Buddha sites in Sri Lanka

|
តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ(Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា(Sri Lanka)ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប ហើយរាជបុរសរបស់ទ្រង់ បានបង្កើតការគ្រប់គ្រង និងបានដាក់ឈ្មោះតំបន់ទាំងនោះ តាមឈ្មោះផ្ទាល់របស់ ពួកគេ ។ អនុរាធគ្រាមជាស្រកុមួយបង្កើតឡើងដោយ អនុរាធព្រាហ្មណ៍ហើយស្រុកនោះបានក្លាយជាស្រុក យ៉ាងសំខាន់នាំមុខគេក្នុងតំបន់ ក្រោយមកក៏ហៅថា អនុរាធបុរៈ។
![]() ស្តេចដែលគ្រងរាជ្យបន្តពីទ្រង់វិជ័យ គឺព្រះរាជអនុជរបស់ព្រះអង្គ ព្រះនាមថា បណ្ឌុវាស្ទេវៈ (Panduvāsdeva) ជាស្តេចប្រសិទ្ធពិរ ចំពោះព្រះអាទិទេព បានអភិសេកជាមួយព្រះនាង សក្យត្រកូលភទ្ទាកច្ចាយនា (Bhaddakaccāyanā) ដែលប្រទានមកពីប្រទេសឥណ្ឌា។ អនុរាធៈ ក្នុង ចំណោមបងប្អូនទាំង៦របស់ព្រះនាងភទ្ទាកច្ចាយនា បានជ្រើសយកអនុរាធគ្រាម ជាទីតាំងរបស់ខ្លួន ។
ព្រះបាទ បណ្ឌុកាភ័យ(Pandukābhaya) ជារជាបុត្រ របស់ព្រះរាជបុត្រីនៃព្រះបាទ បណ្ឌុវាស្ទេវៈ បាន អភិវឌអ្ឍនុរាធគ្រាមឱ្យរីកចំរើន ហើយប្តូរមកជា អនុរាធបុរៈជាទីក្រុងរបស់ព្រះអង្គ។ ព្រះអង្គបាន គ្រប់គ្រងរាជន្យៅឆ្នាំ ៤៥៥-៤០០ B.C.(មុនគ្រឹស្ទ), ជាស្តេចទីមួយដែលបានកសាងអាងទឹកដ៏ធំជាងគេ ឈ្មោះជយវេវៈ(Jayawewa)(ពសវក្កុលម Basaw-akkulama)ពីសម័យបុរាណ។ ព្រះពុទ្ធសាសនាបែបថេរវាទ បាននាំចូលមក ប្រទេសស្រីលង្កាដោយព្រះមហិន្ទត្ថេរជាព្រះរាជ-បុត្ររបស់ព្រះបាទអសោក (Asoka)ក្នុងរាជ្យរបស់ ព្រះបាទ ទេវានម្បិយតិស្ស ។ ពុទ្ធសាសនទូតនេះ បានពន្យល់ប្រជាជនសីហឡៈ ឱ្យកាន់ព្រះពុទ្ធសាសនា ហើយព្រះនាងសង្ឃមិត្តាថេរី ជាព្រះភគិនី (ប្អូនស្រី)របស់ព្រះមហិន្ទៈ បាននាំព្រះពោធិព្រឹក្ស មែកខាងស្តាំមកប្រតិស្ថានទុកនៅនា អនុរាធបុរៈ ហើយបានបំបួសឱ្យមានភិក្ខុនីសង្ឃនៅពេលនោះដែរ។
ក្នុងកំឡុងរាជ្យរបស់ព្រះបាទសុរតិស្ស(Suratissa) ព្រះអនុជរបស់ព្រះបាទេទវានម្បិយតិស្ស,ស្តេចទមិឡ ពីរអង្គគឺសេនៈ(Sena)និងគុត្តិកៈ(Guttika)បានឈ្លាន ពាន្រគប់គ្រងកោះនេះជាលើកទីមួយដោយទំលាក់ ព្រះបាទ សុរតិស្ស ពីរាជបល្ល័ង្ក ច្បាំងយកទីក្រុង អនុរាធបុរៈ ។ ហើយចាប់ពីនោះ មកពួកទមិឡ តែងតែអុកឡុក និងគ្រប់គ្រងជាហូរហែ។ ព្រះបាទទុដ្ឋគាមិនីអភ័យគឺជាព្រះរាជមហា-វីរៈក្សត្រនៃអនុរាធបុរៈសម័យ។ ប្រសូតនៅភាគ ខាងត្បូងនៃប្រទេស ព្រះអង្គមានព្រះរាជបំណងចង់ សង្គ្រោះប្រទេសពីពួកទមិឡ និងចង់ក្លាយព្រះអង្គ ជាពុទ្ធសាសនូបត្ថម្ភ។
ក្នុងរាជ្យព្រះបាទ វដ្តគាមិនី អភ័យ (Valagamba) អាណានិគមទមិឡបានផ្តួល រាជ្យ ហើយគ្រប់គ្រងអនុរាធបុរៈជាថ្មីម្តងទៀត។ ក្នុងរាជ្យរបស់ព្រះអង្គ គេកំណត់ឃើញព្រឹត្តិការណ៍ សំខាន់ៗពីរ គឺៈ- ១-ប្រតិមតិ(ដំណើរបែកមតិឬពួកគណៈ) ដំបូងនៃព្រះពុទ្ធសាសនាក្នុងស្រីលង្កា (Schism)។ ២-ការកត់ត្រាទុកនូវគម្ពីរព្រះអដ្ឋកថានិង ប្រវត្តិសាស្ត្រប្រទេសនៅអាលុវិហារ(Aluvihara)។
ព្រះទាឋធាតុ(Tooth Relic)បាននាំមកកាន់ប្រទេស នេះ នៅក្នុងរាជ្យរបស់ព្រះបាទកិត្តិសិរីមេវនៈ(Kitsiri mevan) ៣២១-៣២៨ A.D.(គ.ស.)។ នៅសតវត្សរិ៍ទី៩ និងទី១០ A.D.បានបង្ហាញ ឱ្យឃើញភាពចុះខ្សោយនៃរាជាណាចក្រអនុរាធបុរៈ។ ចាប់ពីពេលនោះមកព្រះរាជាគ្រប់គ្រងរជាណាចាក្រ នេះ ដោយគ្មានភាពលំបាកអ្វីឱ្យធំដុំទៀតឡើយ។
ប៉ូឡូណ្ណារុវៈ(Polonnaruwa)ជាទីក្រុងទីពីរបន្ទាប់ពី អនុរាធបុរៈ។ ក្នុងរាជ្យរបស់ព្រះបាទ មិហិន្ទុ ទី៥ (Mihindu V) ៩៨២-១០២៩ A.D.ស្តេចកឡូាបាន ចាប់ព្រះរាជានិងព្រះក្សត្រិយនាីទៅ,ព្រោះតែហេតុ នេះហើយបានជារាជាណាចក្រអនុរាធបុរៈចុះខ្សោយ ប៉ុន្តែ នៅសល់បូជនីយដ្ឋាន ព្រះពុទ្ធសាសនាធំៗ ៨ កន្លែង ហៅថា អថមស្ថាន (Athamasthāna) គឺៈ-
ស្រីមហាពោធិ Sri Mahā Bodhiya ក្រៅពីទីស្ថានទាំង៨នេះទៅក៏នៅមានកន្លែង សិល្បៈ, ប្រវត្តិសាស្ត្រ និងបុរាណស្ថានដ៏សំខាន់ ៗ ផ្សេងទៀត ដែលយើងត្រូវទៅទស្សនា និងគោរព បូជា។
ស្ថានទីទាំង ១៦ នេះ គឺជាកន្លែងដែលព្រះ ជិនស្រី ទ្រង់ធ្លាប់យាងមក ហើយទ្រង់ថែមទាំង បានគង់ធ្វើសមាធិចូលនិរោធសមាបត្តិ ជាមួយនឹង ព្រះអរហន្ត ទាំងឡាយប្រាំរយអង្គទៀតផង ។ ដោយ៥០០០ឆ្នាំ |