Reading Article
Public date : 01, Sep 2023 (2,837 Read)
មហាមោគ្គល្លានត្ថេររាបទាន ទី ៤

|
ព្រះមានព្រះភាគព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតាចោមរោម ទ្រង់គង់នៅក្នុងព្រៃ ហិមពាន្ត ។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅ ក្នុងមហាសមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា ។ វេលា នោះ ខ្ញុំបានលះបង់នូវពួកនាគជាបរិវារ ហើយបានផ្តើមប្រគំ ដូរ្យដន្រ្តី ឯពួកស្រីអប្សរ ( នាងនាគមានវិកា ) ក៏ចោមរោម ប្រគំ ថ្វាយព្រះសម្ពុទ្ធដែរ ។ កាលមានដូរ្យដន្ត្រី របស់ពួកនាគ ហើយ ពួកទេវតា ក្នុងចាតុម្មហារាជិកា ក៏បានប្រគំនូវដូរ្យដន្រ្តី ទិព្វ ឯព្រះសម្ពុទ្ធទ្រង់ឮ ទ្រង់ជ្រាបច្បាស់នូវសម្លេង នៃដូរ្យដន្ត្រី ទាំងពីរពួកនោះ ។ បន្ទាប់មក ខ្ញុំបាននិមន្តព្រះសម្ពុទ្ធ ហើយវិល ត្រឡប់ចូលទៅកាន់ពិភពរបស់ខ្លួនវិញ បានក្រាលអាសនៈ រួច ហើយទៅក្រាបបង្គំទូលភត្តកាល ។ ព្រះលោកនាយក មាន ពួកព្រះខីណាស្រព មួយពាន់ចោមរោម ទ្រង់ផ្សាយនូវពន្លឺរស្មី សព្វទិស ហើយស្តេចចូលទៅ កាន់លំនៅរបស់ខ្ញុំ ។ វេលា នោះ ខ្ញុំបានអង្គាសព្រះពុទ្ធមានព្យាយាមធំ ទ្រង់ជាទេវតា ប្រសើរជាងទេវតា ជានរាសភៈ និងភិក្ខុសង្ឃដែលចូលទៅ ក្នុង លំនៅនៃខ្ញុំ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនិងទឹក ។
ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុ មោទនារួចហើយ ទើបទ្រង់គង់ក្នុងកណ្តាល នៃភិក្ខុសង្ឃ ហើយទ្រង់សម្តែង នូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្ត ជ្រះថ្លានោះ នឹងបានទៅកើត ក្នុងទេវលោក ។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិ អស់ ៧៧ ដង នឹងគ្រប់គ្រងរាជ្យលើផែនដី អស់ ១០៨ ដង ។ នឹងបានជាស្តេចចក្រពត្តិ អស់ ៥៥ ដង ឯទ្រព្យសម្បត្តិរាប់មិនអស់ នឹងកើតឡើង សម្រាប់ស្តេច ចក្រពត្តិនោះ ក្នុងកាលនោះ ។ ក្នុងកប្បរាប់មិនបាន អំពីកប្ប នេះ នឹងមានព្រះពុទ្ធមួយអង្គ ព្រះនាមគោតម កើតក្នុងត្រកូល ក្សត្រឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ។ វរុណនាគរាជ នោះ នឹងឃ្លាតចេញអំពីនរក មកកើតជាមនុស្ស មានឈ្មោះថាកោលិត ជាជាតិញ្រហ្មណ៍ ។ លុះខាងក្រោយមក កោលិត មាណពនោះ ត្រូវកុសលមូលដាស់តឿន ក៏បានចេញបួស នឹង បានជាទុតិយសាវ័ក របស់ព្រះមានព្រះភាគ ព្រះនាមគោតម លោកផ្គងសេចក្តីព្យាយាម មានចិត្តស្លុងចុះទៅរកព្រះនិញ្វន លោកដល់នូវបារមីដោយឫទ្ធិ កំណត់ដឹងនូវអាសវៈធម៌ទាំង ពួង ជាអ្នកមិនមានអាសវៈធម៌ នឹងបរិនិញ្វន ។ ខ្ញុំលុះក្នុងអំណាចនៃកាមរាគ ព្រោះអាស្រ័យនឹងបាបមិត្ត មានចិត្តប្រទូស្ត ក៏បានសម្លាប់មាតានិងបិតា ។ ខ្ញុំចូលទៅយក កំណើតណា ៗ ទោះបីជានរកក្តី ជាមនុស្សក្តី សឹងបរិបូណ៌ ដោយបាបកម្ម ស្លាប់តែនឹងដាច់ក្បាល ។ ជាតិនេះ ជាបច្ឆិម ជាតិរបស់ខ្ញុំ ភពជាខាងក្រោយ ប្រព្រឹត្តទៅហើយ ក្នុងពេលនេះ ខ្ញុំនឹងធ្វើមរណកាល បែបនេះទៀត ។ ខ្ញុំប្រកបរឿយ ៗ ក្នុងវិវេក ត្រេកអរក្នុងការចម្រើនសមាធិ កំណត់ដឹងនូវអាសវធម៌ ទាំងពួង ទាំងជាអ្នកមិនមានអាសវធម៌ ។ ខ្ញុំបានដល់នូវបារមី នៃឫទ្ធិ ហើយញុំាងព្រះធរណី ដ៏ជ្រៅនិងក្រាស ដែលបុគ្គល មិនអាចឲ្យកម្រើកបាន ឲ្យកម្រើកបាន ដោយចុងម្រាមជើងឆ្វេង ។ ខ្ញុំមិនដែលឃើញអស្មិមានះ មានះរបស់ខ្ញុំ មិនដែល មានទេ ខ្ញុំធ្វើចិត្តគោរពចំពោះសមណៈ តាំងពីសាមណេរទៅ ។ ក្នុងកប្បរាប់មិនបាន រហូតមកដល់កប្បនេះ ខ្ញុំបានបំពេញនូវ បុញ្ញកម្មណា ៗ ក៏បានសម្រេចនូវសាវកភូមិនោះ ទាំងបានដល់ នូវអាសវក្ខ័យ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះសម្ពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមហាមោគ្គល្លានត្ថេរ មានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយ ប្រការដូច្នេះ ។ ចប់ មហាមោគ្គល្លានត្ថេររាបទាន ។ ដោយ៥០០០ឆ្នាំ
|