Sunday, 23 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 43,719
Today
Yesterday 158,009
This Month 4,299,199
Total ៤០៥,០៨១,៩២៤
Reading Article
Public date : 08, Feb 2022 (26,938 Read)

លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត



 
    ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា " សម្លាប់​សេចក្តី​ក្រោធ​បាន​រមែង​ដេក​ជា​សុខ " នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចាំ​កុំ​ភ្លេច​ ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការ​ខឹង​ក្រោធ​បន្តិច​ម្តង ៗ ដើម្បី​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​សម្បើម​នៅ​ក្នុង​ជី​វិត យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះគឺៈ

    - ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ខ្លួន​ឯង យើង​ហ្នឹង​​ឯង​ល្ងង់ ហើយ​ឆ្គួត​ទៀត ។

    - ខឹងនឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​អង្វរ​សូម​សេចក្តី​សុខ​ពី​គេ​ចឹង ។

    - ខឹង​នឹង​គេ គឺ​ចាប់​ផ្តើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​ ៗ ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត​មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស ហើយ​យើង​ប្រ​កាន់​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង ។

    - យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាព​សៅ​ហ្មង​ឲ្យ​ប្រ​ឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅ​ហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ ។ ដូច្នេះ​ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅ​ហ្មង​ឡើយ ។

    - អ្នក​ដ​ទៃ​ធ្វើ​ល្អ​ឲ្យ​យើង​មិន​បាន ព្រោះ​មក​អំពី​មហា​កុ​សល​មិនបាន​កើត​ឡើង​ក្នង​​ចិត្ត​របស់​គេ មិនមែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ ។ អ្វី ៗ មាន​ហេតុ​មាន​បច្ច័យ​ ទើប​កើត​ឡើង ។ ដូច្នេះ​យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រភង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន ។

    - អ្នក​ណា ៗ ដែល​ធ្វើ​អំ​ពើ​មិន​ល្អ និយាយ​អាក្រក់ គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត​ ដោយ​ធម្ម​ជាតិ​មិនមែន​អ្នក​នោះ​ធ្វើទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ​ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្តាន​តែ​ប៉ុណ្ណោះ ។ បើ​ហេតុ​ ៣ នេះ​ត្រូវ​បាន​លះ​អស់​ហើយ គឺ​មិនមាន​អ្នក​ណា​ធ្វើ​អា​ក្រក់​សោះ​ឡើយ ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិ​សាច ដែល​ស្ថិត​នៅ​ក្នុង​មនុស្ស​យើង​អី​ចឹង ។ ដូច្នេះ យើង​មិនត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ ។

    - បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯ​មាន​នូវ​សេចក្តី​សុខ ។ ការ​ដែល​មាន​សេច​ក្តី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្ម​ជាតិ មាន​អំណត់​អត់​ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏​ប្រ​សើរ​ខ្ពស់​ខ្ពស់ ។  បើ​សម្លាប់​សេចក្តី​​ក្រោធ​បាន​ហើយ ក្នុង​លោក​នេះ​មិនមាន​អ្នក​សម្រាប់​ឲ្យ​យើង​សម្លាប់​ឬ​សូម្បី​គ្រាន់​តែ​ស្អប់​​នោះ​ឡើយ ។ អ្វី ៗ ជុំ​វិញ​ជី​វិត​រស់​នៅ​មាន​តែ​ភាព​មនោ​រម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក  ។

ដកស្រង់ចេញពីសៀវភៅៈ  តម្រង់​ជ្លូវ​ជី​វិត
រៀបរៀងដោយៈ   សាមណេ ឆិម ប៊ុន​ឆា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, Jun 2022 (17,467 Read)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
Public date : 06, Oct 2021 (44,850 Read)
ឃដិការសូត្រ
Public date : 21, Jul 2020 (53,775 Read)
តិរច្ឆានកថា
Public date : 04, Jan 2022 (62,145 Read)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
Public date : 24, Jul 2019 (13,223 Read)
ស្រ្ដីត្រូវប្រតិបត្តិឱវាទ១០យ៉ាង
Public date : 21, Jul 2021 (21,194 Read)
អ្នកបរិភោគ សាច់​សត្វ ជាហេតុ​នាំឱ្យគេ​សម្លាប់​សត្វ ?
Public date : 22, Jul 2020 (48,516 Read)
បន្លា​ ១០យ៉ាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.94