Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 124,143
Today
Yesterday 179,941
This Month 954,599
Total ៣៥៧,៧៩៨,៥៧៣
Flag Counter
Reading Article
Public date : 16, Jan 2022 (38,081 Read)

រឿងព្រះនាគសមាលត្ថេរ



 
រឿងព្រះនាគសមាលត្ថេរ
(បិដកលេខ ៧២ ទំព័រ ២៦៩ និងអដ្ឋកថា)

សូម្បី​ព្រះនាគ​សមាលត្ថេរនេះ ក៏បាន​បំពេញ​បុញ្ញសម្ភារមក ក្នុងកាលនៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំ​បុណ្យ​ទាំង​ឡាយ ដែល​ជា​ឧបនិស្ស័យ​នៃ​ព្រះនិព្វាន ក្នុងភព​មួយ​នោះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល ក្នុងកាល​នៃ​ព្រះមាន​ព្រះភាគ ព្រះ​នាម​សិខី ពេល​ដែល​ព្រះសាស្ដា​ទ្រង់​គង់​ព្រះជន្ម​នៅ ដឹង​ក្ដី​ហើយ​នៅគ្រប់គ្រង​ផ្ទះ រវល់​តែ​ជាប់​ជំពាក់​ក្នុង​(ការងារ) មិនទាន់​មាន​សេចក្ដី​ជ្រះថ្លា មិនបាន​ធ្វើ​កម្មគឺ ការ​ឃើញ ការ​ឮ និង​ការ​បូជា​ចំពោះ​ព្រះអង្គ​ឡើយ តែ​កាល​ព្រះសាស្ដា​ទ្រង់​បរិនិព្វាន​ហើយ ទើប​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះចេតិយ ដែល​តម្កល់​ព្រះសារីរិកធាតុ​នៃ​ព្រះមានព្រះភាគអង្គ​នោះ ហើយ​បាន​បូជា​បាដលិបុប្ឆា(ផ្កាច្រនៀង) ញ៉ាំង​សោមនស្ស​ឲ្យ​កើត​ឡើង រស់​នៅ​រហូត​អស់​អាយុ។ ដោយ​សាមនស្ស​នោះ​ឯង លុះ​ធ្វើ​កាល​កិរិយា​អំពី​អត្តភាព​នោះ​ហើយ ទើប​សោយសុខ​ក្នុង​ទេវលោក​ទាំង​៦ជាន់​ក្រោយ​មក សោយសម្បត្តិ​មនុស្ស ក្នុងឋាន​មនុស្ស​ទាំង​ឡាយ​ក្នុងពុទ្ធុប្បាទ​នេះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល​មួយ មាន​ឈ្មោះ​ហៅ ដែល​មាតាបិតា​ដាក់​ឲ្យ​ថា នាគសមាលៈ ព្រោះ​មាន​សរីរៈ​ដូច​ត្រួយ​ដ៏ស្រទន់​នៃ​ដើម​ខ្ទឹម មានសេចក្ដី​ជ្រះថ្លា​ក្នុង​ព្រះភគវាបួសហើយ មិនយូរប៉ុន្មាន ក៏បានជា​ព្រះអរហន្ត។

ក្នុងកាលជាខាង​ក្រោយ​មក លោក​រលឹក​ឃើញ​នូវបុព្វកម្មរបស់​ខ្លួន ហើយក៏កើត​សោមនស្ស កាល​នឹង​ប្រកាស​នូវ​អំពើដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់​ទើប​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់ទើប​ពោល​គាថា​ទាំង​នេះ​ថា៖

ខ្ញុំ​បាន​រើស​ផ្កាច្រនៀង ដែល​គេ​បោះ​ចោល​ក្នុង​ផ្លូវ​ធំ ដោយ​អើពើ ហើយ​លើក​ឡើង​បូជា លើ​ព្រះស្កូប(ដែល​តម្កល់ ព្រះសារីរិកធាតុ) នៃ​ព្រះសិខី ជាផៅពង្ស​នៃ​លោក។

ក្នុងកប្បទី៣១ រាប់​អំពី​ភទ្ទកប្បនេះទៅ (ព្រោះ​តែហេតុ) ខ្ញុំ​បាន​ធ្វើ​កម្មឯណា​ហើយ​ក្នុងកាល​មុខ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការបូជាព្រះស្ដូប។

ក្នុងកប្ប​ទី១៥ រាប់​អំពីភទ្ទកប្ប​នេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិឈ្មោះ បុប្ផិយៈ (ភូមិយៈ) បរិបូណ៌ដោយ​រតនៈ​៧​ប្រការ​មាន​កម្លាំងច្រើន។

បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ ទាំង​ព្រះពុទ្ធសាសនា (សាសនា​របស់​ព្រះពុទ្ធ) ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ។

បាន​ឮ​មក​ថា ព្រះនាគសមាលត្ថេរ​មាន​អាយុ បានសម្ដែង​នូវ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។

នាគសមាលត្ថេរាបទាន និង​ អដ្ឋកថា
ឈ្មោះ​វិសុទ្ធជនវិលាសិនី ចប់
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Mar 2017 (38,847 Read)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
Public date : 28, Jul 2019 (10,271 Read)
កិច្ចបដិបត្តិចំពោះអ្នកដទៃ
Public date : 29, Jul 2019 (11,964 Read)
អធិប្បាយ សតិ
Public date : 20, Sep 2023 (13,475 Read)
ការ​សេព​គប់​មិត្ត​
Public date : 29, Jul 2019 (13,157 Read)
ស្រណោះ​មេ​អក
Public date : 28, Jul 2019 (11,708 Read)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
Public date : 20, Jul 2020 (50,521 Read)
ចំណងដៃទិវានៃក្តីស្រឡាញ់
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).