20
Friday, 09 Jun B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 10,339
Today
Yesterday 165,993
This Month 1,304,191
Total ៣២២,៧៥៩,០៥៥
Flag Counter
Online
Reading Article
Public date : 26, Apr 2023 (2,521 Read)

ពុទ្ធាបទាន ទី ១



 

[ ១ ] នតង្គៈ ជាអ្នកប្រាជ្ញ ជាបុត្រនៃនាងទេវី ក្នុងដែនវេទេហៈ បានសួរព្រះតថាគត កាលគង់នៅក្នុងវត្តជេតពនថា បានឮថា ព្រះសព្វញ្ញុពុទ្ធទាំងឡាយ តែងមាន តើព្រះសព្វញ្ញុពុទ្ធ ជាអ្នក ប្រាជ្ញទាំងនោះ ទ្រង់កើតមាន ដោយហេតុដូចម្តេច ។ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏ប្រសើរ ទ្រង់ស្វែងរកនូវគុណដ៏ធំ ទ្រង់បែរទៅ ត្រាស់ នឹងព្រះអានន្ទដ៏ចម្រើន ដោយព្រះសូរ​សៀងដ៏ពីរោះថា ពោធិសត្វទាំងឡាយណា មានការកសាងបានធ្វើទុក ហើយ ក្នុងសំណាក់នៃព្រះពុទ្ធទាំងពួង តែមិនទាន់បាន មោក្ខធម៌ ក្នុងសាសនានៃព្រះជិនស្រីទេ ពោធិសត្វទាំងនោះ ជាអ្នកប្រាជ្ញ មានបញ្ញាមុតថ្លា រមែងបាននូវភាពជា សព្វញ្ញុពុទ្ធ ព្រោះប្រធាននៃការត្រាស់​ដឹងនោះផង ព្រោះ អធ្យាស្រ័យមានកម្លាំងដ៏ធំនោះផង ព្រោះតេជះនៃបញ្ញា នោះផង ។

សូម្បីតថាគត ក៏បានប្រាថ្នានូវភាពជាព្រះពុទ្ធ ក្នុងសំណាក់នៃ ព្រះពុទ្ធមុន ៗ ទាំងឡាយរាប់មិនអស់ ដែលជាព្រះរាជាហេតុ ធម៌ បរិបូណ៍ដោយបារមី ៣០ ។ តថាគតបាននមស្ការថ្វាយ​បង្គំ ដោយម្រាមដៃ ១០ ដោយក្បាល ចំពោះព្រះសម្ពោធិញ្ញាណ របស់ព្រះពុទ្ធដ៏ប្រសើរ​ទាំង​ឡាយផង ចំពោះព្រះសម្ពុទ្ធទាំង ឡាយ ជានាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ​ផង​ ។ រតនៈ ទាំងឡាយ រាប់មិនអស់ មានក្នុងពុទ្ធកេ្ខត្តទាំងប៉ុន្មាន ទេវតា ដែលឋិតនៅឰដ៏អាកាស​ផង ឋិតនៅលើដែនដីផង រមែងនាំ មកនូវរតនៈទាំងពួងនោះ ដោយចិត្ត ។

ក្នុងទីនោះ តថាគតបាន សាងប្រាសាទជាវិការៈនៃកែវ មានជាន់ច្រើន ខ្ពស់ត្រដែតទៅ ក្នុងអាកាស ត្រង់ភូមិភាគជាវិការៈនៃប្រាក់ មានសសរធ្វើល្អ ដ៏វិចិត្រហើយ ចែកជាល្វែងល្អហើយ ជាប្រាសាទមានតម្លៃ ច្រើន មានក្របជាវិការៈនៃមាស ប្រដាប់ដោយឆត្រកំពូល  ស្រួច ។ ជាន់ទីមួយ ជាវិការៈនៃកែវពៃទូរ្យ ប្រាសចាកមន្ទិល ល្អស្មើពពក ដ៏ដេរដាសដោយឈូក ដ៏ល្អជាងជាន់ដែលក្រាល ដោយមាសដ៏ប្រសើរ ។ ( ជាន់ខ្លះ ) វិចិត្រដោយកែវប្រពាឡ មានពណ៌នៃកែវប្រពាឡ ( ជាន់ខ្លះ ) មានពណ៌ក្រហមល្អ ( ជាន់ ខ្លះ ) មានពន្លឺដូចស្លាបអណ្តើកមាស ( ជាន់ខ្លះ ) ភ្លឺផ្លេកគ្រប់  ទិស ។ ទីអង្គុយ ដៃកែវ បង្អួច សុទ្ធសឹងចាត់ត្រូវរបៀប មាន កម្រងផ្កាក្លិនក្រអូបជាទីគាប់ចិត្ត ( សំយុងចុះមក ) តាមចម្រឹង ទាំង ៤ និងតាមសន្ទះបង្អួច ។ ( ជាន់ប្រាសាទទាំងឡាយ ) មាន ពណ៌ខៀវ លឿង ក្រហម ស និង ពណ៌ខ្មៅសុទ្ធ ដែលប្រដាប់ ដោយផ្ទះកំពូលដ៏ប្រសើរ តាក់តែងហើយដោយកែវ ៧ ប្រការ ។ មានក្បាច់ផ្កាឈូកគួរក្រឡេក​មើល ស្រស់ដោយរូបម្រឹគនិង បក្សី ដេរដាសដោយរូបផ្កាយនក្ខត្តឫក្ស ដោយរូបព្រះចន្ទ និង ព្រះអាទិត្យ ទាំងដាសពាសដោយបណ្តាញមាស ប្រកបដោយ កណ្តឹងមាស សន្លឹកផ្កាមាស ជាទីត្រេកអរនៃចិត្ត រមែងលាន់ឮ ដោយកម្លាំងខ្យល់ ។ ( ផ្ទៃនៃប្រាសាទនោះ ) មានទង់ពណ៌ហង្ស បាទ ពណ៌ក្រហម ពណ៌លឿង ពណ៌លឿងទុំ មានទង់វិចិត្រ ល្អដោយ​ពណ៌ផ្សេង ៗ ប្រកប របៀបទង់ដែលគេលើកឡើង ។ មានផែនក្តារ ផ្សេង ៗ ច្រើនរយជាអនេក ជាក្តារប្រាក់ខ្លះ ក្តារ កែវមណីខ្លះ ក្តារកែវទទឹមខ្លះ ក្តារកែវមរកតខ្លះ ។ ( ផ្ទៃខាង ក្នុងប្រាសាទនោះ ) វិចិត្រដោយសយនៈផ្សេង ៗ ក្រាលដោយ សំពត់កាសិកៈ មានសាច់ល្អិត សំពត់​រោមសត្វ សំពត់សូត្រ សំពត់ស្រុកចីនៈ សំពត់ស្រុកបត្តុណ្ណៈ សំពត់ស្រុកបណ្ឌុ ។ តថា គតបានក្រាល នូវកម្រាលផ្សេង ៗ ទាំងអស់ ដោយចិត្តឯង តថាគតតាក់តែង នូវហោជាងកែវ ក្នុងជាន់នោះ ៗ ។

មានពួក ជន ឈរកាន់ប្រទីបកែវមណីភ្លឺរុងរឿង ឯសសរ​ខឿន​ សសរផ្ទះ ខ្លោងទ្វារ ជាវិការៈនៃមាស ជាវិការៈនៃមាសជម្ពូនទៈ ជា វិការៈនៃឈើខ្លឹម ជាវិការៈនៃប្រាក់ដ៏ស្រស់ល្អ ទាំងទីតំណដ៏ ច្រើនដែលចែកល្អ វិចិត្រដោយសន្ទះទ្វារនិងគន្លឹះ សុទ្ធសឹងល្អ   ៗ ។ ក្អមពេញ ( ដោយទឹក ) ច្រើន ដែលដាក់ផ្កាឈូកនិង  ឧប្បលជាតិ រៀបតាំងទាំងសងខាង នៃប្រាសាទនោះ ។ ព្រះបច្ចេកពុទ្ធទាំងពួង ព្រមទាំងសាវ័ក និមិត្តនូវព្រះសព្វញ្ញុពុទ្ធ ជា នាយកនៃសត្វលោក ព្រមទាំងព្រះសង្ឃ ក្នុងកាលដ៏កន្លងទៅ ហើយផង ( នូវព្រះបច្ចេកពុទ្ធទាំងឡាយ ) ព្រមទាំងសាវ័ក ដោយរូបភេទជា ប្រក្រតីផង ហើយចូលទៅតាមទ្វារនោះ រួច គង់ជាអរិយមណ្ឌល លើតាំងជាវិការៈ នៃមាសទាំងអស់ ព្រះ ពុទ្ធទាំងឡាយណា ប្រសើរផុត ក្នុងលោក មានក្នុងកាលឥឡូវ នេះក្តី ព្រះពុទ្ធទាំងឡាយណា កន្លងទៅហើយក្តី ព្រះពុទ្ធទាំង អស់អង្គនោះ បានឡើង​មកគង់ ក្នុងប្រាសាទរបស់តថាគត ឯតថាគត ក៏បានអង្គាសព្រះបច្ចេកពុទ្ធជាច្រើនរយអង្គ ដែល ជាអ្នកត្រាស់ដឹងឯង ជាអ្នកឈ្នះមារ ក្នុងអតីតកាលនិងបច្ចុប្បន្នកាល ( ឲ្យឆ្អែតស្កប់ស្កល់ ) ។

មានដើមកប្បព្រឹក្សច្រើន ដើម ទាំងជាទិព្វ ទាំងជារបស់មនុស្ស តថាគតបាននាំយកសំពត់ទាំងពួង ( អំពីដើមកប្បព្រឹក្សនោះ ) មកធ្វើជាត្រៃចីវរ ហើយ ថ្វាយ ( ព្រះបច្ចេកពុទ្ធ ) ឲ្យស្លៀកដណ្តប់ ( រួចនិមន្តឲ្យឆាន់ ) នូវបង្អែមនិងចំអាប ដែលមានរសឆ្ងាញ់ ព្រមទាំងទឹកនិងភោជន ។ តថាគតបានញុំាងបាត្រដ៏ល្អ ជាវិការៈនៃកែវមណីឲ្យ ពេញ ( ដោយវត្ថុទាំងនោះ ) ហើយប្រគេនសំពត់ទិព្វ មានសាច់ ដ៏រលីង ដែលគួរដល់ចីវរ ។ មណ្ឌលនៃព្រះអរិយៈទាំងអស់  ឆ្អែតស្កប់ស្កល់ហើយ ដោយទឹកឃ្មុំផង ស្ករក្រាមផង ប្រេងផង ទឹកឃ្មុំ និងស្ករអំពៅ​ផង បាយដ៏ប្រសើរផង ។ ( ព្រះអរិយៈទាំង នោះ ) ចូលទៅកាន់បន្ទប់កែវ សម្រេច​សីហ​សេយ្យាលើសយនៈ មានតម្លៃច្រើន ដូចកេសររាជសីហ៍ក្នុងគូហា ។

( ព្រះ អរិយៈទាំងនោះ ) មានសម្បជញ្ញៈ ក្រោកឡើង ហើយផ្គត់ព្រះ ភ្នែនលើសំណិង បំពេញសេចក្តីត្រេកអរ ក្នុង​ឈាន​ជាអារម្មណ៍ របស់ព្រះពុទ្ធទាំងពួង ។ ពួកព្រះអរិយៈខ្លះ សំដែងធម៌ ពួកខ្លះក្រសាលដោយឫទ្ធិ ពួកខ្លះក្រសាលដោយអប្បនាសមាធិ ពួកខ្លះចម្រើននូវវសីក្នុងអភិញ្ញា ធ្វើវិភុព្វនាឥទ្ធិ  ច្រើន សែន ។ ព្រះពុទ្ធទាំងឡាយ ទ្រង់សួរនូវប្រស្នាជាវិស័យព្រះពុទ្ធ ជារបៀបនៃសព្វញ្ញុពុទ្ធ ចំពោះព្រះពុទ្ធទាំងឡាយ ដែលត្រាស់ ដឹងហេតុដ៏ជ្រៅល្អិត ដោយប្រាជ្ញាសាវ័កទាំងឡាយ សួរព្រះពុទ្ធ ទាំងឡាយ ឯព្រះពុទ្ធទាំងឡាយក៏សួរសាវ័កទាំងឡាយ ។ ព្រះ ពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កជាអ្នកបម្រើទាំងនោះ សួរគ្នា និងគ្នាផង ឆ្លើយដល់គ្នានិងគ្នាផង ។ ព្រះអរិយបុគ្គលទាំងនោះ កាលត្រេកអរក្នុងពុទ្ធកិច្ច យ៉ាងនេះហើយ រមែងរីករាយលើ ប្រាសាទ​ឯឆត្ររួត ប្រាកដស្មើដោយរបៀបនៃកែវ ក៏ឋិតនៅ ។  

តថាគតប្រកាសថា ឆត្រដែលប៉ាក់ដោយបណ្តាញមាសដែល  រចនាដោយបណ្តាញប្រាក់ ដែលព័ន្ធព័ទ្ធដោយបណ្តាញ​កែវ​មុក្តា​ ឆត្រទាំងអស់នោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ ពិតាន សំពត់ ដែលវិចិត្រដោយរូបផ្កាមាស ដែលវិចិត្រដោយរបៀប  ផ្កា ពិតានទាំងនោះ សូមបាំងលើព្រះកេសព្រះពុទ្ធ ។ សូមស្រះ បោក្ខរណី ដេរដាសដោយចង្កោមផ្កា ( មានក្លិនក្រអូប ) និង ចង្កោមផ្កាឈើមានក្លិនក្រអូប ល្អដោយចង្កោមផ្កាក្រអូប ដេរ ដាស ដោយផ្ទាំងសំពត់ តាក់តែងដោយចង្កោមកែវ ។ សូម ស្រះបោក្ខរណី ដេរដាសដោយផ្កាវិចិត្រល្អ អប់ដោយក្លិន  ក្រអូប តាក់តែងដោយគ្រឿងប្រស់ព្រំដ៏ក្រអូប បិទបាំងដោយ ពិតានមាស ។

សូមស្រះបោក្ខរណី ក្នុងទិសទាំង ៤ ព្រោង ញ្រតដោយឈូកនិងឧប្បល រោយរាយដោយលម្អងផ្កាឈូក កើតប្រាកដកែ្បរប្រាសាទមាស ។ ដើមឈើទាំងអស់ ជុំវិញ ប្រាសាទ សូមបញ្ចេញផ្កា លុះបញ្ចេញផ្កាហើយ សូមរោយ  រាយក្លិនទៅលើប្រាសាទ ។ សូមពួកក្ងោក​ពង់​លើប្រាសាទ  នោះ សូមពួកហង្សជាទិព្វ ស្រែកកញ្រ្ជៀវ សូមពួកករវិកយំ សូមពួកបក្សីរងាវ ជុំវិញប្រាសាទនោះ ។ សូមពួកស្គរទាំង  អស់ លាន់ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួក  ចម្រៀងទាំងអស់ច្រៀង ជុំវិញប្រាសាទ ។ សូមបល្ល័ង្កមាសដ៏ ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិត នៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ ( ដទៃពីរនោះផង ) ។

សូមពួកឈើប្រទីបភ្លឺរុងរឿង សូមឈើទាំង  ហ្មឺន មានពន្លឺតែបែបមួយត ៗ គ្នា ។ សូមពួកស្រ្តីគណិកា ពួក ស្រ្តីរបាំនិងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេង ៗ នាំ គ្នារាំ នាំគ្នាច្រៀង ជុំវិញប្រាសាទ ។ តថាគតឲ្យគេលើកទង់ ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុងឈើខ្លះ លើកំពូល ភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ ។ តថាគតប្រកាសថា សូមពួក មនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទ របស់យើងនេះ ។ អំពើជា កុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយ កាយ វាចា ចិត្ត ( អំពើ ជាកុសលនោះ ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការ កើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស ។

សត្វទាំងឡាយណា មាន  សញ្ញា និងសត្វទាំងឡាយណា មិនមានសញ្ញា សត្វទាំងអស់ នោះ ចូរបាននូវចំណែកផលនៃបុណ្យដែលខ្ញុំបានធ្វើហើយ សត្វ ទាំងឡាយណា បានដឹងច្បាស់ នូវបុណ្យដែលខ្ញុំបានធ្វើហើយ នោះ សត្វទាំងនោះ ( ចូរបានទទួល ) នូវផលនៃបុណ្យដែលខ្ញុំ ឲ្យហើយ ម្យ៉ាងទៀត បណ្តាសត្វទាំងនោះ សត្វទាំងឡាយ   ណា មិនបានដឹង សូមទេវតាទាំងឡាយអញ្ជើញទៅឲ្យដំណឹង (ដល់សត្វទាំងនោះ) ផង ។ សត្វទាំងអស់ណាក្នុងលោក ដែល អាស្រ័យអាហារហើយរស់នៅ សត្វទាំងអស់នោះ ចូរបាននូវ ភោជនជាទីគាប់ចិត្ត តាមចិត្តខ្ញុំចុះ ។ តថាគតបានឲ្យទាន ដោយចិត្ត តថាគតបានបណ្តុះ នូវសេចក្តីជ្រះថ្លា ដោយចិត្ត បាន បូជាចំពោះព្រះសម្ពុទ្ធទាំងពួង បូជាចំពោះព្រះបច្ចេកពុទ្ធទាំង ឡាយ ។

តថាគតលះបង់រាងកាយ ជារបស់មនុស្សហើយ ទៅ កើតក្នុងឋានតាវត្តឹង្ស ព្រោះកម្មដែលតថាគតធ្វើល្អនោះផង ព្រោះការតម្កល់ទុកចេតនានោះផង ។ តថាគតស្គាល់ច្បាស់ នូវភពទាំងពីរ គឺភពជារបស់ទេវតា ១ ជារបស់មនុស្ស ១ តថាគតមិនស្គាល់គតិដទៃឡើយ នេះជាផលនៃសេចក្តីប្រាថ្នាដោយចិត្ត ។ តថាគតបានជាបុគ្គលប្រសើរ ជាងទេវតាទាំងឡាយ ជាធំក្នុងពួកមនុស្សបរិបូណ៌ដោយរូបឆោមនិងលក្ខណៈ ឥតមានបុគ្គលស្មើដោយប្រាជ្ញា ។

ភោជនដ៏ប្រសើរផ្សេង ៗ ផង កែវច្រើនយ៉ាងផង សំពត់មានបែបផ្សេង ៗ ផង ក៏ធ្លាក់ចុះចាក អាកាស មកកាន់ទីជិតតថាគតឆាប់រហ័ស ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ អាហារជាទិព្វ  ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កែវទាំងពួង ក៏មកដល់តថាគត (អំពីទីនោះ) ។ តថាគតលា​ដៃ​ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងក្រអូបទាំងពួង ក៏មកដល់តថាគត ( អំពីទី នោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹក និងព្រៃ យានទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ កម្រងផ្កា ទាំងពួង ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងអលង្ការទាំង ឡាយ ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃក្នុង ទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ស្រ្តីកញ្ញាទាំងអស់ ក៏ មកដល់តថាគត ( អំពីទីនោះ ) ។

តថាគតលាដៃក្នុងទីណា គឺ ផែនដី ភ្នំ អាកាស ទឹកនិងព្រៃ ទឹកឃ្មុំនិងស្ករ ក៏មកដល់តថាគត ក៏មកដល់តថាគត ( អំពីទីនោះ ) ។ តថាគតលាដៃ ក្នុងទីណា គឺផែនដី ភ្នំ អាកាស ទឹកនិងព្រៃ គ្រឿងបង្អែម គ្រប់យ៉ាង   ក៏ មកដល់តថាគត ( អំពីទីនោះ ) ។ ដើម្បីដល់នូវសម្ពោធិ​ញ្ញាណ​ ដ៏ប្រសើរ តថាគតឲ្យនូវទានដ៏ប្រសើរនោះ ដល់ជនអ្នកឥត  ទ្រព្យ ( ជនអ្នកដំណើរ ) យាចក និងអ្នកដើរតាមផ្លូវ ។ តថាគតញុំាងភ្នំថ្មឲ្យលាន់ឮ ញុំាងភ្នំដ៏ក្រាស់ឲ្យឮខ្ទរខ្ទារ ញុំាង លោក ព្រមទាំងទេវតាឲ្យរីករាយ ទើបបានជាព្រះពុទ្ធក្នុង លោក ។

ទីបំផុតនៃសត្វ កាលទៅកាន់​ទិស ទាំង ១០ ក្នុង លោក មិនមានឡើយ ចំណែកខាងពុទ្ធក្ខេត្ត ក្នុងចំណែកនៃ ទិសនោះ គេមិនអាចរាប់បាន ។ ពន្លឺជាគ្រឿងនាំទៅនូវរស្មី ទាំងគូ ប្រាកដហើយដល់តថាគត ពន្លឺគឺបណ្តាញនៃរស្មីដ៏ធំទូលាយ ក៏កើតឡើងក្នុងចន្លោះនៃលោកធាតុនេះ ។ ចូរពួកជន ទាំង​អស់នេះ ក្នុងលោកធាតុឃើញនូវតថាគតចុះ ចូរពួកជន គ្រប់គ្នាមានចិត្តល្អចុះ ចូរពួកជនរាល់រូប ប្រព្រឹត្តតាមតថាគត ចុះ ។ តថាគតទួងស្គរ គឺព្រះនិញ្វនឈ្មោះអមតៈ ដោយពាក្យ ដ៏ពីរោះប្រសើរក្រៃលែង ចូរពួកជនគ្រប់គ្នា ក្នុងលោកធាតុនេះ ស្តាប់នូវសំឡេងដ៏ពីរោះចុះ ។

កាលបើតថាគតបង្អុរ ចុះដោយ ទឹកភ្លៀងគឺធម៌ ចូរពួកជនគ្រប់គ្នា ជាអ្នកមិនមានអាសវៈចុះ បណ្តាសត្វទាំងនោះ ពួកសត្វណា មាននិស្ស័យ ជាន់ក្រោម ចូរ ពួកសត្វទាំងនោះបានជាសោតាបន្នបុគ្គលចុះ ។ ព្រោះតថាគត ឲទានដែលគួរឲ បានបំពេញសីល ឥតមាន​សេស​សល់ ដល់ នូវនេក្ខម្មបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតបានប្រឹក្សានឹងពួកបណ្ឌិត ហើយធ្វើនូវវីរិយបារមី ឲ ខ្ពង់ខ្ពស់ដល់នូវខន្តិបារមី ទើបបាននូវសម្ពោធិ​ញ្ញាណ​ដ៏ឧត្តម ។

ព្រោះតថាគតធ្វើអធិដ្ឋានបារមីឲមាំមួន បំពេញនូវសច្ចបារមី ដល់នូវមេត្តាបារមី ទើបបាននូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រោះ តថាគតជាអ្នកមានចិត្តស្មើ ក្នុងលោកធម៌ទាំងអស់ គឺលាភ និងឥតលាភ សុខនិងទុក្ខ ការសរសើរ និងនិន្ទា ទើបបាននូវ សម្ពោធិ​ញ្ញាណ​ដ៏ឧត្តម ។ អ្នកទាំងឡាយ ចូរឃើញនូវកោសជ្ជៈ ថាជាភ័យផង ឃើញនូវវីរិយៈ ថាជាធម៌ក្សេមផង ហើយចូរជា អ្នកប្រារព្ធព្យាយាមឡើង នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ អ្នកទាំងឡាយ ចូរឃើញនូវវិវាទ ថាជាភ័យផង ឃើញនូវការ មិនវិវាទ ថាជាគុណដ៏ក្សេមផង ហើយចូរជាអ្នកព្រមព្រៀង ស្រុះស្រួលនឹងគ្នាចុះ នេះជាអនុសាសនី របស់ព្រះពុទ្ធ ។

អ្នកទាំងឡាយ ចូរឃើញនូវបមាទៈ ថាជាភ័យផង ឃើញនូវអប្បមាទៈ ថាជាគុណដ៏ក្សេមផង ហើយចូរចម្រើនមគ្គមានអង្គ ៨ នេះជាអនុសាសនីរបស់ព្រះពុទ្ធ ។ ព្រះពុទ្ធនិងព្រះអរហន្តច្រើន អង្គ បានមកជួបជុំដោយសព្វគ្រប់ហើយ អ្នកទាំងឡាយចូរ ថ្វាយបង្គំនមស្ការ ចំពោះព្រះសម្ពុទ្ធនិងព្រះអរហន្តចុះ ។ ព្រះ ពុទ្ធទាំងឡាយ ថាអចិន្តិយបុគ្គល ( បុគ្គលដែលគេមិនគប្បីគិត កើត ) ធម៌របស់ព្រះពុទ្ធ ជាអចិន្តិយធម៌ យ៉ាងនេះ កាលបុគ្គល ជ្រះថ្លា ចំពោះគុណជាអចិន្តិយៈ រមែងបានផលជាអចិន្តិយៈ ។

បានឮថា ព្រះមានព្រះភាគ កាលត្រាស់ដឹងនូវពុទ្ធចរិត របស់ព្រះអង្គ ទើបសម្តែង នូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ ។
ចប់ ពុទ្ធាបទាន ។

បិដក ភាគ ៧២ - ទំព័រទី ១
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Sep 2022 (5,184 Read)
សង្វាស ៤ យ៉ាង
Public date : 11, Feb 2023 (2,786 Read)
ហីនាធិមុត្តិកសូត្រ ទី៤
Public date : 26, Apr 2023 (3,007 Read)
តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ
Public date : 26, Apr 2023 (2,437 Read)
សាស្ដាជាអសព្វញ្ញូតែងពោលខុស
Public date : 29, Jan 2023 (1,338 Read)
វិបស្សនាកថា
Public date : 03, Jun 2023 (4,703 Read)
ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល
Public date : 20, Aug 2022 (2,572 Read)
ឱឃតរណសូត្រ ទី១
Public date : 04, Apr 2022 (1,841 Read)
ធម៌ ២ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់នៃព្រះសទ្ធម្
Public date : 13, Jan 2023 (2,237 Read)
សេចក្តីព្រមព្រៀងនៃសង្ឃនាំមកនូវសេចក្តីសុខ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿