Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 34,709
Today
Yesterday 170,805
This Month 685,224
Total ៣៥៧,៥២៩,១៩៨
Flag Counter
Reading Article
Public date : 27, Jul 2019 (35,653 Read)

រឿង​នាង​វេទេហិកា​



Audio
 
រឿង​នាង​វេទេហិកា​
( ចាក​ ក. មូ. )
(​ កិត្តិ​សព្ទ​ល្អ​យ៉ា​ង​ណា​ក៏​ដោយ​​មាន​អាក្រក់​តែបន្តិច​រលត់​បាត់​អស់ )

 
បាន​ឮ​ថា​ កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​សាវត្ថី​មាន​គហ​ប​តានី​ម្នាក់​ឈ្មោះ​ វេទេហិកា ជា​អ្នក​ស្លូត​បូត ចេះ​លំ​អុត​លំ​អោន និង​មាន​​ចរិយា​ស្រគត់​ស្រគំ​សមរម្យ​ល្អ​ ។ កិត្តិសព្ទ​ពិរោះ​របស់​នាង​នោះ​ក៏​រន្ទឺលាន់​សុស​សាយ​ថា​ នាង​វេទេហិកា​ ជា​ស្ត្រី​ស្លូត​បូត ។ ឯ​នាង​វេទេហិកា​នោះ​មាន​ទាសី​ម្នាក់​ឈ្មោះ​នាង​កាឡី​ ជា​ស្ត្រី​វាង​វៃ​មិន​ខ្ជិល​ច្រ​អូស​ប្រកប​ការ​ងារ​សព្វ​យ៉ាង​ដោយ​ត្រឹម​ត្រូវ​ ។

ថ្ងៃមួយ​ នាង​ចង់​ល្បង​មើល​ស្រ្តី​ជាម្ចាស់​របស់​ខ្លួន​ ដោយ​ឧបាយ​ដ៏​ប្រសើរ​ថា ស្ត្រី​ម្ចាស់​អញ​មាន​សេចក្តី​ក្រោធ​ខាង​ក្នុង​ស្ងប់​រម្ងាប់​មែន​ឬ ឬ​គ្រាន់​តែ​បញ្ចេញ​អាការៈ​ខាង​ក្រៅ​ឲ្យ​គេ​មើល​​ឃើញ​ប៉ុណ្ណោះ​ទេ​ដឹង ទើប​នាង​ដេក​ឲ្យ​យូរ​ក្រោក​ឡើង​ថ្ងៃ​រះ​ច្បាស់​តែ​ម្តង ។

នែ​នាង​កាឡី​ថ្ងៃ​នេះ​ម្តេច​នាង​ដេក​យូរ​ម្ល៉េះ​ ឬ​មូយ​មិន​ស្រួល​ខ្លួន ? ប​ពិត្រ​ស្ត្រី​ជា​ម្ចាស់​ ខ្ញុំ​គ្មាន​កើតអី​ទេ ។​នាង​វេទេហិកា​​គ្រាន់​តែឮ​ពាក្យ​នោះ ក៏​ខឹង​ច្រ​ឡោត​តោត​តូង​ធ្វើមុខ​ក្រ​ញូវចង​ចិញ្ចើម​ក្រូច​សើច​ដាក់​ភ្លាម ហើយ​ជេ​រផ្តាសាថា នែ​មី​ទាសី​លា​មក​ចង្រៃ​អប្រិយ​ហួស​ប្រៀប​ បើ​ហង​មិន​ឈឺ​ទេ​ ម្តេច​ក៏​ហង​ដេក​យូរ​ម្ល៉េះ​ ។ 


ទា​សី​ដឹង​ថា​ នាង​ជា​ម្ចាស់​ខឹង​ដូច្នោះ​ហើយ​ស្អែក​ឡើង​ដេក​រឹត​តែ​ថ្ងៃរះ​ជាង​នោះ​ទៀត ដោយ​បំណង​ថា​កំលាំង​នៃ​ស្ទុះ​ក្រោធ​ប៉ុន​ណា​ទៅ​ទៀត​​ បើ​ល្បង​មើ​ល​ហួស​ប្រ​មាណ​យ៉ាង​នេះ ។

នាង​វេទេហិកា​ឃើញដូច្នោះ​ រឹត​តែ​ខឹងលើស​ដើម ហើយ​ក៏​ស្ទុះ​ទៅ​យក​ចន្ទាស់​ទ្វារ​សំ​ពង​ក្បាល​នាង​ទា​សី​នោះ បែក​ក្បាល​ហូរ​ឈាម នាង​កាឡី​ដឹង​ថា​ក្បាល​ហូរ​ឈាម​ដូច្នេះ​ហើយ​ក៏​ប្រាប់​ស្ត្រី​ជា​សំឡាញ់​ថា ឲ្យ​រត់​ហើយ​ស្រែក​ឃោសនា​ដោយ​សំឡេង​ខ្លាំង​ៗថា អស់​លោក​ទាំង​ឡាយ​ សូម​លោកជូយ​ពិនិត្យ​មើល​កម្ម​របស់​ស្ត្រី​អ្នក​ស្លូត​បូត អ្ន​កមាន​ចរិយា​សមរម្យ​ស្រគត់​ស្រ​គុំ​ល្អ​ចុះ ។​

កិត្តិសព្ទ​អាក្រក់ឮ​ល្បី​ហួស ​កិត្តិសព្ទ​ល្អ​ទៅ​ទៀត​ថា​ នាង​វេទេហិកា​ជា​ស្រ្តី​កាច​អាក្រក់​ នាង​វេទេហិកា​ជា​ស្រ្តី​មិន​មាន​ចរិយា​សមរ​ម្យសោះ​ ។

( ព្រះ​មហា​ សំ​ សុខ និសិ្សត​សាលា​បាលី​ជាន់​ខ្ពស់ ) អត្តបទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង សំ​ដាណែត ។ អត្តបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រជុំ​និទានជាតក ។

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Aug 2019 (27,863 Read)
រឿងនាងគព្ភិនី
Public date : 24, Nov 2020 (14,524 Read)
រឿង​អ្នក​កំណាញ់
Public date : 03, Sep 2022 (4,920 Read)
ទោសការពោលនូវពាក្យញុះញង់ស៊កសៀត
Public date : 27, Jul 2019 (45,798 Read)
រឿង​បុរស​លិច​សំ​ពៅ
Public date : 27, Jul 2019 (29,189 Read)
រឿង​ព្រាន​ព្រៃ
Public date : 13, Mar 2023 (7,762 Read)
យក្ខបហារសូត្រ
Public date : 24, Nov 2020 (60,461 Read)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
Public date : 23, Jul 2021 (14,396 Read)
រឿងត្មាតខ្វាក់ និងឆ្មា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).