Reading Article
Public date : 04, May 2020 (23,812 Read)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍

|
…ព្រះនន្ទនេះត្រូវបានព្រះសម្មាសម្ពុទ្ធនាំយកទៅបួស ហើយព្រះនន្ទក៏បានបួសតាមព្រះម្ចាស់បង មិនហ៊ានប្រកែកដោយការគោរពដល់ព្រះសម្មាសម្ពុទ្ធ តែក្នុងសន្តានចិត្តមានភាពរអាក់រអួលក្តុកក្តួលដោយនឹកអាលោះអាល័យសម្តីរបស់នាងជនបទកល្យាណនី ដែលនៅពេលព្រះសម្មាសម្ពុទ្ធនាំព្រះនន្ទទៅបួសនេះគឺ ពេលដែលព្រះនន្ទកំពុងតែរៀបនូវមង្គលការជាមួយនាងជនបទកល្យាណនី... នាងជនបទកល្យាណនីបានឮពាក្យរបស់ស្រីស្នំមកប្រាប់ថា ព្រះសម្មាសម្ពុទ្ធ ព្រះអង្គនាំព្រះនន្ទទៅហើយ នាងជនបទកល្យាណនីកំពុងតែងសក់បានពាក់កណ្តាល មិនទាន់នឹងរួចផងទេ ប្រញិបប្រញាប់ឡើងទៅប្រសាទជាន់ខាងលើបើកនូវបង្អួច ទាំងទឹកភ្នែកក៏ហូរស្រក់ចុះមកភ្លាមមួយរំពេច ដែលឃើញព្រះនន្ទហ្នឹងឯងកាន់បាត្ររបស់ព្រះដ៏មានព្រះភាគ ដើរតាមក្រោយព្រះដ៏មានព្រះភាគទៅនោះ.. អាលោះអាល័យនឹកឃើញទៅថា មិនដឹងជាអាចវិលត្រឡប់មកវិញឬក៏អត់ទេ... ហើយក៏បានស្រែកផ្តាំព្រះនន្ទតាមបង្អួចហ្នឹងទៅថា សូមអយ្យបុត្រប្រញាប់វិលត្រឡប់មកវិញ ពាក្យសម្តីប៉ុណ្ណឹង ដែលដូចជាបន្លាឬដូចជាកន្លាស់អ្វីមួយដែលធ្លាក់ចុះក្នុងបេះដូងរបស់ព្រះនន្ទ.. ព្រះនន្ទមិនភ្លេចនូវពាក្យសម្តីរបស់នាងជនបទកល្យាណនីសោះ ដែលគិតថាព្រះអង្គនឹងទទួលបាត្រឥឡូវនេះ.. គិតយ៉ាងនេះ.. គិតយ៉ាងនេះ.. ជាច្រើនដង តែព្រះអង្គទ្រង់មិនបានទទួល រហូតទៅដល់និគ្រោធារាម ព្រះអង្គមានព្រះពុទ្ធដីកាថា ម្នាលនន្ទ អ្នកបួសឬ? ...
ស្តាប់ខ្សែអាត់នេះ ស្តាប់បន្តៈ សូមចូលទៅកាន់ខាងក្រោមរបាមាតិកា>>ស្តាប់ព្រះធម៌>>លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស>>ឯតទគ្គភិក្ខុ>>ឯតទគ្គភិក្ខុ(CD2)>>Atak 118B ដោយ៥០០០ឆ្នាំ |