មុខងាររបស់ចិត្ត

|
ចិត្តមានមុខងារគិត អារម្មណ៍មានមុខងារឲ្យចិត្តតោងដើម្បីគិត ឯចេតសិកមានមុខងារអូសទាញចិត្តឲ្យធ្វើការ ទាំងអស់គ្នា សីុសោយអារម្មណ៍ជាមួយគ្នា កើតរលត់ព្រមគ្នា ព្រោះហេតុនេះម្នាក់ៗ កើតពីបច្ច័យរៀងៗខ្លួន « សព្វេ ធម្មា អនត្តា » ធម៌ទាំងឡាយទាំងពួងអត់មានខ្លួនឯងទេ គឺកើតពីបច្ច័យទាំងអស់ ។ ចុះភវង្គចិត្តនៅឯណា ? ហើយសញ្ញាការចងចាំ ហេតុអីក៏វាចងចាំមិនភ្លេច បើវាគ្មានខ្លួនឯងផងនោះ ? សញ្ញាការចងចាំក៏កើតពីបច្ច័យដែរ ព្រោះពេលដួលបោកក្បាលរញ្ជួយខ្លាំងដល់កន្លែងវា វាក៏រលត់លែងចាំអ្វីបានដែរ ។ ចុះភវង្គដែលដើរតួជា មេម័រីឬជាបណ្ណាល័យផ្ទុកឯកសារអារម្មណ៍នោះវានៅទីណា ? ភវង្គ - ចុតិ - បដិសន្ធិ ក្នុងអភិធម្មមានពន្យល់ថា មនោទ្វារ (តាំងនៅក្លែបខាងមុខនៃខួរក្បាល) ជាការិយាល័យរបស់ចិត្តធ្វើការ តែទីស្នាក់ការឬលំនៅរបស់ចិត្ត មានបញ្ជាក់ថានៅហទយវត្ថុឬបេះដូង ការនេះស្របនឹងវិទ្យាសាស្ត្រដែលបានបង្ហាញពីការវិវត្តរបស់ទារកក្នុងផ្ទៃ គឺបេះដូងកើតមុនខួរក្បាល វាបញ្ជូនឈាមទៅចិញ្ចឹមគ្រប់ផ្នែកនៃរាងកាយដើម្បីវិវត្តពេញលក្ខណះពេញរូបពេញរាង ហើយតាមទ្រឹស្តីកង់តូមបង្ហាញថា ពេលស្លាប់មានរលកពត៌មានបញ្ចេញពីកូនបំពង់ក្នុងសីុតូប្លាសនៃកោសិកាប្រសាទ (Release information from Microtubles intra neuronal) ការស្លាប់ គឺជាការផ្សាយចេញនៃរលកសញ្ញាពីមីក្រូទីបុលនៃកោសិការប្រសាទ ។ វិទ្យាសាស្ត្របង្ហាញទៀតថា ការចងចាំរយះពេលយូរ គឺស្តុកនៅ Hypocampus គល់ខួរក្បាល អ្នកចូលរួមច្រោះអារម្មណ៍មាន Ganglion de la base or Amygdala , Zone limbic and Cortex ។ បើថាចិត្តជាផលិតផលនៃខួរក្បាល ចុះកុមារចាំជាតិនោះដូចម្តេចវិញ ? ដូច្នេះចិត្តគឺជាអង្គភាពមួយដាច់ដោយឡែកពីខួរក្បាល ដែលកើតឡើងតាមហេតុបច្ច័យ(ហេតុនិងគ្រឿងទ្រទ្រង់ឲ្យកើត) (Cause - Result ,Action - Reaction ) ការកើតឬបដិសន្ធិមានបច្ច័យចូលរួមគឺ ចិត្ត កម្ម អាហារ ឧតុ ដែលខ្វះមួយណាមិនបាន។ អានិសង្ឃនៃការរៀនបរិយត្តិនាំឲ្យបានសម្រេចជាព្រះអរហន្តបែកធ្លាយបដិសម្ភិទា៤ បើតស៌ូមិនបាន ក៏ខំសន្សំនិស្ស័យ តែគួរចងចាំថា មិនមែនទាល់តែទ្រទ្រងបិដកបានទើបរួចចាកទុក្ខនោះទេ អនុវត្តបានត្រឹមតែមួយគាថាក៏រួចចាកទុក្ខបានដែរ ! ទិសដៅសំខាន់បំផុតគឺ លះឧបាទានខន្ធ៥ ដែលជាមេទុក្ខទើបជារឿងសំខាន់ ! លះការមានះប្រកាន់តែប៉ុណ្ណោះ ទើបអស់ជាតិ ជរា ព្យាធិ មរណៈ ! ។ ប្រភពហ្វេសប៊ុក Thong Nidamony |