Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 152,005
Today
Yesterday 179,941
This Month 982,461
Total ៣៥៧,៨២៦,៤៣៥
Flag Counter
Reading Article
Public date : 03, Jan 2023 (15,502 Read)

សេចក្ដី​ល្មោភ​នាំ​ឲ្យ​ថោក​ទាប ខាត​លាភ​ទ្រព្យ​សម្បត្តិ អាយុ​ជីវិត



 
រឿង​ចចក​ល្មោភ
(ចាក គ. ម.)
(សេចក្ដី​ល្មោភ​នាំ​ឲ្យ​ថោក​ទាប ខាត​លាភ​ទ្រព្យ​សម្បត្តិ អាយុ​ជីវិត)

 

ពី​ព្រេង​នាយ​ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ ភៃរវៈ ក្នុង​ស្រុក​កល្យាណកដ​កៈ បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ បាញ់​បាន​ប្រើស​មួយ ហើយ​លី​យក​ប្រើស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់​តែ​ជួប​នឹង​ជ្រូក​ព្រៃ​ធំ​មួយ ក្នុង​ទី​ពាក់​កណ្ដាល​ផ្លូវ មាន​ចិត្ត​ត្រេកអរ​ណាស់ ក៏​ទម្លាក់​ប្រើស​ទុក​ ចាប់​ធ្នូ​បាញ់​ជ្រូក​នោះ​ភ្លាម។ ជ្រូក​ដែល​ត្រូវ​ព្រួញ​នោះ ស្រែក​យ៉ាង​ខ្លាំង​ រត់​សំដៅ​មក​រក​ព្រាន ហើយ​ខ្វេះ​ស្លាប់​ទៅ ក្នុង​ពេល​ព្រាន​ដួល​ទៅ​នោះ បាន​វាត់​ជើង​ទៅ​ពស់​ធំ​មួយ​ស្លាប់​ទៀត។

ពេល​នោះ មាន​ចចក​មួយ​ឈ្មោះ ទីឃរាវៈ កំពុង​ដើរ​ស្វះ​ស្វែង​រក​ចំណី​អាហារ ក៏​បាន​ទៅ​ឃើញ​ប្រើស​ព្រាន​ព្រៃ​និង​ពស់​ស្លាប់​ស្រាប់​ដូច្នោះ ក៏​គិត​ថា អើ​ថ្ងៃ​នេះ អញ​ពេញ​ជា​មាន​លាភ​ធំ​សម្បើម​អស្ចារ្យ អញ​គិត​ស៊ី​អ្វី​មុន បើ​ចំណី​ច្រើន​យ៉ាង​នេះ សេចក្ដី​លោភ​ធំ​ក៏​កើត​ឡើង គិត​ថា កុំ​អាល​ស៊ី​ចំណី​ដ៏​សម្បើម​នេះ ទុក​ចាំស៊ី​ពេល​ក្រោយ​ កុំ​ឲ្យ​ឆាប់​អស់ អញ​ត្រូវ​ស៊ី​ខ្សែ​ធ្នូ​ឥត​រស់​ជាតិ​នេះ​មុន​ជា​បឋម​បរិភោគ គិត​ដូច្នេះ​ហើយ ក៏​អោន​កកេរ​ខ្សែធ្នូ​ហៀរ​ទឹក​មាត់​កក្លាក់ កំពុង​តែ​ខំ​កកេរ​ខ្សែរ​ធ្នូនោះ​ ក៏​ដាច់​មាត់​ វាត់​ខ្វាប់​មុខ​ខ្លួន​ធ្លុះ​ដល់​បេះដូង​ ដួល​ស្លាប់​បង់​ចំណី​ក្នុង​ទី​នោះ​ហោង។

អ្នក​អាន​កាល​បាន​អាន​រឿង​នេះ​ចប់​ហើយ គួរ​ជ្រាប​ដល់​ភាសិត​មួយ​បទ​ថា ទ្រព្យ​ណា​ដែល​ខ្លួន​បាន​បរិភោក​ប្រើ​ប្រាស់​រាល់ៗ ថ្ងៃ​ហើយ ទ្រព្យ​នោះ​ឯង​ជាសម្បត្តិ​របស់​ខ្លួន​ពិត​ប្រាកដ តើ​ខ្លួន​គួរ​ឆ្កួត​វង្វេង រក្សា​ទ្រព្យ​ទុក​ឲ្យ​អ្នក​ដទៃ​រឺ? ម៉េច​មិន​ធ្វើ​បុណ្យ មិន​ស៊ី​ចាយ​ប្រើ​ប្រាស់​តាម​ការ​គួរ​ទៅ!

ក្នុង​លោក​នេះ​ មាន​មនុស្ស​ច្រើន​ណាស់ ដែល​ជា​ញាតិសន្ដាន​របស់​ចចក​ល្មោភ គឺ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ហើយ មិន​ហ៊ាន​ធ្វើ​បុណ្យ​ទាន ស៊ី​ចាយ​ប្រើ​ប្រាស់ ចេះ​តែ​កំណាញ់​សន្សំ​ទុក សុខ​ចិត្ត​បរិភោគ​តែ​ចំណី​អាហារ​ថោក​ទាប​ឥត​រស់ជាតិ ដូច​ជា​ចំណី​អាហារ​អ្នកសុំទាន ឃើញ​គេស៊ី​ចំណីឆ្ងាញ់ ទ្រាំ​បង្ហូរ​ទឹក​មាត់​កក្លាក ដូចចចក​ល្មោភ​កកេរ​ខ្សែ​ធ្នូ។


ស្រង់​ចេញ​ពី​សៀវ​ភៅប្រជុំ​និទាន​ជាតក​


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, May 2023 (5,099 Read)
​នន្ទិវិសាល​ជាតក
Public date : 06, May 2023 (30,367 Read)
រឿង​សរណ​មាតា
Public date : 26, Aug 2019 (19,904 Read)
រឿងយមលោកនិងទេវលោក
Public date : 06, Nov 2020 (11,579 Read)
សាប​ព្រោះ​ពូជ​ក្នុង​ស្រែ​ល្អ តែង​បាន​ផល​តាម​គាប់​ចិត្ត
Public date : 27, Jul 2019 (26,798 Read)
មាលុក្យបុត្រ
Public date : 27, Jul 2019 (54,344 Read)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
Public date : 27, Jul 2019 (29,191 Read)
រឿង​ព្រាន​ព្រៃ
Public date : 13, Mar 2023 (105,942 Read)
ព្រះបាទសិវិ​បរមពោធិសត្វ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).