Reading Article
Public date : 09, Aug 2012 (14,929 Read)
ចូលរួមចម្លង copy ធ្វើជាធម្មទានបន្ត

|
មូលហេតុដោយ ការប្រើអ៊ីនធឺណែតនៅតំបន់ខ្លះ មានបញ្ហាក្នុងការទាញយក អាល់ប៊ុម Mp3 ព្រះធម៌ ព្រោះល្បឿនទាញយកយឺត អាចប្រើពេលរហូតដល់រាប់សិបម៉ោង និងប្រើប្រាស់ថវិកាចំណាយច្រើនផងដែរ។
ម៉្យាងដោយយល់ឃើញថា ការស្តាប់ផ្ទាល់នៅនឹងអ៊ីនធឺណែត ក៏ជាការចំណាយថ្លៃអ៊ីនធឺណែតផងដែរ ហើយសេវាអ៊ីនធឺណែតក៏មិនស្ថិតនៅជិតខ្លួនសព្វៗកាលនោះដែរ។ ចំពោះព្រះសង្ឃ និងឧបាសកឧបាសិកា មួយចំនួនធំ លោកមិនមានឳកាសចេះចូលទៅកាន់អ៊ីនធឺណែត ដើម្បីឈ្វេងយល់អំពីគេហទំព័រ៥០០០ឆ្នាំផងដែរ។ គេហទំព័រ៥០០០ឆ្នាំ មានបំណងនឹងប្រើប្រាស់ ប្រភពធនធាន (Resources) ដែលមានស្រាប់ដូចជា mp3 ព្រះធម៌, សៀវភៅធម៌ផ្សេងៗ ទៅបំពេញចន្លោះប្រហោងទាំងនោះ ឲ្យបានសព្វគ្រប់និងទូលំទូលាយ។ អាស្រ័យហេតុនេះ ប្រសិនបើលោកអ្នកសប្បុរសទាំងឡាយ ដែលមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ហើយមានបំណងនឹងធ្វើធម្មទានជា mp3 ព្រះធម៌ សៀវភៅធម៌ ប្រគេនចំពោះព្រះសង្ឃតាមវត្តអារាមនានាក្នុងប្រទេសនិងក្រៅប្រទេស ឬដើម្បីនឹងធ្វើការផ្សព្វផ្សាយបន្តតាមគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបាន។ សូមគោរពអញ្ធើញ ទំនាក់ទំនងមក៥០០០ឆ្នាំ ដើម្បីចម្លង copy (mp3, ebooks) តាមតម្រូវការ។ ដោយឡែក ចំពោះព្រះសង្ឃ ព្រះគុណម្ចាស់ដែលមានសេចក្តីលំបាកក្នុងការទាញយកនូវ អាល់ប៊ុមព្រះធម៌តាមអ៊ីនធឺណែត និងមានបំណង copy mp3 ទាំងឡាយដែល ៥០០០ឆ្នាំមាន សូមនិមន្ត និងទំនាក់ទនងមក ៥០០០ឆ្នាំ។ បញ្ជាក់ ៥០០០ឆ្នាំ ពុំមានលទ្ធភាពគ្រប់គ្រាន់នឹងទៅcopy ប្រគេន និងជូនដល់ទីកន្លែងឡើយ។ អស័យដ្ឋានទំនាក់ទំនង៖ ផ្ទះលេខ ៧សេ, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ សូមទំនាក់ទំនងតាមទូរស័ព្ទជាមុន ០១២ ៨៨៧ ៩៨៧ បើកពង្រីកផែនទីទីតាំង គេហទំព័រ៥០០០ឆ្នាំ ដោយ៥០០០ឆ្នាំ |