថា មេត្តា​គេ​មិន​បាន​ទេ គឺ​សូម​កុំ​ភ្លេច​មេត្តា​ខ្លួន​ឯង​ឲ្យ​សោះ
images/articles/1564/Untitled-1-Recovered.jpg
អានិសង្ស​របស់​មេត្តា
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ពិចារណា​អានិសង្ស​របស់​មេត្តា ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្ដី​ក្រោធ គឺ​មេត្តា។ សេចក្ដី​ក្រោធមាន​ទោស បង្ក​ផល​អាក្រក់​ដ៏​ក្រៃ​លែង យ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃលែង​ដូច្នោះ​ដែរ។ កាល​បើ​ដូចនេះ ទើប​គួរ​រម្ងាប់​សេចក្ដី​ក្រោធ ហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួស​វិញ ឲ្យ​មេត្តា​ហ្នឹង​ឯង ជួយ​កម្ចាត់​កម្ចាយ និង​ការពារ​រាំរាំង​សេចក្ដី​ក្រោធ រហូត​ដល់​បាន​ឈ្នះ​ជា​ស្នាពរ។
images/articles/1569/Untitled-1-Recovered.jpg
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន សូម​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ ជា​មនុស្ស​ធ្ងន់​ក្នុង​ហេតុ​ផល ព្រោះ​ថា​អ្វីៗ​ទាំង​អស់​ក្នុង​លោក​យើង​នេះ សុទ្ធ​តែ​មាន​ហេតុ​ផល​ទាំង​អស់។ អំពើ​អាក្រក់​ក៏​មាន​ហេតុ​នៃ​អំពើ​អាក្រក់ អំពើ​ល្អ​ក៏​មាន​ហេតុ​នៃ​អំពើ​ល្អ​ដែរ។ ធម៌​ទាំង​ឡាយ​សុទ្ធ​តែ​កើត​ពី​ហេតុ ប្រព្រឹត្ត​ទៅ​តាម​ហេតុ ធម៌​ទាំង​ឡាយ​មិន​គួរ​ប្រកាន់​ថា​ជា​របស់​មាំមួន​ឡើយ។
images/articles/1570/Untitled-1-Recovered.jpg
ព្រះពុទ្ធភាសិត
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
- សេចក្ដី​ក្រោធ​មិន​ល្អឡើយ។ - សេចក្ដី​ក្រោធ​ជា​ស្នឹម​នៃ​បញ្ញា ដូច​ជា​ស្នឹម​នៃ​សស្ត្រាវុធ។ - សេចក្ដី​ក្រោធ​បង្ក​ការ​វិនាស។ - សេចក្ដី​ក្រោធ​ញ៉ាំង​ចិត្ត​ឲ្យ​កម្រើក។ - បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្ដី​ក្រោធ​គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ឡើយ។ - នៅពេល​ណាសេចក្ដី​ក្រោធ​គ្រប​សង្កត់ នៅ​ពេលនោះ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ។ - ពី​តិច​ទៅ​ច្រើន សេចក្ដី​ក្រោធ​ចេះ​តែ​ចម្រើន​ព្រោះ​មក​អំពី​ការ​មិនអន់ធន់។ - សេចក្ដី​ក្រោធ​ជាទី​គោចរ​នៃ​អ្នក​ខ្សត់​បញ្ញា។ - ទោសៈ​មាន​សេចក្ដី​ក្រោធ​ជា​សមុដ្ឋាន។ - គ្រោះ​អ្វី​ក៏​មិន​ស្មើរ​នឹង​ទោសៈ​ដែរ។ - ចង្រៃ​កាឡកិណី​អ្វី​ឲ្យ​ដូច​ជា​ទោសៈ​មិន​មាន។ - សម្លាប់​សេចក្ដី​ក្រោធ​បាន ទើប​ដេក​ជា​សុខ។ - សម្លាប់​សេចក្ដី​ក្រោធ​បាន ទើប​មិន​មាន​សោក។ - បុគ្គល​ក្រោធ​រមែង​មាន​ពណ៌សម្បុរ​សៅហ្មង។ - បុគ្គល​ក្រោធ​ដែល​កាន់​យក​នូវ​ប្រយោជន៍​បាន​ហើយ បែរ​ទៅ​ជា​កើរ​ក្នុង​ផ្លូវ​វិនាស​វិញ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​ទ្រព្យ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាសទ្រព្យ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​យស។ - ញាតិ​មិត្ត​ទាំង​ឡាយ រមែង​គេច​ចេញ​ពី​មនុស្ស​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់។ - បុគ្គល​ក្រោធ រមែង​មិន​ឃើញ​ធម៌ រមែង​មិន​ដឹង​ប្រយោជន៍ មិន​ដឹង​ហេតុ​ផល។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ហើយ​មិន​មាន​សល់​អ្វីដែល​ជា​ទី​ពឹង​ឡើយ។ - បុគ្គល​ក្រោធ ហ៊ាន​សម្លាប់​សូម្បី​តែ​មាតា​បង្កើត​របស់​ខ្លួន។ - សេចក្ដី​ក្រោធ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស។ - បុគ្គល​ក្រោធ​រមែង​ដេក​ជា​ទុក្ខ។ - បុគ្គល​ក្រោធ​រមែង​និយាយច្រើន។ - បុគ្គល​ក្រោធ​រមែង​និយាយ​អាក្រក់។ - ឈ្នះ​សេចក្ដី​ក្រោធ​បាន​ដោយ​ការ​មិន​ក្រោធ។ - ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង។ - បុគ្គល​មិន​ក្រោធ​តប​ចំពោះ​អ្នក​ដែល​ក្រោធ​ហើយ​ឈ្មោះ​ថា​ឈ្នះ​សង្គ្រាម​ដែល​គេ​ឈ្នះ​បាន​ដោយ​កម្រ។ - បុគ្គ​ណា​ដឹង​ថា​អ្នក​ដទៃ​ក្រោធ​ហើយ មាន​សតិ​ស្ងប់​រម្ងាប់ បុគ្គល​នោះ​ឈ្មោះ​ថា​បាន​បំពេញ​នូវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​អ្នក​ដទៃ។ - ចិត្ត​នៃ​បុគ្គ​ល​ក្រោធ ប្រៀប​ដូច​ជា​ដំបៅ។ - បុគ្គល​អ្នក​ក្រោធ​ច្រើន ដូច​រណ្ដៅ​លាមក​ដែល​គេ​ចាក់​ទឹក​ចូល​កូរ​វឹក បុគ្គល​នោះ​គេ​មិន​គួរ​សេព​គប់​ទេ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ រមែង​លះ​បង់​ចោល​នូវ​កុសល​ធម៌។ - គប្បី​លះ​កាត់​នូវ​សេចក្ដី​ក្រោធ​ដោយ​បញ្ញា។ - អំណត់​គឺ​សេចក្ដី​អត់ធន់ជា​គ្រឿង​ដុត​បង់​នូវ​បាប។ - បុគ្គល​ណា​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​សោហ្មង​ដដោយ​ខ្លួន​ឯង។ - បុគ្គល​ណា​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​មិន​សៅហ្មង​ដោយ​ខ្លួន​ឯង។ - សៅហ្មង​ឬ​មិន​សៅហ្មង​ជា​របស់​ចំពោះ​ខ្លួន។ - អ្នក​ដទៃ​មិន​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​បរិសុទ្ធ​បាន​ទេ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ ដោយ​៥០០០​ឆ្នាំ​
images/articles/1571/Untitled-1-Recovered.jpg
ចាគៈ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ចាគៈ ចាគៈ ប្រែថា ការ​លះ​ ឬ​លះឲ្យ សំដៅ​ដល់​ការ​ឲ្យដែល​ពិត​ប្រាកដ។ ចាគៈ លះ​ទាំង​ខាង​ក្រៅ លះ​ទាំង​ខាង​ក្នុង គឺ​ខាង​ក្រៅ​លះ​វត្ថុ ខាង​ក្នុងលះ​កិលេស លះ​លោភៈ​មិន​មាន​កំណាញ់​ហួង​ហែង មិន​ប្រាថ្នា​ផល​តប​ស្នង។ ការ​ឲ្យរបស់​ព្រះអរិយសាវ័ក លោក​ឲ្យ​ដោយ​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់ ផុត​ស្រឡះ​ពី​ការ​សង្ឃឹម​ផល​តប​ស្នង​ណាៗ​ទាំង​អស់ មិន​ថា​ជា​លាភ ជា​យល ជា​សុខ ជា​សួគ៌​អ្វី​ឡើយ។
images/articles/1575/Untitled-1-Recovered.jpg
សាង​មនុស្ស
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
សាង​មនុស្ស បណ្ដា​ការ​សាង​ទាំង​ឡាយ មិន​មាន​ការ​សាង​ណា​ឲ្យ​លំបាក​ជាង​ការ​សាង​មនុស្ស​ឡើយ ព្រោះ​ថា​ការ​សាង​វត្ថុសម្ភារៈ​ផ្ទះ​សម្បែង​ជា​ដើម ពេល​ដែល​ចុះ​ដៃ​សាង​ទៅ​ហើយ ក៏​ឃើញ​ផល​សម្រេច​ជា​លំដាប់ៗ មិន​យូប៉ុន្មាន​ក៏​បាន​រួច​ស្រេច​បាច់​តាម​គម្រោង​ការ ទោះ​ជា​មាន​ភ្លាំងភ្លាត់​ខ្លះ​ក៏​មាន​តិច​ដែរ។ ការ​សាង​មនុស្ស លំបាកតាំង​តែ​ពី​ពេល​ចាប់​ផ្ដើម​លំបាក​ទាំង​វិធីក្នុង​ការ​កសាង
images/articles/1576/Untitled-1-Recovered.jpg
ចក្ខុវិស័យ​ពុទ្ធសាសនា
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ចក្ខុវិស័យ​ពុទ្ធសាសនា សាសនា​គឺ​ជា​ស្ថាប័ន ឬ​ជា​អង្គការ​មួយ ដ៏​មាន​សារៈ​សំខាន់​ធ្វើ​តួនាទី​និង​ចលនា​ដឹក​នាំ​សង្គម ស្វែង​រក​សេចក្ដី​សុខ និង​វឌ្ឍនភាព។ ជាក់​ស្ដែង​ ព្រះពុទ្ធ​សាសនា​ជា​លិទ្ធិ​សាសន៍​មួយ​ធំជាង​គេ​បណ្ដាច់​បរិបូណ៌ ដោយ​ពាក្យ​ពេចន៍​ទូន្មាន​ប្រៀន​ប្រដៅ​ល្អ​ល្អះ ស្រស់​បស់​យ៉ាង​សម្បូណ៌​បែប ទាំង​ជួយ​ដឹក​មុខ សង្គម​គ្រួសារ សង្គម​ប្រទេស​ និង​ពិភព​លោក​ទាំង​មូល​នាំ​ទៅ​រក​ធ្លុង​នៃ​សុខ​មួយ
images/articles/1578/Untitled-1-Recovered.jpg
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក ឪពុក​ប្រាថ្នា​ឲ្យ​កូន​ប្រុស​ជា​ប្រុស​ពិតៗ ជា​មនុស្សចេះ​លះ​បង់ មាន​សេចក្ដី​អត់ធន់ រឹងប៉ឹង​ស្វា​ហាប់ មាន​អធ្យាស្រ័យ​តស៊ូ ព្យាយាម​ហើយ​ឆ្លាត មិន​លះបង់​ចោល​នូវ​មុខ​នាទី ជា​មួយ​គ្នា​ផង​ដែរ ឪពុក​សូម​ឲ្យ​កូន​ជា​មនុស្ស​សុខ​ភាព​រាប​សា មាន​ចរិយា​ទន់ភ្លន់។ មនុស្ស​ដែល​សុភាព​រាប​សា មាន​ចរិយា​ទន់ភ្លន់ មិន​មែន​បាន​សេចក្ដី​ថា ជា​មនុស្ស​ទន់​ខ្សោយ​នោះ​ទេ។
images/articles/1583/Untitled-1-Recovered.jpg
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ ពុទ្ធ​បរិស័ទល្អ គឺ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​រាវរក​សេចក្ដី​ពិត ត្រួត​ត្រា​ពិនិត្យ​នូវ​សេក្ដី​នៃ​ព្រះពុទ្ធ​ភាសិត ជា​អ្នក​យល់​ដឹង​នូវ​ហេតុ​ផល​បាន​ច្បាស់​លាស់ រមែង​មាន​នូវ​គុណ​សម្បត្តិ​ដូច​តទៅ ១- ធ្ងន់​ក្នុង​ហេតុ​ផល ចេះ​មើល​ឃើញ​កម្ម និង​ផល​វិបាក​របស់​កម្ម​ទៅ​តាម​ទំនង​នៃ​ហេតុ​នៃ​បច្ច័យ មិន​ចេះ​តែ​ជឿ​ងាយៗ ហើយ​ភ្ញាក់​ផ្អើល​ទៅ​តាម​ពាក្យ​ដែល​គេ​ឃោសនា​នោះ​ឡើយ។
images/articles/1586/Untitled-1-Recovered.jpg
ទ្រទ្រង់​ព្រះពុទ្ធសាសនា
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ទ្រទ្រង់​ព្រះពុទ្ធសាសនា នៅ​ក្នុង​អដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរ​ព្រះអភិធម្ម បាន​សម្ដែង​ថា បុគ្គល​ដែល​មាន​បញ្ញា​អន់​ថយ មាន​ការ​អង្គុយ​នៅ​កណ្ដាលបរិស័ទ​ជា​ឧបដ្ឋាកទាំង​ឡាយ ហើយ​បាន​ពោល​ថា <<​យើង​រមែង​លះ​បង់​នូវ​បរិយត្តិ>>​ដូច្នេះ​ជា​ដើម។ (​ចំពោះ​ពាក្យ​ទាំង​ស្រុង ដូច​ជា​ពោល​ថា) កាល​ដែល​យើង​ត្រួត​មើល​ពួក ៣ នៃ​ធម៌ដែល​ញ៉ាំង​សត្វ​ឲ្យ​យឺត​យូរ (​តណ្ហា មានះ ទិដ្ឋិ)
images/articles/1587/Untitled-1-Recovered.jpg
ម៉ែ​គឺ​ជា​ព្រះ​ក្នុង​ផ្ទះ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ម៉ែ​គឺ​ជា​ព្រះ​ក្នុង​ផ្ទះ ម៉ែ​ជា​អ្នក​ឲ្យ​សេចក្ដី​ស្រលាញ់ ឲ្យ​ការ​កក់ក្ដៅ ជា​អ្នក​គ្រប់គ្រង ធ្វើ​ឲ្យ​កូន​គ្រប់​គ្នា​មាន​សេចក្ដី​ដឹង​ខ្លួន​ថា អាត្មា​អញ​មានការ​កក់ក្ដៅ​ក្នុង​ចិត្ត​ត្បិត​មាន​ម៉ែ​នៅ​ជា​មួយ។ ម៉ែ​គឺ​ជា​មិត្ត​ដ៏​ពិត​ប្រាកដ មិន​ថា​ក្នុង​ពេល​សុខ ឬ​ពេល​ទុក្ខ​ឡើយ ទោះ​បី​កូន​ខុស​ឆ្គាំឆ្គង​យ៉ាង​ណា ម៉ែ​តែង​ឲ្យ​អភ័យ​ជានិច្ច ម៉ែ​ជាទី​ប្រឹក្សា​ដ៏ល្អ និង​ជាទី​ទុក​ចិត្ត​សម្រាប់​កូន
images/articles/1588/Untitled-1-Recovered.jpg
ទន់​ភ្លន់
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
បាយ​ដែល​បរិភោគ​ទទួល​ទៀន​ បើ​រឹង​ស្រួយ​ពេក​ទៅ​ក៏​គេ​លំបាក​ទំពា ពិបាក​លេប ឯ​សំពត់​អាវ​ស្លៀក​ពាក់​វិញ​ បើ​សាច់​គ្រោត​គ្រាត​ខ្លាំង ក៏​មិន​មាន​អ្នក​ណា​និយម​ស្លៀក​ពាក់​ដែរ។ បាយ​ដែល​គេ​និយម​បរិភោគ គឺ​បាយ​ទន់​មាន​ជ័រ ល្មម​ល្មៃ មិន​ជ្រាយ​ពេក មិន​ស្រួយ​ពេក នឹង​មិន​ឆៅ ឯ​សំពត់​អាវ​គឺ​គេ​ត្រូវ​ការ​សំពត់​សាច់​ម៉ដ្ឋ សាច់​ទន់​ល្អ​ល្អិត​ស្លៀក​ពាក់​ទៅ​សប្បាយ​កាយ។ សេចក្ដី​នោះ​យ៉ាង​ណា​ចំពោះ​មនុស្ស​យើង​ដែល​មាន​កិរិយា​រឹង​ៗ​គ្រោត​គ្រាត មិន​ចេះ​ទន់​ភ្លន់ មាន​ពាក្យ​សម្ដី​មិន​សុភាព​រាបសា រមែង​មិនមាន​បុគ្គល​ណា​និយម​ចូល​ចិត្ត​រាប់​រក​ឡើយ ព្រោះ​រឿង​គ្រោត​គ្រាត ច្រងេង​ច្រងាង មិន​ទន់ភ្លន់ មិន​រាប់សា រមែង​មិន​ជា​ការ​ពេញចិត្ត​របស់​មនុស្ស​ដោយ​ទូទៅ។ កិរិយា​ទន់ភ្លន់ វាចា​សុភាព​ជា​ស្នេហ៍​ដ៏​ប្រសើរ​ធ្វើ​ឲ្យ​មនុស្ស​និយម​ចូល​ចិត្ត​ស្និតស្នាល ដូច​បាយ​ល្អ​មាន​រសជាតិគួរ​ដល់​ការ​ទទួល​ទាន និង​ដូច​សំពត់​សាច់ម៉ដ្ឋ ទន់​ល្មៃ​ដែល​ជា​ទី​ពេញ​និយម​នៃ​មនុស្ស​ទាំង​ឡាយ​ដូច្នោះ​ឯង។ ដោយ​ហេតុ​នេះ មនុស្ស​ដែល​មាន​កិរិយា​មារយាទ​ល្អ និង​មាន​ពាក្យ​សម្ដី​ទន់ភ្លន់ រាបសា ដូចផ្កា​ក្រអូប ឬផ្អែមល្ហែម​ដូច​ទឹក​ឃ្មុំ ទើប​មាន​ប្រៀប​លើ​មនុស្សដែល​រឹង​គ្រោតគ្រាត ខាង​ផ្នែក​ចរិយា​មារយាទ​ និង​ពាក្យ​សម្ដី។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/1589/Untitled-1-Recovered.jpg
វាចាសច្ចៈ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
ពិត​ខាង​ផ្លូវ​វាចា គឺ​មិន​និយាយ​ឲ្យ​លើស​ហួស​អំពីហេតុ​ដែល​កើត​មាន​ឡើង បើ​ហេតុ​នោះ​មាន​ថា​មាន មិន​មាន​ថា​មិន​មាន ល្អ​ថា​ល្អ អាក្រក់​ថា​អាក្រក់ ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ ដូច្នេះ​ជាដើម ហៅ​ថា​វាចាសច្ចៈ ។បណ្ឌិត​ទាំង​ឡាយ ដែល​សម្ដែង​នូវ​សច្ចៈ​ក្នុង​បករណ៍​ទាំង​ពួង ច្រើន​សំដៅ​យក​វាចា​សច្ចៈ​នេះ​ជាង​សច្ចៈ​ដទៃ​ៗ​ព្រោះ​ការ​ពិត​ក្ដី​មិន​ពិត​ក្ដី ដែល​គេ​អាច​ដឹង​បាន​ច្រើន ដឹង​ដោយ​វាចា ។ ពាក្យ​សម្ដី​ពិត​នេះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ថា ជា​វាចា​មិន​ចេះ​ស្លាប់ ទោះ​បី​បុគ្គល​អ្នក​ពោល​នោះ​ស្លាប់​បាត់​បង់​ទៅ​ហើយ​ក៏​ដោយ ឯ​វាចា​ពិត​របស់​បុគ្គល​នោះ នៅ​តែ​រស់​រវើក​ព្រោះ​ជាវាចា​ធ្វើ​ឲ្យ​សម្រេច​ប្រយោជន៍​គ្រប់យ៉ាង ពួក​ពណ្ឌិត​ទាំង​ឡាយតែង​លើក​តម្កើង​ឲ្យ​ពរ​សព្ទ​សាធុការអស់​កាល​ជានិច្ច​ដូច​យ៉ាង​ពុទ្ធឱវាទ​របស់​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជា​បរមគ្រូ ព្រះអង្គ​បរិនិព្វាន​ទៅ​ជាង ២០ សតវត្ស​​រ៍​ហើយ ឯ​ពុទ្ធ​ឱវាទ​គឺ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះអង្គ ទាំង​ប៉ុន្មាន​គង់​វង្ស​នៅ​ដដែល​ឥត​មាន​បាត់​បង់​ទៅ​ណា​ឡើយ បើ​ចាប់​លើក​គម្ពីរ​សាស្ត្រ​មើលឡើង ឬ​ស្ដាប់​អំពី​សំណាក់​លោក​​អ្នក​ ជា​ពហុស្សូត​វេលា​ណា​ក៏​ហាក់​ដូច​ជា​ព្រះអង្គ​ទ្រង់​សម្ដែង​ប្រោស​ប្រទាន​ក្នុងវេលា​នោះន័យ​នេះ​សម​នឹង​ពុទ្ធភាសិតថា ពាក្យ​ពិត​ ជា​វាចា​មិន​ស្លាប់ ពាក្យ​ពិត​នេះ​ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែង​សន្សំ​ហើយ​ក្នុង​កាល​មុន អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែង​សន្សំ​ហើយ​ក្នុង​កាល​មុន អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជា​ដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌​ព្រោះ​ធម៌​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង​ដល់​បុគ្គល​ដទៃ​ផង តាម​ធម្មតា​មិន​ប្រែប្រួល​ឡើយ ។ សត្វ​ទាំង​ឡាយ ក្នុង​លោក​បើ​គ្មាន​សច្ចៈ​ការ​ពិត​ត្រង់​នេះ​ទេ តែង​តែ​ជួប​ប្រទះ​នឹង​គំនរ​សេចក្ដី​ទុក្ខ​លំបាក​ជានិច្ច ដូច​មាន​និទាន​មួយ​ក្នុង​នេមិរាជ​ជាតក​ថាមាន​នរក​មួយ​មាន​ឈ្មោះ កូដការី សត្វ​ក្នុង​នរក​នោះ​មាន​ពួក​នាយ​និរយ​បាល យក​សន្ទូច​ដែក​មាន​ផ្លែក​នឹង​ដងធំៗ ប៉ុន​ដើម​ត្នោត ថ្ពក់​កាវ​ទាញ​អណ្ដាត​យក​ទៅ​សន្ធឹង​លើ​ផ្ទាំង​ដែក​ដែល​ភ្លើង​ឆេះ​ក្រហម ដូច​ជា​គេ​បោះ​សន្ធឹង​ស្បែក​ស្រស់​ភ្ជាប់​លើ​ផែន​ដី។ សត្វ​នរក​នោះ​ឈឺ​ផ្សារ​អន្ទះអន្ទែង​បំរះ​រាល​ននៀល​យំស្រែក​ហូរ​ទឹក​មាត់ ទឹក​ភ្នែក​សស្រាក់ ឧបមា​ដូច​ជា​ត្រី​ដែល​គេ​ចាប់​ពី​ក្នុង​ទឹក​បោះ​ទៅ​លើ​គោក ។ នៅ​រង​ទុក្ខ​តែ​យ៉ាង​នេះ​រាប់​ពាន់​រាប់ហ្មឺន​ឆ្នាំ ពុំ​មាន​ពេល​ណា​មួយ​ដែល​សត្វ​នរក​នេះ​បាន​ស្រាក​ស្រាន្ដ​ចាក​សេចក្ដី​ទុក្ខ​នោះ​ឡើយ ។កម្ម​ដែល​នាំ​ឲ្យ​ធ្លាក់​នរក​នេះ មក​អំពី​ជាតិ​មុន ជា​មនុស្ស​គ្មាន​សច្ចៈ និយាយ​ដំឡើង​ថ្លៃ​ទំនិញ​ច្រើន​ហួស​ហេតុ មិន​សម​នឹង​វត្ថុ​របស់​ខ្លួន ព្រោះ​ឃើញ​ការ​ចំណេញ​ខ្លាំង​ពេកដូច​មាន​សេចក្ដី​ថា បុគ្គល​បាន​វាយ​ថ្លៃ​លក់​របស់ ហើយ​វាយ​ថ្លៃ​កោង​អាក្រក់​វេរ ព្រោះ​ហេតុ​ចង់​បាន​ទ្រព្យ ឯ​ពាក្យ​សម្ដី ទន់ភ្លន់ ផ្អែម​ពិរោះ ដើម្បី​បិទបាំង​អំពោះ​កោង​វៀច​វេរ​របស់​ខ្លួន ដូច​ជា​មនុស្ស​ដែល​អែប​ខ្លួន​ពួន​ចាំ​បាច់​សត្វ អ្នក​ដែល​អាក្រក់​វេរដូច្នេះ រមែង​មិន​មាន​អ្វី​ពឹង​ផ្អែក​កុំ​ឲ្យ​ធ្លាក់នរក​បាន​ឡើយ កាល​បើ​ស្លាប់​ហើយ​ក៏​តែង​តែ​ត្រូវ​សន្ទូច​ថ្ពក់​អណ្ដាត​ក្នុង​នរក​នេះ។ ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1590/Untitled-1-Recovered.jpg
បណ្ដុះ​ពូជ​មេត្តា
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
នៅ​ពេល​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្តាប់ ផែន​ដី​ទទួល​ទឹក​ជ្រួត​ជ្រាប​សព្វ បណ្ដា​គ្រាប់​ពូជ​ទាំង​ឡាយ​ក៏​បាន​ដុះ រុក្ខ​ជាតិ​ដែល​ស្វិត​ស្រពោន និង​ដែល​ជ្រុះ​ស្លឹក​អស់ ក៏​ប្រែ​ជា​ស្រស់ និង​លាស់​ស្លឹក​ខៀវ​ខ្ចី មាន​លំពង់​មាន​ត្រួយ រុក្ខជាតិ​ល្អស្លឹក ព្រោះ​មាន​ភ្លៀង។ មាន​ពូជ​មួយ​បែប​ទៀត ដែល​ត្រូវ​អាស្រ័យ​ទឹក​ដូច​គ្នា​ដែរ ប៉ុន្តែ​ជា <<ទឹក​ចិត្ត>> មិន​មែន​ជា​ទឹក​ភ្លៀង​ទេ ព្រោះ​ថា​ពូជ​នោះ​គឺ​ពូជ​មេត្តា។
images/articles/1591/Untitled-1-Recovered.jpg
សម្បត្តិ​ពិត
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤
កាល​នៅ​ពី​តូច យើង​យល់​ថា ខ្លួន​យើងជាសម្បត្តិ​របស់​ឪពុកម្ដាយ ព្រោះ​លោក​ទាំង​ពីរ​នៅ​ជិត​ដិត​និង​ថែទាំ​យើង​ដ៏​ក្រៃ​លែង ។ ត​មក​យើង​ក៏​បាន​ធំ​ឡើង មាន​មិត្ត​មាន​ភក្តិ យើង​ក៏​យល់​ថា​ យើង​ជា​សម្បត្តិ​របស់​មិត្តភក្ដិ ឬ​មិត្តភក្តិ​ជា​សម្បត្តិ​របស់​យើង ព្រោះ​មិត្ត​ភក្តិ​បាន​ឲ្យ​ភាព​លេង​សប្បាយ​រីករាយ ភ្លើត​ភ្លើន​មក​ដល់​យើង (មាន​កូន​ខ្លះ​​ចោល​ម៉ែ ចោល​ឪ​ទៅ​តាម​មិត្តភក្តិ​ទៀត​ផង) ។លុះ​មក​វ័យ​ចេះ​ស្រលាញ់​ និង​មាន​មនុស្ស​ណា​ដែល​ខ្លួន​ស្រលាញ់ ក៏​មាន​ការ​យល់​ឃើញ​សារ​ជា​ថ្មី មនុស្ស​ដែល​ជាទី​ស្រលាញ់​របស់​យើង ក៏​ជា​សម្បត្តិ​ដ៏​សំខាន់​ថ្លៃ​ថ្លា ព្រោះ​ជីវិតរបស់​យើង​នឹង​មាន​សេចក្ដី​សុខ ក៏​ដោយ​សារ​បាន​នៅ​រួម​ជា​មួយ​បុគ្គល​នោះៗ បើ​មិន​បាន​បុគ្គល​ណា​ដែល​ជា​ស្រលាញ់​នោះ​ទេ យើង​រមែង​មិន​បាន​នូវ​សេចក្ដី​សុខ​ឡើយ។ លុះ​ដល់​គ្រាកាល​បាន​គ្នា​ជា​គូគ្រង ស្វាមី​ក៏​យល់​ថាភរិយា​ជា​សម្បត្តិ​របស់​ខ្លួន រី​ឯ​ភរិយា​វិញ ក៏​យល់​ថា ស្វាមី​ជា​សម្បត្តិ​របស់​ខ្លួន​ដូច​គ្នា ។ ក្រោយ​មក​ក៏​មាន​បុត្រធីតា​ការ​ដូរ​ផ្លាស់​ចិត្ត​ក៏​ចេះ​តែ​ដូរ​រហូត​ដែរ ឥឡូវ​ក៏​មាន​សេចក្ដី​ដឹង​ខ្លួន​ជា​ថ្មី​ថថា បុត្រ​ធីតា​គឺ​ជា​កូន​ប្រុស​ស្រី ទើប​ជា​សម្បត្តិ​ដ៏​វិសេសវិសាល​ជាង​អ្នក​ណាៗ​ទាំង​អស់ ។ នៅ​ពេល​ដែល​កូន​ៗ​ធំឡើង ហើយ​បាន​បែក​ចាក​ពី​ទ្រូង​ម៉ែ​ឲ​មាន​គូគ្រង​រៀងៗ​ខ្លួន ភាព​ឯកោ ឬ​ភាព​ស្ងាត់​ជ្រងំ​ក្នុង​ចិត្ត ក៏​បាន​ប្រាកដ​ឡើង​ដល់​ម៉ែ ដល់​ឪ​យ៉ាង​គួរ​ឲ្យ​ស្រងេះ​ស្រងោច ព្រោះ​ក្នុង​រយៈ​ពេល​នេះ​អាយុ​របស់​ម៉ែ​ឪ​ក៏​ត្រូវ​ច្រើន ចូល​ដល់​វ័យ​ចាស់ ហើយ​ត្រូវ​បាន​ប្ដូរ​ផ្លាស់នូវ​ការ​យល់ នូវ​សេចក្ដី​ដឹង​ខ្លួន​ព្រម​ទាំង​ដូរ​ផ្លាស់​នូវ​សេចក្ដី​សង្ឃឹម​ក្នុង​សម្បត្តិ​របស់​ខ្លួន មាន​តែ​ការ​សង្ស័យ​ថា <<តើ​អ្វី​ជា​សម្បត្តិ​របស់​ខ្លួន​ពិត​ប្រាកដ>>។ ដល់វ័យ​ចាស់​ជរា គួរ​ឲ្យ​អាណិត​ម៉ែ​ឪ ជា​ពិសេស​ម៉ែ​ឪ​ដែល​ត្រូវ​កូន​បោះ​បង់​ចោល ដូច្នេះ​ទើប​បាន​ដឹង​នូវ​សេចក្ដី​ពិត​ថា <<ខ្លួន​នេះ​ឯង​ដែល​ជា​សម្បត្តិ​របស់​ខ្លួន>> មិន​មែន​អ្នក​ដទៃ​ឡើយ ដែល​ខ្លួន​ធ្លាប់​សំដៅទៅ​រក​ដោយ​សេចក្ដី​សង្ឃឹម​ថា ជា​សម្បត្តិ​របស់​ខ្លួន​នោះ​ឡើយ។ អ្នក​ដទៃ​គ្រប់​គ្នា​គេ​បាន​ដូរ​ផ្លាស់​ទៅអស់​តាម​កាល តាម​វ័យ​និង​ទៅ​តាម​កម្មរៀង​ខ្លួន តែ​ខ្លួន​យើង​នៅ​ជាប់​ជា​មួយ​នឹង​យើង​ជានិច្ច និង​ជា​សម្បត្តិ​តាំង​ពី​ដើម​រហូត​មក ។ ខ្លួន​យើង​ទើប​ជា​សម្បត្តិ​របស់​យើង ព្រោះ​ហេតុ​ដូច្នេះ យើង​ត្រូវ​ព្យាយាម​យក​សម្បត្តិ​សាង​សម្បត្តិ​ក្នុង​វ័យ​នេះ​ឯង គឺ​លែង​គិត លែង​ប្រកាន់​ទៅ​រក​អ្នក​ដទៃ ដើម្បី​ចាប់​យក​មក​ជា​សម្បត្តិ​របស់​ខ្លួន​ត​ទៅ​ទៀត ហើយ​ត្រូវ​ព្យាយាម​សាង​បុណ្យ​កុសល​ ដែល​ជា​គ្រឿង​ជាប់​តាម​ខ្លួនទៅ​ក្នុង​ទីគ្រប់​ស្ថាន ព្រោះ​មាន​តែ​បុណ្យ​ប៉ុណ្ណោះ​ជា​សម្បត្តិ​ដែល​ល្អ​ពិត​របស់​ខ្លួន អ្វីៗ​ដទៃ​ទៀត មិន​អាច​ជាប់​តាម​ខ្លួន​ទៅ​ផង​បាន​ឡើយ ។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿