Reading Article
Public date : 24, Aug 2015 (4,619 Read)
សិក្សាដោយឥតគិតថ្លៃ

|
វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ត្រូវបានបង្កើតឡើងដោយក្រុមព្រះពុទ្ធសាសនិកមួយក្រុម ដោយមានលោកប្រធានសាកលវិទ្យាល័យបញ្ញាសាស្រ្តជាអ្នកផ្ដួចផ្ដើមគំនិត។ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា ស្ថិតនៅក្រោមការមើលការខុសត្រូវរបស់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ត្រូវបានបង្កើតឡើងដើម្បីសិក្សារៀនសូត្រ និងផ្សព្វផ្សាយនូវព្រះធម៌ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។
វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិមានគោលដៅ ១. បណ្ដុះបណ្ដាលព្រះសង្ឃ និងពុទ្ធបរិស័ទឲ្យបានយល់ដឹងស៊ីជំរៅក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ តាមរយៈការសិក្សាព្រះត្រៃបិដក អដ្ឋកថា និងដីកាជាដើម។ ២. ស្រាវជ្រាវ បកប្រែ និងបោះពុម្ពផ្សាយនូវគម្ពីរក្បួនច្បាប់ផ្នែកព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍សម្រាប់ជនានុជន បានសិក្សាស្រាវជ្រាវ។ ៣. ផ្សព្វផ្សាយព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធតាមរយៈប្រពន្ធផ្សព្វផ្សាយនានា មានវិទ្យុ ទួរទស្សន៍ជាដើម។ លក្ខខណ្ឌចូលរៀន ![]() ![]() ![]() ![]() ![]() ដោយ៥០០០ឆ្នាំ |