30
Wednesday, 24 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 46,541
Today
Yesterday 180,247
This Month 4,493,564
Total ៣៩០,៥៧៦,០៤៨
Reading Article
Public date : 18, Jan 2024 (83,836 Read)

កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ



Audio
 
 
កាល​ពី​ព្រេង​នាយ មាន​ព្រះ​ពោ​ធិ​សត្វ​មួយ​អង្គ​ទ្រង់​បាន​យោន​យក​កំ​ណើត​ជា​កូន​ចាប​ចៀប​កប្បាស ។ កូន​ចាប​ចៀប​កប្បាស​នោះ​មាន​ជើង​ និង​ស្លាប​តូច​ ៗ នៅ​ឡយ, មិន​ទាន់​ចេះ​ដើរ​ឬ​ហោះ​ហើរបាន​នៅ​ឡើយ​ទេ ។

មេ​បា​វា​ទាំង​ពីរ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ដើម្បី​ស្វែង​រក​ចំ​ណី​យក​មក​សម្បុក ដើម្បី​បញ្ចុក​ចំ​ណី​វា​តាម​ចំ​ពុះ ។ នៅ​តំ​បន់​ព្រៃ​ដែល​ចាប​ចៀប​កប្បាសបាន​យោ​ន​យក​កំ​ណើត​នោះ  ជា​ភូមិ​មួយ​ក្នុង​លោក​យើង​នេះ​ដែល​តែង​តែ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ ។
 
នា​កាល​វេ​លា​ឆ្នាំ​នោះ​ឯង ក៏​មាន​ភ្លើង​ចាប់​ឆាប​ឆេះ​ព្រៃ​ម្តង​ទៀត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លិទ្ធ​ភាព ក៏​បាន​នាំ​គ្នា​ហើរ​ទៅ​ឆ្ងាយ​ចាប់​តៃង​តែ​មាន​ផ្សែង​ជា​ដម្បូង​ម​ក​ម្លេះ ។ ដោយ​ហេតុ​ថា ភ្លើង​កាន់​តែ​ឆាប​ឆេះ​មក​ជិត​សម្បុក​កូន​ចាប​ចៀប​កប្បាស​បន្តិច​ម្តង ៗ ហើយ​នោះ ។

មេ និង​បា​ទាំង​ពីរ​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជា​មួយ​នឹង​កូន ។ នៅ​ទី​បំ​ផុត​ ភ្លើង​បាន​ឆាប​ឆេះ​មក​ជិត​មែន​ទែន ដែល​បាន​ធ្វើ​ឲ្យ​មេ​បា​ទាំង​ពីរ​បង្ខំ​ចិត្ត​ហើរ​ចាក​ចេញ​យក​រួច​តែ​ជីវិត​ខ្លួន ចោល​កូន​ចាប​សម្លាញ់​ទាំង​ចិត្ត​ក្តុក​ក្តួល​ជា​អនេក ។

ដើម​ឈើ​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ភ្លើង​ឆេះ​រលំ​ដួល ជា​មួយ​នឹង​សម្លេង​ផ្ទុះ​រប៉េះ​រប៉ោះ​ជា​ខ្លាំង ។ កូន​ចាប​ចៀប​កប្បាស​បាន​ឃើញ​អ្វី ៗ ត្រូវ​បាន​ភ្លើង​ឆេះ​បំ​ផ្លាញ​យ៉ាង​សា​ហាវ ដោយ​គ្មាន​អ្វី​អាច​គ្រប់​គ្រង​បាន​ឡើយ ។

វា​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​ជី​វិត​ខ្លួន​បាន​ឡើយ ។ នៅ​ក្នុង​ខណៈនេះ ចិត្ត​កូន​ចាប​ចៀប​កប្បាស​មាន​អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​អស់​សង្ឃឹម​ជា​ខ្លាំង ។

ប៉ុន្តែ​​រំ​ពេច​នោះ កូន​ចាប​ចៀប​បាន​នឹង​ភ្នក​ក្នុង​ចិត្ត​ថា ៖ " មេ​និង​បា​ខ្ញុំ លោក​អាណិត​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ។ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់ លោក​បាន​ធ្វើ​សម្បុក​មួយ​សម្រាប់​ខ្ញុំ និង​ចិញ្ចឹម​បំ​ប៉ន​រក្សា​ខ្ញុំ ដោយ​គ្មាន​ការ​លោភ​លន់​អ្វី​សោះ​ឡើយ ។ នៅ​ពេល​ភ្លើង​បាន​ឆាបឆេះ​ជិត​មក​ដល់ លោក​ទាំង​ពីរ​បាន​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជាមួយ​ខ្ញុំ រហូត​ដល់​នាទី​ចុង​ក្រោយ​បំ​ផុត ។

បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លទ្ធ​ភាព​អាច​ហោះ​ហើរ​បាន គេ​បាន​នាំគ្នា​ហើរ​ចេញ​ទៅ​ឆ្ងាយ តាំង​តែ​ពី​មុន​យូរ​ណាស់​មក​ហើយ ។ អញ្ជឹង​ហើយ មេត្តា​ធម៌​របស់​មេ និង​បា​ដែល​លោក​មាន​ចំ​ពោះ​ខ្ញុំ​ធំ​ធេង​ណាស់ ។

លោកបាន​បន្សល់​ខ្លួន​នៅ​ជា​មួយ​ខ្ញុំ​ដោយ​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​នៃ​ជី​វិត​របស់​លោក​ទាំង​ពីរ ។ តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​ជួយ​យក​អា​សារ​ជី​វិត​ខ្ញុំ​បាន ។

ដូច្នេះ​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បី​ពរ​យក​ខ្ញុំ​ទៅ​ជា​មួយ​បាន ទើប​លោក​ដាច់​ចិត្ត​ហោះ​ហើរ​ចេញ​ទៅ​តែ​ខ្លួន ។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ទាំង​ពីរ ចំ​ពោះ​សេចក្តី​ស្រឡាញ់​របស់​លោក ដែល​មាន​ចំ​ពោះ​រូប​ខ្ញុំ ទោះ​ជា​លោក​ទាំង​ពីរ​ដល់​ទី​ណា​ក៏​ដោយ ។ ខ្ញុំ​សូម​ផ្សង​ដោយ​អស់​ពី​ចិត្ត សូម​ឲ្យ​លោក​ទាំង​ពីរ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មាន​សុខ​​មាល​ភាព និង​សុភមង្គល ។ "
 
" ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯងតែល​តោល ។ គ្មាន​អ្នក​ណា​មនាក់​ដែល​ខ្ញុំ​ទៅ​រក​ឲ្យ​ជួយ​បាន​ទេ ។ ខ្ញុំ​មាន​តែ​ស្លាប តែ​ខ្ញុំ​មិន​អាច​ហើរ​ឲ្យ​រួច​ខ្លួន​បាន ។ ខ្ញុំ​មាន​ជើង តែ​ខ្ញុំ​មិន​អាច​រត់​គេច​ចេញ​បាន ។

ប៉ុន្តែ​ ខ្ញុំ​នៅ​អាច​គិត​បាន ។ សល់​តែ​ចិត្ត​ប៉ុណ្ណោះ ដែល​ខ្ញុំ​នៅ​ប្រើ​បាន គឺ​ជា​ចិត្ត​ដែល​បរិសុទ្ធ ។ ក្នុង​ជិ​វិត​ដ៏​ខ្លី​របស់​ខ្ញុំ សត្វ​លោក​ដែល​ខ្ញុំ​ស្គាល់ មាន​តែ​មេ និង​បា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។

ហើយ​ចិត្ត​របស់​ខ្ញុំ​សោត​ ក៏​ពោរ​ពេញ​ទៅ​ដោយ​ក្តី​មេ​ត្តា​ករុណា​ចំ​ពោះ​លោក​ទាំង​ពីរ ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អំ​ព៉ើ​អាក្រក់ ដល់​អ្នក​ណា​ម្នាក់​ឡើយ ។ ខ្ញុំ​មាន​តែ​សច្ច​ភាព​នៃ​ទារក​និរ​ទោសតែ​ប៉ុណ្ណោះ ។

រំ​ពេច​នោះ​ បា​ដិ​ហារ​ដ៏​មហ​ស្ចារ្យ​មួយបាន​កើត​ឡើង ។ សច្ច​ភាព​នៃ​ទិ​រ​ទោស​នេះ​បាន​រីក​ធំ​ឡើង ៗ រហូត​ដល់​បាន​ធំ​ជា​ង​ខ្លួន​កូន​ចាប​ចៀប​កប្បាស​ ។ ចំ​ណេះ​ដឹង​ចំ​ពោះ​សច្ច​ធម៌​នេះ មាន​កម្រិត​ខ្ពស់​ហួស​ឆ្ងាយ​ផុត​ពី​ជី​វិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ ៗ ។

ចំ​ណេះ​ដឹង​នេះ​ព្រះ​ពោធិ​សត្វ លោក​មិន​ត្រឹម​តែ​យល់​ដឹង​តែ​នៅ​ក្នុង​ជាតិ​នេះ​ទេ គឺ​លោក​ក៏មាន​ចំ​ណេះ​ដឹង​នេះ​តាំង​តែពី​គ្រប់​ជា​តិ​មុន ៗ មក​ផង​ដែរ ចំ​ណេះ​ដឹង​នេះ​ ហៅ​​ថា បុព្វេ​ជាតិ​ស្សរ​ញ្ញាណ ប្រែ​ថា ( ប្រាជ្ញា​រលឹក​ជាតិ​កំ​ណើត ពី​ក្នុង​អតី​ត​កាល​បាន ) ។

នរ​ជន​ដែល​បាន​យោន​យក​កំ​ណើត​ពី​ជាតិ​មុន​យ៉ាង​នេះ​បាន​នាំ្យមនុស្ស​ជាតិ​ស្គាល់​ថា ជា​ព្រះ​ពុទ្ធ​មួយ​អង្គ ដែលលោក​​ជា​អ្នក​បាន​សម្រេច​សម្មា​សម្ពោ​ធិ​ញ្ញាណ ស្គាល់​សច្ច​ធម៌​ច្បាស់​លាស់ លោក​ជា​អ្នក​មាន​អនុភាព​ នៃ​សច្ច​ធម៌, ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​គោល​បំ​ណង​នៃ​មេត្តា​ធម៌ ។

ដូច្នេះ​ហើយ ព្រះ​ពោធិ​សត្វ​ដែល​ជា​កូន​ចាប​ចៀប​កប្បាស​ លោក​បាន​អធិដ្ឋាន​តាំង​មាំ​ក្នុង​ចិត្ត​ថា ៖ " សូម​ឲ្យ​សច្ច​ភាព​នៃ​និ​រទោស​នេះ​បាន​ជួប​ជុំ​ជាមួយ​ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​អា​នុ​ភាព​នៃ​សច្ច​ធម៌​ដ៏​បុ​រាណ​ផងចុះ ។

សូម​ឲ្យ​បក្សា​បក្សា​ និង​សត្ត​និ​ករ​ទាំង​អស់ ដែល​នៅ​ជាប់​អន្ទាក់​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​រួច​ផុត​ពី​គ្រោះ​ភ័យ ។ និង​សូម​ឲ្យ​ទី​កន្លែង​ត្រង់​នេះ​បាន​ចៀស​រួច​ផុត​ពី​ភ្លើង​ព្រៃ​មួយ​លាន​ឆ្នាំ​ទៅ​ហោង ។ " ហើយ​អ្វី​ ៗ ក៏បាន​សម្រេច​ដូច​សេចក្តី​អធិ​ដ្ឋាន​តាំង​ចិត្ត​សច្ចា​ប្រាថ្នា​របស់​ព្រះ​ពោ​ធិ​សត្វ​មែន ។

ដំ​បូន្មានៈ សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌​អាច​សង្រ្គោះ​ពិ​ភព​លោកបាន ។

ដកស្រង់ចេញពីសៀវភៅៈ  ព្រហ្ម​ចរិយេសនា
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Jul 2019 (48,666 Read)
មហាកច្ចាយន​ត្ថេរ​
Public date : 21, Jul 2020 (34,987 Read)
គោលធម៌ក្នុងការរស់នៅរួមគ្នា
Public date : 26, Jul 2019 (30,943 Read)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
Public date : 29, Jul 2019 (11,582 Read)
សម្បត្តិ​ពិត
Public date : 03, Jun 2022 (13,330 Read)
គួរ​ត្រេក​អរ​ចំ​ពោះ​ទណ្ឌ​កម្ម​ ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
Public date : 27, Jul 2019 (12,051 Read)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
Public date : 01, Feb 2022 (2,723 Read)
សមថភាវនា (តចប់)
Public date : 22, Jul 2020 (58,688 Read)
សភាពនៃចិត្តរបស់មនុស្ស
Public date : 27, Dec 2023 (11,143 Read)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.89
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿