Reading Article
Public date : 21, Aug 2017 (7,060 Read)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?

|
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍! ២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
![]() ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង ២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ ៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។ ដោយ៥០០០ឆ្នាំ |