20
Friday, 02 Jun B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 123,233
Today
Yesterday 160,543
This Month 283,776
Total ៣២១,៧៣៨,៦៤០
Flag Counter
Online
Reading Article
Public date : 20, Jul 2020 (49,964 Read)

បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង



 
​​​​ព្រះ​ពុទ្ធសាសនា កាល​នឹង​សាប​សូន្យ នឹង​សាបសូន្យ​ព្រោះ​អន្តរធាន​ ៥ យ៉ាង គឺ៖
ក)- បរិយត្តិ​អន្តរធាន សាប​សូន្យ​ព្រះ​បរិយត្តិ,
ខ)- បដិបត្តិ​អន្តរ​ធាន សាប​សូន្យ​បដិបត្តិ,
គ)- បដិវេធ​អន្តរធាន សាប​សូន្យ​សេចក្ដី​ត្រាស់​ដឹង,
ឃ)- លិង្គ​អន្តរធាន សាប​សូន្យ​ភេទ​អ្នក​បួស,​
ង)- ធាតុ​អន្តរធាន សាប​សូន្យ​ព្រះសារី​រិក​ធាតុ ។

ក)- បរិយត្តិអន្តរធាន
ព្រះ​បរិយត្តិ​នឹង​សាប​សូន្យ​យ៉ាងនេះ កាល​កន្លង​ទៅ ៗ កើត​កលិយុគ, មនុស្ស​ក្នុង​សាកល​លោក​ប្រាស​ចាក​មនុស្សធម៌ ព្រោះ​ចំហាយ​អយុត្តិធម៌ ធម្មជាតិ​ដែល​ជា​ឧបការ​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ ដូច​ជា​ភ្លៀង​បង្អុរ​មិន​ស្រួល ស្រូវ​មិន​សម្រេច​ផល​ជា​ដើម​ ។ ម៉្លោះ​ហើយ​ទាយក​អ្នក​ផ្គង​បច្ច័យ​សម្រាប់​ការ​សិក្សា​មិន​អាច​ប្រគេន​បច្ច័យ​ដល់​ភិក្ខុ​សង្ឃ ពួក​ភិក្ខុ​លំបាក​ដោយ​បច្ច័យ មិន​អាច​សង្គ្រោះ​អន្តេវាសិក​អ្នក​សិក្សា​បរិយត្តិ​បាន ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​អត្ថ​បាន ទ្រទ្រង់​បាន​ត្រឹម​បាលី។​ ត​ទៅ, កាល​កន្លង​ទៅ​ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​បាលី​ទាំង​អស់ ។

 

ដំបូង អភិធម្ម​បិដក​សាបសូន្យ ៗ ពី​ចុង​មក​មុន​គឺ មហាបដ្ឋាន; ត​មក, យមកៈ, កថាវត្ថុ, បុគ្គលប្បញ្ញត្តិ, ធាតុកថា, វិភង្គ, ធម្មសង្គណី ។ តមក, សុត្តន្តបិដក សាបសូន្យ, អង្គុត្តរ​និកាយ​សាបសូន្យ​ចាប់​ដើម​អំពី​ឯ​កាទសកៈ ដល់​ឯកកៈ ; តមក, សំយុត្តនិកាយ សាប​សូន្យ​ចាប់​ដើម​អំពី​ចក្ក​បេយ្យាលៈ ដល់​ឱឃ​តរណៈ ; តមក, មជ្ឈិ​មនិកាយ​សាបសូន្យ​ចាប់​ដើម​អំពី​ឥន្ទ្រិយ​ភាវ​នៈ ដល់​មូល​បរិយាយៈ ; តមក, ទីឃ​និកាយ​សាប​សូន្យ​ចាប់​ដើម​អំពី ទសុត្តរៈ ដល់​ព្រហ្មជា​លៈ ។

បុច្ឆា​គា​ថា​មួយ​ក្ដី ពីរ​ក្ដី ឋិត​នៅ​អស់​កាល​វែង​ក៏​ដោយ ក៏​មិន​អាច​ទ្រទ្រង់​សាសនា​បាន ដូច​ជា​សព្ភិ​យបុច្ឆា អាឡវក​បុច្ឆា ក្នុង​កស្សប​ពុទ្ធ​សាសនា ។ តមក, ពួក​លជ្ជី​ភិក្ខុ​ទ្រ​ទ្រង់​វិន័យ​ ; ពួក​ភិក្ខុ​ប្រាថ្នា​លាភ,​ កាល​សុត្តន្តបិដក​ឋិត​នៅ ទ្រទ្រង់​តែ​ជាតក​ប៉ុណ្ណោះ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​អាច​ទ្រទ្រង់​ជាតក, វេស្សន្តរ​ជាតក​សាបសូន្យ​ជា​ដំបូង ; តមក, បណ្ណក​ជាតក​មហានារទ​ជាតក ដោយ​លំដាប់​ច្រាស​មក ; អបណ្ណក​ជាតក​សាប​សូន្យ​ទី​បំផុត ។ ភិក្ខុ​នៅ​ទ្រទ្រង់​វិន័យ ។ កាល​កន្លង​ទៅ ៗ វិន័យ​សាប​សូន្យ​ពី​ចុង​មក​មុន​គឺ បរិវារៈ ; តមក, ខន្ធកៈ, ភិក្ខុនីវិភង្គ, មហាវិភង្គ, ភិក្ខុ​ទ្រ​ទ្រង់​តែ​ឧបោសថ​ក្ខន្ធកៈ ។
 


គាថា ៤ បទ​ប្រព្រឹត្ត​ក្នុង​មនុស្ស​ដរាប​ណា, ដរាប​នោះ បរិយត្តិ​ឈ្មោះ​ថា មិន​ទាន់​អន្តរធាន ។ កាល​នោះ​ស្ដេច​ជ្រះ​ថ្លា​ឲ្យ​គេ​ដាក់​កហាបណៈ​មួយ​ពាន់​ក្នុង​ប្រអប់​ដាក់​លើក​ដំរី ឲ្យ​វាយ​ស្គរ​សួរ​ថា “ អ្នក​ណា​ចេះ​គាថា ៤ បទ​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង អ្នក​នោះ​ចូរ​យក​កហាបណៈ​មួយ​ពាន់​នេះ​ចុះ” ។ កាល​រាជ​បុរស​វាយ​ស្គរ ៣ ដង មិន​មាន​អ្នក​ណា​ទទួល​យក, ក៏​នាំ​យក​ថង់​ពេញ​ដោយ​កហាបណៈ ១ ពាន់​ចូល​ទៅ​កាន់​រាជ​ត្រកូល​វិញ ។ កាល​នោះ​ឯង​ហៅ​ថា​បរិយត្តិអន្តរធាន ។


ខ) បដិបត្តិអន្តរធាន
បដិបត្តិ​នឹង​សាប​សូន្យ​យ៉ាង​នេះ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​មិន​អាច​ញ៉ាំង​ឈាន វិបស្សនា មគ្គ​ផល​ឲ្យ​កើត, រក្សា​តែ​ចាតុប្បា​រិសុទ្ធិ​សីល ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដល់​នូវ​សេចក្ដី​បន្ធូរ​បន្ថយ​ថា “ យើង​រក្សា​ច​តុប្បារិសុទ្ធិ​សីល​ផង ប្រកប​រឿយ ៗ នូវ​ប្រធាន​ផង មិន​អាច​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​មគ្គផល​បាន, ឥឡូវ​នេះ អរិយ​ធម្មប្បដិវេធ​ធម៌​​មិន​មាន” ហើយ​ក៏​ល្មោភ​ខ្ជិល មិន​ដាស់​តឿន​រំលឹក​ទៅ​វិញ​ទៅ​មក មិន​មាន​សង្ស័យ ; ត​មក, ក៏​ញាំ​ញីខុ​​ទ្ទានុខិទ្ទក​សិក្ខាបទ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​ត្រូវ​អាបត្តិបាចិត្តិយៈ ថុល្លច្ច័យ តពី​នោះ​គរុ​កាបត្តិ​បារាជិក​ឋិត​នៅ ។ កាល​បើ​ពួក​ភិក្ខុ​រក្សា​បារាជិក ៤ មាន​មួយ​រយ​អង្គ​ក្ដី មួយ​ពាន់​អង្គ​ក្ដី, បដិបត្តិ​មិន​ទាន់​អន្តរធានទេ ។ លុះ​តែ​ភិក្ខុ​ក្រោយ​បង្អស់​បែក​ធ្លាយ​សីលក្ដី, អស់​អាយុក្ដី បដិបត្តិ​ឈ្មោះ​ថា អន្តរធាន ។
 


គ) បដិវេធអន្តរធាន
បដិវេធៈ គឺអធិគមៈ បាន​ដល់​មគ្គ ៤, ផល ៤, បដិសម្ភិទា ៤, វិជ្ជា, អភិញ្ញា ៦ ។ អធិគមៈ​សាប​សូន្យ​អំពី​បដិសម្ភិទា​មក​មុន ។ លុះ​សោតា​បន្នបុគ្គល​ក្រោយ​បង្អស់​អស់​ជីវិត, អធិមគៈ​ឈ្មោះ​ថា អន្តរធាន ។

ឃ) លិង្គអន្តរធាន
កាល​កន្លង​ទៅ ៗ, ការ​កាន់​បាត្រ​កាន់​ចីវរ, បត់ លា ឈាន ឈាន​ទៅ​មុខ ឈា​នថយ មើល​ទៅ​មុខ មើល​ឆ្វេង ស្ដាំ មិន​សម​រម្យ តាម​សមណ​សារុប្ប មិន​ជាទី​ជ្រះ​ថ្លា ។ ពួក​ភិក្ខុ​ដាក់​បាត្រ​ត្រង់​អគ្គ​ពាហា (ចុង​ដើម​ដៃ) ត្រាច់​ទៅ ដូច​និគ្គន្ថស្សមណី​កាន់​បាត្រ​រលា​ឃ្លោក ។ ប៉ុណ្ណេះ លិង្គ​នៅ​មិន​ទាន់​អន្តរធាន ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​ដាក់​បាត្រ​អំពី​អគ្គពាហា​យួរ​ដោយ​ដៃ ដោយ​សង្រែក​ត្រាច់​ទៅ ។ កាល​កន្លង​ទៅ ៗ ភិក្ខុ​មិន​ជ្រលក់​ចីវរ កាត់​សំពត់​ធ្វើ​ចីវរ​ចោះ​តែ​ក្រវិល​ពិន្ទុកប្បៈ​ប៉ុណ្ណោះ​ប្រើ​ប្រាស់​ទៅ ​។
 


តមក, ចោះ​តែ​ក្រវិល មិន​ធ្វើ​ពិន្ទុ​កប្បៈ ។ តមក, មិន​ធ្វើ​ទាំង​ពីរ កាត់​តែ​សំពត់​ស្លៀក​ត្រាច់​ទៅ​ដូច​បរិព្វាជក ។ កាល​កន្លង​ទៅ ៗ ពួក​ភិក្ខុ​គិត​ថា គ្មាន​ប្រយោជន៍​អ្វី​ដោយ​សំពត់ ក៏​ចង​ខុទ្ទក​សា​ដកនឹង​ដៃ​ខ្លះ​នឹង​ក​ខ្លះ ផ្សើម​សក់​ឲ្យ​ទទឹក​ខ្លះ ចិញ្ចឹម​កូន​ប្រពន្ធ​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ។ កាល​នោះ​ជន​ណា​មាន​ទក្ខិណាទាន​ដល់​ជន​ពួក​នេះ ឧទ្ទិស​ចំពោះ​សង្ឃ​បាន​ផល​ច្រើន ។ ព្រះ​មា​ន​ជោគ​ត្រាស់ំ​ដៅ​រឿង​នេះ​ថា “ ម្នាល​អានន្ទ ក្នុង​កាល​អង្វែង​ទៅ​អនាគត​នឹង​មាន​ពួក​គោត្រភូ​កាសាវៈ​នឹង​ក ទ្រុស្ត​សីល មាន​ធម៌​អាក្រក់, ពួក​ជន​នឹង​ឲ្យ​ទាន​ក្នុង​គោត្រភូ​ទាំង​នោះ ; ម្នាល​អានន្ទ ក្នុង​កាល​នោះ តថាគត​ពោល​ថា សង្ឃគតា​ទក្ខិណាទាន​នោះ មាន​ផល​រាប់​មិន​បាន​ស្មាន​មិន​ត្រូវ” ។ តមក, កាល​កន្លង​ទៅ ៗ ពួក​ជន​នោះ​នាំ​គ្នា​ធ្វើ​អំពើ​ផ្សេង ៗ គិត​ថា​ការ​នេះ​នាំ​យឺត​យូរ យើង​មាន​ប្រយោជន៍​អ្វី​ដល់​វត្ថុ​នោះ ហើយ​ក៏​គ្រវាត់​សំពត់​កាសាវៈ​នោះ​ចោល​ក្នុង​ព្រៃ ។ ក្នុង​កាល​នោះ លិង្គ ឈ្មោះ​ថា អន្តរធាន ។

ង) ធាតុអន្តរធាន
បរិនិព្វាន​មាន ៣ គឺ-កិលេស​បរិនិព្វាន មាន​ហើយ​លើ​ពោធិបល្លង្ក,
-ខន្ធ​បរិនិព្វាន មាន​ហើយ​ក្នុង​ក្រុង​កុសិនារា,
-ធាតុ​បរិនិព្វាន នឹង​មាន​ក្នុង​កាល​អនាគត ។
 


ធាតុបរិនិព្វាន, ព្រះ​ធាតុ​ទាំង​ឡាយ​កាល​មិន​បាន​សក្ការៈ រាប់​អាន​ក្នុង​ទីនោះ ៗ ក៏​ទៅ​កាន់​កន្លែង​ដែល​បាន​សក្ការៈ​បូជា​រាប់​អាន ដោយ​កំលាំង​អធិដ្ឋាន​ព្រះពុទ្ធ​ទាំង​ឡាយ ។ កាល​កន្លង​ទៅ ៗ សក្ការៈ​បូជា​រាប់​អាន​មិន​មាន​សព្វ​ឋាន ។ ឮ​ថា ក្នុង​កាល​សាសនា​រៀវ​រោយ ព្រះ​ធាតុ​ទាំង​ឡាយ​ទៅ​ប្រជុំ​ក្នុង​តាម្ព​បណ្ណិ​ទ្វីប នឹង​ទៅ​កាន់​មហា​ចេតិយ ចេញ​ពី​នោះ​ទៅ​កាន់​រាជា​យតនចេតិយ​ក្នុង​នាគ​ទ្វីប ចេញ​ពី​នោះ​នឹង​ទៅ​កាន់​មហាពោធិបល្លង្ក ។ ព្រះ​ធាតុ​ទាំង​ឡាយ​នឹង​មក​អំពី​នាគភព​ផង ទេវលោកផង ព្រហ្មលោកផង ទៅ​កាន់​ពោធិបល្លង្កដែរ ។ ព្រះ​ធាតុ​សូម្បី​ប៉ុន​គ្រាប់​ស្ពៃ​ក៏​មិន​វិនាស​ក្នុង​ចន្លោះ ។

ព្រះ​ធាតុ​ទាំង​ឡាយ ប្រជុំ​នៅ​មហាពោធិ​បល្លង្ក​កាន់​យក​នូវ​ពុទ្ធ​រូប​ផ្ទឹម​នឹង​ពុទ្ធសរីរៈ​ដែល​គង់​ព្ធ​ដ៏​ពោធិ​មណ្ឌៈ ; មហាបុរិស​លក្ខណៈ ៣២, អនុ​ព្យញ្ជនៈ ៨០ ; ពន្លឺ​ផ្សាយ​ចេញ ​១ ព្យាម​មាន​គ្រប់​ទាំង​អស់ ។ លំ​ដាប់​នោះ, ព្រះ​ធាតុ​ទាំង​ឡាយ​នឹង​ធ្វើ​បាដិហារ្យ​បញ្ចេញ​ឆព្វណ្ណ​រំសី​ដូច​ក្នុង​ថ្ងៃ​យមកប្បា​ដិហារ្យ ។
 
រស្មី​ទាំង​នោះ​នឹង​ផ្សាយ​ទៅ​អស់ ១ ម៉ឺន​លោក​ធាតុ ។ ពួក​មនុស្ស​មិន​មាន​ក្នុង​ទី​នោះ​ទេ ។ មាន​តែ​ពួក​ទេវតា សន្និបាត​ក្នុង ១ ម៉ឺន​ចក្រវាឡ ធ្វើ​នូវ​ការុញ្ញ​ភាព​ធំ​ជាង​ក្នុង​ថ្ងៃ​បរិនិព្វាន​នៃ​ព្រះ​ទស​ពល​ថា “ ព្រះ​ទស​ពល​បរិព្វាន​ក្នុង​ថ្ងៃ​នេះ សាសនា​នឹង​ឱន​ថយ​ក្នុង​ថ្ងៃ​នេះ, នេះ​ជា​បច្ចិម​ទស្សន៍ នៃ​ពួក​យើង” ។ លើក​លែង​តែ​អា​នាគាមី​ ខីណាសវៈ, ពួក​ទេវតា​ដ៏​សេស​នឹង​មិន​អាច​ទ្រទ្រង់​ដោយ​សកភាព​បាន ។ លំដាប់​នោះ តេជោធាតុ​តាំង​ឡើង​អំពី​ធាតុ​ស​រីរៈ ញ៉ាំង​សរីរៈ​នោះ​ឲ្យ​ដល់​នូវ​អបណ្ណត្តិក​ភាព ។ អណ្ដាត​ភ្លើង​ឡើង​ទៅ​ដល់​ព្រហ្មលោក ។ បើ​ព្រះ​ធាតុ​នៅ​សល់​ប៉ុន​គ្រាប់​ស្ពៃ អណ្ដាត​ភ្លើង​នៅ ។ កាល​បើ​ព្រះធាតុ​ទាំ​ងឡាយ​ដល់​នូវ​បរិយា​ទាន, អណ្ដាត​ភ្លើង​នឹង​ដាច់​សូន្យ ​។ ព្រះ​ធាតុ​ទាំង​ឡាយ​សំដែង​អានុភាព​ធំ​យ៉ាង​នេះ ទើប​បរិនិព្វាន ។
 


កាលនោះ ពួក​ទេវតា ដែល​ប្រជុំគ្នា​ធ្វើ​សក្ការៈ​បូជា​ដោយ​គ្រឿង​ក្រ​អូប ប្រេង​ផ្កា​ទិព្វនឹង​តូរ្យតន្ត្រីទិព្វ​ជាដើម ដូច​ក្នុង​ថ្ងៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​គង់​នៅ​ធ្វើ​ប្រទក្សិណ​ថ្វាយ​បង្គំ ៣ ដង​ហើយ​ពោល​ថា “ បពិ​ត្រ​ព្រះ​មាន​ជោគ យើង​ទាំង​ឡាយ​នឹង​បាន​ឃើញ​ព្រះពុទ្ធ​ទាំង​ឡាយ​ត្រាស់​ឯ​អនាគត” ​ ។

បរិយត្តិ​អន្តរធាន ជា​ប្រធាន​នៃ​អន្តរធាន​ទាំង ៥ នេះ ព្រោះ​បរិយត្តិ​ជា​ប្រមាណ​នៃ​សាស​នដ្ឋិតិ (ការ​ទ្រទ្រង់​ពុទ្ធ​សាសនា) ។

(ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ)
 
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 16, Oct 2021 (15,766 Read)
អនិសង្ឃ​អធិវាសនក្ខន្តី
Public date : 30, Jul 2019 (86,311 Read)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
Public date : 02, Dec 2022 (15,535 Read)
ឈប់​ទៅ​កូន​អើយ
Public date : 02, Aug 2021 (19,085 Read)
កិ​រិ​យា​វៀ​រ​ចាក​នូវ​បាប
Public date : 27, Jul 2019 (46,882 Read)
អាជីវ​នៃ​ឧបាសក​
Public date : 02, Feb 2022 (2,111 Read)
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
Public date : 28, Jul 2019 (10,123 Read)
ការងារ​ដើម្បី​ប្រទេសជាតិ
Public date : 16, Oct 2021 (16,483 Read)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿