Reading Article
Public date : 09, Aug 2023 (25,644 Read)
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់

|
សព្វា ទិសា អនុបរិគម្ម ចេតសា
នេវជ្ឈគា បិយតរមត្តនោ ក្វចិ ឯវំ បិយោ បុថុ អត្តា បរេសំ តស្មា ន ហឹសេ បរំ អត្តកាមាតិ ។ បុគ្គលមានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ។ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀននូវសត្វដទៃឡើយ ។
ជីវិតនេះ បើយើងមិនទាន់ប្រាកដក្នុងចិត្តថា រស់នៅដើម្បីអ្វីទេនោះ យើងគួរតែសម្រេចចិត្តជាដំបូងថា យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ ហើយធ្វើអ្វីៗ ឱ្យបានល្អ ឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ ។
![]() លុះដល់ពេលបានជួបព្រះធម៌ ក្នុងមល្លិកាសូត្រ ជាដើម ទើបយើងមកពិចារណាថា ខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯង ដូច្នេះ យើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផង និងដើម្បីអ្នកដែលយើងស្រឡាញ់ផង ទាំងអ្នកដែលស្រឡាញ់យើងផង ហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផង ព្រោះអ្នកដទៃ ក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរ គប្បីមានខ្លួនឯងជាឧបមា ៕៚
ដោយ៥០០០ឆ្នាំខ្លឹមសារនៅក្នុង មល្លិកាសូត្រទី ៨ ( បិដក ២៩ ទំព័រ ២០៧ ) |