Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 139,243
Today
Yesterday 179,941
This Month 969,699
Total ៣៥៧,៨១៣,៦៧៣
Flag Counter
Reading Article
Public date : 27, Jul 2019 (26,366 Read)

រឿង​ក្អែក​ពោធិ​សត្វ



Audio
 
 
រឿង​ក្អែក​ពោធិ​សត្វ
(​ចាក​ ការ​. ឯ.)
អ្នក​សង្រ្គោះជាតិ​ គួរ​កុំ​ស្តាយ​ជី​វិត​

ក្នុង​កាល​កន្លង​ទៅ​ហើយ​ ព្រះពោ​ធិ​សត្វ​ទ្រង់​សោយ​ព្រះជាតិ​ជា​ក្អែក​ មាន​ក្អែក ៨០ ពាន់ចោម​រោមជា​បរិវា​រ​​ នៅក្នុង​មហា​ស្ម​សាន​។ ថ្ងៃមួយ​មាន​បុ​រោ​ហិត​របស់​ព្រះ​បាទ​​ពារា​ណ​សីម្នាក់​ ទៅ​មុជ​ទឹក​ស្ទឹង​ក្រៅ​នគរ​ លុះមុជ​ហើយ​ក៏​ត្រឡប់​ចូល​នគរ​វិញ។​

សម័យ​នោះមាន​ក្អែក​ពីរ​ ទំលើ​ចុង​កំ​ពូល​ខ្លោង​ទ្វារ​នគ​រ​ ក្អែក​មួយនិយាយ​ថា​ម្នាល​សម្លាញ់​ ខ្ញុំ​គិតជុះដាក់​ក្បាល​បុរា​ហិត​នេះ​។ ក្អែកមួយ​ឃាត់​ថា​ អ្នក​កុំ​ធ្វើ​យ៉ាង​នេះ​ឡើយ បុរោហិត​ជា​អ្នក​ធំ​ ការ​មាន​ពៀរ​ជា​មួយ​អ្នក​ធំ​ពិ​បាក​ណាស់​ ត្បិតអ្នក​ធំ​តែ​ខឹង​ហើយ​ គេ​ធ្វើ​ពួក​ក្អែក​ទាំង​អស់​ឲ្យ​វិនាស​បាន​។​ ក្អែក​មួយ​មិន​ស្តាប់​ ក៏ជុះ​ដាក់​បុរោហិត​នោះ​ទៅ​។

បុរោ​ហិត​ដឹង​ជុះ​ដាក់​ខ្លួន​ហើយ​ខឹង​ណាស់​ បាន​ចង​ពៀរ​ចំ​ពោះ​ពួក​ក្អែក​ទាំង​ឡាយ​ តាំង​ពី​ពេល​នោះ​មក​។ គ្រានោះ​មាន​ស្រ្តី​ម្នាក់​កំ​ពុង​ហាល​ស្រូវ​ ស្រាប់​តែ​មាន​ពពែ​មួយទៅ​ស៊ីស្រូវ​ ស្រ្តីនោះ​ក៏ចោល​ពពែ​នឹង​អង្កត់​ឧស​ ឆេះរោម​សន្ធោ​សន្ធៅ ពពែ​ក្តៅ​ខ្លាំង​ណាស់​ក៏រត់​ចូល​ទៅ​ត្រដុស​ខ្លួន​នឹង​ខ្ទម​ស្លឹក​មួយ​ក្បែ​រោ​ង​ដំរីព្រះ​រាជា​ ភ្លើង​ក៏​ឆេះខ្ទមរាល​ឆេះ​ដល់​ខ្ទម​ដំរី​រលាក​ដំរីក្នុង​រោង​ជា​ច្រើន​។

អ្នក​រក្សា​ដំ​រី​មិន​អាច​មើល​ដំ​បៅដំរីនោះ​បាន​ឡើយ​ ក៏ចូល​​ទៅ​ទូល​ក្រាប​ព្រះរាជា​ កា​ល​នោះ​ព្រះ​រាជា​ទ្រង់​ត្រាស់​បុរោ​ហិត​ថា​ អ្នក​ដឹង​ថ្នាំលាប​ដំ​បៅ​ដំ​រីឬទេ​? បុរោ​ហិត​ក្រាប​ទូល​ថា​ បពិត្រ​មហា​រាជា​ខ្លាញ់​ក្អែក​ ពូ​កែ​បំ​ផុត​ខា​ង​លាប​ដំបៅដំ​រី​។​ ព្រះរាជា​ទ្រង់​ត្រាស់​ថា​ បើ​ដូច្នេះ​អ្នក​នាំ​គ្នា​សម្លាប់​ក្អែក​យក​ខ្លាញ់​ឲ​ហ្មដំរីឆាប់​ៗ ។​ តាំង​ពីពេល​នោះ​មក​បុរោ​ហិត​ក៏​បង្គាប់​ឲ្យមនុស្សទាំងឡាយ​សម្លាប់​គ្រប់​ៗ គ្នា​ ដើម្បីយក​ខ្លាញ់​។

ក្អែកព្រះពោធិសត្វ​បាន​ដឹង​ហេតុ​នេះ​ហើយ​ មាន​ប្រាថ្នា​​ដើម្បី​សង្រ្គោះជាតិ​ ក៏នឹក​រំលឹក​ដល់​បារី​ធម៏ញុំាង​មេត្តាបារមី​​ឲ្យកើត​ឡើង​លះបង់​ជីវិត​ ហើយ​សំដៅ​ចូល​តាម​បង្អូច​មហាប្រាសាទ​ ទៅក្រោម​អាស​នៈ​ព្រះរាជា​។ ក្នុង​ពេល​នោះ​មាន​មនុស្ស​ម្នាក់​ប្រុង​ស្ទុះ​ទៅចាប់​ព្រះរាជា​ទ្រង់​ឃាត់​មិន​ឲ្យ​ចាប់​។ ព្រះពោធិសត្វ​សម្រាក​បន្តិច​ហើយ​ ដើរ​ចេញ​ទៅ​ក្រោម​អាសនៈ​មក​ថ្លែង​ការ​ទូល​ព្រះរាជា​ដោយ​បណ្ឌិត​វាទ​ ហើយ​ទូល​ថែម​ទៀត​ថា​ បុរោ​ហិត​ជា​អ្នក​មាន​ពៀរ​ក្នុង​ពួក​ក្អែក​ បាន​និយាយ​ទូល​ព្រះអង្គថា​ ក្អែក​មាន​ខ្លាញ់​ធម្មតា​សត្វ​ក្អែក​តាំពីកាល​ណា​មក​ មិន​ដែល​មាន​ខ្លាញ់​ឡើយ​.​ ពោល​​គា​ថា​​ថាៈ

និច្ចំ​ ឧព្វិគ្គហទយា សព្វលោក​វិ​ហេ​សិ​តា​
តស្មា​ នេ​សំ​ វសា​ នតិ្ថ​ កា​កាន​ស្មាក​ញា​តី​នំ
ប​ពិត្រព្រះ​មហារាជា​​ ធម្មតា​ក្អែក​ជាសត្វមាន​ចិត្ត​ភ័យ​ញ័រ​បំផុត​ជានិច្ច ព្រោះមនុស្ស​លោក​ទាំង​ពួង​ចោម​រោម​បៀត​បៀន​ហើយ​ហេតុ​នោះ​​ បាន​ជា​ខ្លាញ់​របស់​ក្អែក​ទាំង​ឡាយ​ ដែល​ជា​ញាតិ​របស់​ទូល​បង្គំនោះ​មិន​មាន​។

ព្រះរាជាទ្រង់​ព្រះសណ្តាប់​ហើយ​សោម​នស្សរី​ក​រាយ​ បាន​យក​​ប្រេង​ក្រ​អូប​លាប​ស្រលា​ប​ ហើយ​លើក​រាជសម្បត្តិ​បូជា​ដល់​ក្អែក​ពោ​ធិ​សត្វ​។ ព្រះពោធិសត្វទ្រង់ថ្វារាជ​សម្បតិ្តដល់​ព្រះរាជាវិញ បាន​ទូន្មាន​ព្រះ​រាជា​ឲ្យសិ្តត​ក្នុង​សីល​ ៥ ទើប​សូម​អភ័យ​ទោស​ដល់​សត្វក្អែក​ទាំង​ពួង​។ ព្រះរាជាទ្រង់​ឲ្យអភ័យ​ដល់​សត្វក្អែក​ទាំងអស់​ហើយ​ទ្រង់​ព្រះ​រាជាទាន​ចំណី​ដល់​ពួក​ក្អែក​ទំា​ងឡាយ​ក្នុង​ពេល​នោះ។ ចំណែក​ខាង​ព្រះ​ពោធិ​សត្វ​ ទ្រង់​ព្រះរាជទាន​ភោ​ជន​ដែល​​ព្រះអង្គ​តែង​សោយ​ឲ្យជា​និច្ចរាល់​ថ្ងៃ​។​​​​

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, May 2023 (27,150 Read)
ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក
Public date : 03, Jun 2022 (25,811 Read)
រឿង​កដ្ឋ​ហរកៈ
Public date : 14, Jan 2023 (24,258 Read)
រឿង​សីល​វរាជ​កុមារ
Public date : 27, Jul 2019 (23,070 Read)
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់
Public date : 27, Jul 2019 (26,366 Read)
រឿង​ក្អែក​ពោធិ​សត្វ
Public date : 03, Jan 2023 (16,035 Read)
រឿង​នាង​ឧ​ព្វិ​រី​
Public date : 05, Nov 2020 (26,162 Read)
រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម
Public date : 29, Jul 2019 (9,725 Read)
រឿង​ចុន្ទសូករិកៈ
Public date : 05, Sep 2023 (3,576 Read)
កុក្កុដជាតក 
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).