Reading Article
Public date : 22, Jul 2022 (49,514 Read)
ត្រូវចេះលះបង់ ទើបដល់ទិសដៅ

|
មិនចាំបាច់អ្វីៗដូចមុននោះទេ រៀនរស់នៅជាមួយនឹងខ្លួនឯង មានខ្លួនឯងជាទីពឹងពោលគឺមានកុសលធម៌ជាទីកក់ក្តៅ ដើរទៅមុខមានទីបំផុតទុក្ខជាទិសដៅ កុំកប់ចិត្តខ្លួនឯងក្នុងអតីតកាល ត្រូវក្លាហានក្នុងការលះបង់ នាំចិត្តមកសិក្សាព្រះពុទ្ធដីកាឲ្យមានការចេះដឹង ។ នៅក្នុងតណ្ហាវគ្គ ( វគ្គទី ២៤ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា
មុញ្ច បុរេ មុញ្ច បច្ឆតោ មជ្ឈេ មុញ្ច ភវស្ស បារគូ សព្វត្ថ វិមុត្តមានសោ ន បុន ជាតិជរំ ឧបេហិសិ ។ អ្នកចូរដោះសេចក្តីអាល័យក្នុងកាលមុនចេញ ( អាស្រ័យអារម្មណ៍អតីតកាល ) ចូរដោះសេចក្តីអាល័យក្នុងកាលខាងក្រោយ (ជាប់ជំពាក់ក្នុងអនាគត) ចូរដោះសេចក្តីអាល័យក្នុងកាលជាកណ្តាល ( ហួងហែងបច្ចុប្បន្ន ) ដូច្នេះអ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិនិងជរាទៀតឡើយ ។ ដោយ៥០០០ឆ្នាំ |