Reading Article
Public date : 12, May 2012 (15,613 Read)
ប្រស្នាធម៌អំពីព្រះនិព្វាន

|
សួរ៖ គេថាព្រះអរហន្តស្លាប់ទៅសូន្យមែនឬ?
ឆ្លើយ៖ តាមធម្មតា យើងគេរាល់គ្នាដែលនៅជាបុថុជ្ជន (ជនមានកិលេស) មិនអាចយល់ច្បាស់ចាក់ធ្លុះ ក្នុងប្រស្នានេះបានទេ ប៉ុន្តែបើគិតទៅតាមស្នាមលំអោនយោបល់ព្រះអរហន្ត ហាក់ដូចជាព្រះអរហន្ត ដល់មរណភាពទៅមិនមែនជាសូន្យឈឹងទេ ទើបលោកពោលថា ព្រះអរហន្តចូលនិព្វាន ឯនិពា្វននោះ ជាស្ថានរំលត់ទុក្ខ ប្រកបដោយសេចក្តីសុខតែម្យ៉ាងដូចព្រះពុទ្ធភាសិតថា “និពា្វន បរមំ សុខំ” ព្រះនិព្វាន ជាធម្មជាតប្រកបដោយសេចក្តីសុខយ៉ាងក្រៃលែង។ មួយវិញទៀត ព្រះអរហន្តតែងយល់ថា ខន្ធ៥ ជាតួទុក្ខ ជាទីប្រជុំកើតឡើងនៃទុក្ខ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណទុក្ខជាដើម ទើបលោកដកចិត្តចេញចាកខន្ធ៥ ឥតឧបាទាន ពិចារណាខន្ធទាំង៥ ឲ្យឃើញពិតតាមព្រះត្រៃលក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា ខន្ធ៥ កើតឡើងហើយ តែងរលត់ទៅវិញជាធម្មតា ដូចមានសេចក្តីសោកច្ឆារបស់ព្រះមហាសរីបុត្តត្ថេរ និងយមកភិក្ខុ សម្តែងទុកក្នុងសុត្តន្តបិដក ភាគទី៣៣ ត្រង់ខន្ធសំយុត្ត មជ្ឈិមបណ្ណាសកៈ ថេរវគ្គទី៤ បព្វៈទី១៩៨ មានសេចក្តីសង្ខេបថាៈ
សូមចុចខាងក្រោមនេះ ដើម្បីអានបន្ត៖ ដកស្រង់ចេញពី http://aphirati.blogspot.com ដោយ៥០០០ឆ្នាំ
|