Reading Article
Public date : 20, Sep 2023 (12,535 Read)
ម៉ែឪ (បទពិចារណា)

|
ម៉ែឪ ជាបុគ្គលដែលមាននូវព្រះគុណយ៉ាងក្រៃលែងលើកូនប្រុសស្រី ។ សូម្បីថាគាត់មិនបានបំពេញតួនាទីរបស់ម៉ែឪ ដោយសព្វគ្រប់យ៉ាងក៏ដោយ ក៏ត្រូវតែកូនជូននូវប្រយោជន៍ផ្សេងៗដល់គាត់ កុំសម្តែងអាការៈស្អប់ខ្ពើម មើលងាយ មើលថោក ឬផ្ចាញ់ផ្ចាលនិយាយបញ្ចើចបញ្ចើគាត់ឲ្យសោះ ត្រូវយកល្អមកឲ្យឈ្នះនូវអ្វី ដែលមិនល្អវិញ នោះគឺតួនាទីខ្លួនជាកូនល្អ ដូចជាៈ
- ការសម្តែងការដឹងគុណជូនមាតាបិតាដោយពិតប្រាកដ ។ - ជូនសេចក្តីគោរព ចិញ្ចឹម ព្យាបាល ថែរក្សា ដោយផ្ចិតផ្ចង់ជាទីបំផុតចំពោះមាតាបិតា ។ល។ បើមាតាបិតាជាមនុស្សកាច មករកខ្លួនជាកូនខ្លាំងពេក រហូតដល់ទ្រាំមិនបាន ក៏គួរបែកទៅនៅទីដទៃ កុំយកអាក្រក់ទៅតបស្នងជាដាច់ខាត ជាពៀរវេរាខ្លាំងណាស់ ។ ការដែលយើងមកកើតជាកូនរបស់គាត់ ក៏ព្រោះយើងបានធ្វើនូវអំពើ ដែលនាំឲ្យមានពៀរវេរាជាមួយគាត់ ម៉្លោះហើយ ទើបគាត់គិតបញ្ជីជាមួយយើង ។ ដូច្នេះយើងត្រូវព្រមទទួល ទម្រាំអស់កម្មចាស់ ត្រូវឲ្យរួចគ្នាក្នុងជាតិនេះ ដោយយើងមិនធ្វើអាក្រក់តបឡើយ ។ ដកស្រង់ចេញពីសៀវភៅ " បទពិចារណា " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |