Reading Article
Public date : 30, Jun 2015 (13,552 Read)
កិច្ចសម្ភាសន៍អំពីការងារស្កានព្រះត្រៃបិដករបស់គេហទំព័រ៥០០០ឆ្នាំ ជាមួយវិទ្យុ abc អូស្ត្រាលី

|
ផ្សាយបន្តពី គេហទំព័រ វិទ្យុអូស្ត្រាលី
កិច្ចការចម្លងគម្ពីរព្រះត្រៃបិដកដាក់ជាសៀវភៅអេឡិចត្រូនិក (e-Book) នៅលើប្រព័ន្ធអ៊ីនធើរណិត (ដាក់បញ្ចូលថ្ងៃ 25 April 2013, 16:28 AEST) កិច្ចការងាររបស់ក្រុមអ្នកស្ម័គ្រចិត្ដនៃវ៉ិបសាយថ៍ ៥០០០ឆ្នាំ ដែលបានខិតខំស្គែន ឬចម្លងគម្ពីរព្រះត្រៃបិដកពីសៀវភៅច្បាប់ដើមឲ្យទៅជាឯកសារអេឡិចត្រូនិក ដើម្បីឲ្យបណ្ដាជនដែលជាពុទ្ធសាសនិកខ្មែរអាចមើលគម្ពីរព្រះពុទ្ធសាសនាបានទូទាំងពិភពលោក ដោយមិនចាំបាច់ត្រូវការសៀវភៅធំៗរាប់រយក្បាលនេះដាក់ទុកក្នុងទូតទៅទៀត។ ហើយពុទ្ធសាសនិកក៏អាចមើលគម្ពីរនេះនៅទីណាក៏បាន, ទាញយកគម្ពីរនេះទុកជាឯកសារក៏បាន, នៅពេលណាក៏បានឲ្យតែមានកុំព្យូទ័រ និងអ៊ីនធើរណិត គឺជាការស្រេច។ វិទ្យុអូស្រ្ដាលីបានអញ្ជើញលោក ស្រុង ចាន់ណា អ្នករៀបចំវ៉ិបសាយថ៍៥០០០ឆ្នាំ និងអ្នកមើលការខុសត្រូវគម្រោងស្គែនគម្ពីរព្រះត្រៃបិដក ឲ្យមកជួបសំណេះសំណាលជាមួយប្រិយមិត្ដ និងដើម្បីឲ្យលោកពន្យល់ឲ្យបានក្បោះក្បាយអំពីគម្រោងនេះ និងកិច្ចការនានាទាក់ទងនឹងវ៉ិបសាយថ៍៥០០០ឆ្នាំនេះ។ ឯកសារគម្ពីរពុទ្ធសាសនាទាំងនេះ និងឯកសារសំឡេងផ្សេងៗទៀតមាននៅលើវ៉ិបសាយថ៍៥០០០ឆ្នាំ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១។ ស្តាប់កិច្ចសន្ទនា ដោយ៥០០០ឆ្នាំ |