Reading Article
Public date : 02, Feb 2022 (5,296 Read)
ព្រះបច្ចេកពុទ្ធមាន ៣ ប្រភេទ

|
បច្ចេកពុទ្ធ (បុំ.) [បច្ចេក+ពុធ៑+ត] អ្នកត្រាស់ដឹងដោយចំណែកមួយ ។
បច្ចេកពុទ្ធ (ន.) [ប៉័ច-ចេកៈពុទ្ធ] លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួន មួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត : ព្រះបច្ចេកពុទ្ធ ។ ![]() ១. បញ្ញាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយបញ្ញា ត្រូវបំពេញបារមី ចំនួន ២ អសង្ខេយ្យ ១ សែនកប្ប ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ ២. សទ្ធាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយសទ្ធា ត្រូវបំពេញបារមី ច្រើនជាង ២ អសង្ខេយ្យ ១ សែនកប្ប តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ ៣. វីរិយាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយ វីរិយៈ ត្រូវបំពេញបារមី ច្រើនជាងចំនួនរបស់សទ្ធាធិកបច្ចេកពុទ្ធ តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។ (អត្ថន័យចាក បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានគាថាវណ្ណនា) ។ ដោយ៥០០០ឆ្នាំ |