Reading Article
Public date : 12, Apr 2021 (86,883 Read)
ការស្វែងរកឃើញផ្លូវត្រាស់ដឹងរបស់ព្រះពោធិសត្វ

|
(មិនមែនដូចរូបគំនូរដែលមានព្រះឥន្ទ្រមកដេញពិណថ្វាយ) ព្រះពោធិសត្វពិរចារណារកឃើញមជ្ឈិមប្បដិទា ដោយបានបែរត្រឡប់ពីការបដិបត្តិទុក្ករកិរិយាដោយខ្លួនព្រះអង្គឯង មិនមែនដោយព្រះឥន្ទ្រមកក្រើនរំលឹកដោយដេញពិណ ឬដោយបុគ្គលណាមួយមកពន្យល់ណែនាំឡើយ ។ មានគម្ពីរខ្លះបានសម្ដែងត្រង់ចំណុចហ្នឹងថា ព្រះឥន្ទ្រមកដេញពិណឲ្យព្រះអង្គពិចារណា ហើយក៏មានបុគ្គលមួយចំនួនខ្លះ ដោយមិនបានសិក្សាស្រាវជ្រាវតាមបិដកអដ្ឋកថា ក៏កាន់យកតៗគ្នាមកដល់សព្វថ្ងៃ ដូចមានជាក់ស្ដែងក្នុងរូបគំនូរនានាតាមវត្តអារាមជាដើម តែការយល់ដូច្នេះ មិនត្រឹមត្រូវតាមព្រះត្រៃបិដកដែលព្រះអង្គបានសម្ដែងផ្ទាល់ឡើយ សេចក្ដីពិត គឺព្រះអង្គបានពិចារណាដោយខ្លួនឯងដល់កាលដែលព្រះអង្គនៅជាកុមារតូច ដែលក្នុងកាលនោះ ទ្រង់ធ្លាប់បានសម្រេចបឋមជ្ឈាន ទើបទ្រង់ត្រិះរិះថា នេះជាផ្លូវត្រាស់ដឹងហ៎្ន ។
ខ្ញុំលើកសេចក្ដីនេះដោយដកស្រង់ចេញពីសុត្តន្តបិដក មជ្ឈិមនិកាយ មូលបណ្ណាសក មហាយមកវគ្គ មហាសច្ចកសូត្រ បិដកលេខ ២២ ទំព័រ ១២១ ព្រះមានព្រះភាគសម្ដែងថា ម្នាលអគិ្គវេស្សនៈ តថាគតនោះមានសេចកី្តត្រិះរិះដូចេ្នះថា ជនទាំងឡាយ ណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះទៅទៀតទេ ។ ជនទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី ព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។
ជន ទាំងឡាយណានីមួយ ទោះសមណៈកី្ត ព្រាហ្មណ៍កី្ត ក្នុងកាលឥឡូវនេះ នឹងរងនូវ ទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច.. ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹម ប៉ុណ្ណេះ មិនលើសលប់ជាងនេះទៅទៀតទេ ។ ចំណែកខាងអាត្មាអញ មិនទាន់បាន ត្រាស់ដឹងនូវគុណវិសេសគឺញាណទស្សនៈដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះនៅឡើយ ។
ផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ ។ ម្នាលអគិ្គវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា កាលដែលអាត្មាអញអង្គុយ នៅក្រោមម្លប់នៃដើមព្រីងដ៏ ត្រជាក់ ក្នុងកិច្ចការរបស់សក្យរាជជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ នឹងវិចារៈ មានបីតិនឹងសុខ ដែលកើត អំពីសេចកី្តស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយ ទេដឹង ។
ម្នាលអគិ្គវេស្សនៈ វិញ្ញាណជាគ្រឿង រឭកតាមនូវស្មារតី ក៏កើតឡើងដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការ ត្រាស់ដឹង ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តតិ្រះរិះដូច្នេះថា សេចកី្តសុខ ណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញខ្លាច សេចកី្តសុខនោះ ឬហ្ន៎ ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចកី្តត្រិះរិះដូច្នេះថា សេចកី្តសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចកី្តសុខនោះទេ ។
(ដោយ អវតារ)
ដោយ៥០០០ឆ្នាំ |